Connect with us

ព័ត៌មានជាតិ

អភិបាលរាជធានី ណែនាំឱ្យបើកយុទ្ធនាការចុះបាញ់ថ្នាំសម្លាប់មូសជាលើកទី២ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ

បានផុស

នៅ

លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានណែនាំឱ្យអាជ្ញាធរទាំង ១៤ សហការជាមួយក្រុមការងាររបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បើកយុទ្ធនាការចុះធ្វើការបាញ់ថ្នាំសម្លាប់មូស ហើយនៅដើមកុម្ភៈនេះដែរ លោកអភិបាលបានណែនាំឱ្យបើកយុទ្ធនាចុះធ្វើការបាញ់ថ្នាំសម្លាប់មូសជាលើកទី២ទៀត ដោយសារមូសបានកើតមានឡើងវិញ និងមានចំនួនច្រើនទៀតដែលអាចបង្កហានិភ័យដល់សុខមាលភាពប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃទី ០៨ ខែកុម្ភៈនេះថា៖ គិតពីខែមករាឆ្នាំ២០២៥ យុទ្ធនាការបាញ់ថ្នាំសម្លាប់មូស បានធ្វើឡើងជាលើកទី២ហើយ ដោយយុទ្ធនាការបាញ់ថ្នាំសម្លាប់មូសលើកទី១ បានបញ្ចប់កាលពីថ្ងៃទី២៩ មករាឆ្នាំ២០២៥ ដោយប្រើប្រាស់រយៈពេលបាញ់ចំនួន១៦ថ្ងៃ។

ប៉ុន្តែនៅពេលថ្មីៗនេះ ដោយសារមូសបានកើតមានឡើងវិញនិងមានចំនួនច្រើន ដែលអាចបង្កហានិភ័យដល់សុខមាលភាពប្រជាពលរដ្ឋ ទើបលោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ណែនាំឱ្យលោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរ សុខាភិបាលរាជធានីភ្នំពេញ បើកយុទ្ធនាការបាញ់ថ្នាំសម្លាប់មូសនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញជាលើកទី២ទៀត។

ការណែនាំរបស់លោក ឃួង ស្រេង ខាងលើនេះធ្វើឡើងក្នុងកិច្ចប្រជុំដកបទពិសោធន៍នៃដំណេីរសាកល្បងផ្លូវថ្មើរជើងមាត់ទន្លេ កាលពីថ្ងៃទី៧ ខែ កុម្ភៈ ២០២៥ នៅសាលារាជធានីភ្នំពេញប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិតងី មានហេង បានឱ្យដឹងថា៖ យុទ្ធនាការបាញ់ថ្នាំសម្លាប់មូសកន្លងមកនេះគឺធ្វើទូរទាំងរាជធានីភ្នំពេញ ហើយមូសដែលបាញ់ថ្នាំត្រូវ គឺវាបានងាប់អស់ហេីយ ប៉ុន្តែមូសដែលកេីតមានបន្តបន្ទាប់នេះ គឺវាកេីតចេញពីដង្កូវទឹកដែលមានទឹកនៅក្នុងលូ ប្រឡាយ អាងទឹក ឬបឹងដែលវាកេីតចេញបន្ត។  

លោកបន្តថា ដេីម្បីកម្ចាត់ និងលុបបំបាត់មូសខ្លា សូមបងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមសហការ ដោយធ្វើយ៉ាងណាកុំឱ្យមានទឹកដក់ កុំឱ្យព្រៃ ឬស្មៅដែលជាជម្រក ត្រូវកាប់ឆ្ការចេញឱ្យបានស្អាត៣០០ម៉ែត្រពីផ្ទះ បេីមិនអញ្ចឹងទេ បាញ់ថ្នាំយ៉ាង​ណាក៏វាមិនងាប់មូសអស់ដែរ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ម្ចាស់​ប្រេន​សម្រស់ធារ៉ា ត្រូវ​សមត្ថកិច្ច​ឃុំខ្លួន ពាក់ព័ន្ធ​ការ​កែច្នៃ​គ្រឿង​សំអាង​គ្មាន​ច្បាប់​អនុញ្ញាត

ព័ត៌មានជាតិ១៨ ម៉ោង មុន

សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុប​ឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ពូទីន៖ តាម​សំណើ​លោក ត្រាំ រុស្ស៊ី​នឹង​ទុក​ជីវិត​ទាហាន​អ៊ុយក្រែន​នៅ Kursk បើ​​ពួកគេចុះ​ចាញ់

ព័ត៌មានជាតិ២ ម៉ោង មុន

អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ដ្រូនអ៊ុយក្រែន វាយប្រហារខ្នាតធំលើក្រុងមូស្គូ ជាលើកទី២ ក្នុងពេលត្រឹម៣ថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម