Connect with us

ព័ត៌មានជាតិ

រកឃើញអ្នកជំងឺកូវីដ១៩ម្នាក់ទៀតនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ និងមានមនុស្ស៦នាក់ជាប់ពាក់ព័ន្ធ

បានផុស

នៅ

នាវេលាថ្ងៃត្រង់ ថ្ងៃទី១៩ខែមីនានេះ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខណ្ឌច្បារអំពៅបានចុះទៅយកអ្នកមានវិជ្ជមានកូវីដ១៩ម្នាក់ ស្ថិតក្នុងបន្ទប់ជួលលេខ១៩Aផ្ទះលេខ១៧៦ក្រុម៥ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រភពពីលោក អ៊ុម ហឿង ចៅសង្កាត់ស្ទឹងមានជ័យទី៣បានប្រាប់ថា ខណះថ្ងៃត្រង់នេះក្រុមគ្រូពេទ្យបង្អែកខណ្ឌច្បារអំពៅបានមកដឹកអ្នកមានវិជ្ជមានកូវីដ១៩ ឈ្មោះ សេង ដេវីដ ភេទប្រុស អាយុ២៨ឆ្នាំស្នាក់នៅបន្ទប់ជួលខាងលើ ហើយអ្នកជំងឺបានបំរើការងារនៅហាង (Mode store) ខណ្ឌទួលគោកសង្ស័យមកពីឆ្លងអ្នកបំរើការជាមួយគ្នាព្រោះថ្មីៗនេះគេបានរកឃើញរួចទៅហើយ។

លោកចៅសង្កាត់បញ្ជាក់ថា ក្នុងនោះគ្រូពេទ្យបានរកឃើញអ្នកពាក់ពន្ធ័ចំនួន៦នាក់ទៀតដែលរស់នៅជាមួយរួមមាន ឈ្មោះយុិន បញ្ញា ភេទប្រុសឈ្មោះហាន សុីថា ភេទប្រុសអាយុ៣៤ឆ្នាំឈ្មោះ យុិន រីណា ភេទស្រីអាយុ៨ឆ្នាំឈ្មោះប្រឹម សុខរី អាយុ២៦ឆ្នាំ និងឈ្មោះប្រឹម ផារី ភេទស្រីអាយុ៣៤ឆ្នាំ។

ចំពោះអ្នកពាក់ពន្ធ័ទាំង៦នាក់ត្រូវបានយកសំណាកទៅធ្វើការពិសោធន៍ដោយឡែកអ្នកជំងឺត្រូវបានដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យរដ្ឋ។ក្នុងនោះទីតាំងផ្ទះខាងលើត្រូវបានធ្វើចត្តាឡីសក័នាថ្ងៃនេះដែរ៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ នាទីutes មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម