Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

បានផុស

នៅ

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានណែនាំកម្មវិធីអេប (Apps) មួយ ដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ និងយុវជនដែលកំពុងស្វែងរកឱកាសធ្វើការងារនៅក្រៅប្រទេសប្រកបដោយទំនុកចិត្តខ្ពស់ មានសុវត្ថិភាព ចៀសវាងពីការជួញដូរកម្លាំងពលកម្មខុសច្បាប់ និងធ្វើការងារជាមួយក្រុមហ៊ុនមានច្បាប់ត្រឹមត្រូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឱ្យដឹងថា ជាដំបូងបងប្អូនគ្រាន់តែដំឡើងអេប (Install Apps) របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលមានឈ្មោះថា MLVT Service ហើយចុចទៅលើអែបនោះដែលមានឈ្មោះថា «សេវាសាធារណៈក្រសួងការងារ»។

បន្ទាប់មកបងប្អូន នឹងឃើញមានមាតិកាសំខាន់ៗ (Content) ជាច្រើនដែលជាសេវាធារណៈសម្រាប់ផ្ដល់ជូនបងប្អូន និងសាធារណៈជនជ្រើសរើសទៅតាមតម្រូវការរបស់ខ្លួន។

ក្រសួងការងារបន្តថា ក្នុងចំណោមមាតិកាទាំងនោះ គឺមានមាតិកាមួយឈ្មោះថា «ចុះឈ្មោះស្វែងរកការងារក្រៅប្រទេស» ។ មាតិកាមួយនេះ បងប្អូនអាចស្វែងរកឈ្មោះប្រទេសដែលបងប្អូនចង់ទៅធ្វើការងារ ប្រភេទការងារដែលបងប្អូនពេញចិត្ត និងនីតិវិធីក្នុងការចុះឈ្មោះផងដែរ។

បន្ទាប់មកទៀត បងប្អូនគ្រាន់តែចុះឈ្មោះទៅតាមការណែនាំរបស់ក្រសួងការងារ និងចុចបញ្ជូនជាការស្រេច។ កិច្ចការបន្ទាប់នោះ គឺក្រុមការងាររបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនឹងពិនិត្យពាក្យដែលបងប្អូនបានបំពេញនៅលើអែបរបស់ក្រសួង ហើយក្រុមការងារក្រសួងនឹងជូនដំណឹងទៅបងប្អូនវិញ។

រាជរដ្ឋាភិបាលដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាសេនាធិការ តែងតែលើកទឹកចិត្តបងប្អូន និងប្រជាពលរដ្ឋដែលស្វែងរកឱកាសការងារនៅក្រៅប្រទេស ត្រូវតែពិនិត្យពិចារណាទៅលើព័ត៌មានគ្រប់ជ្រុងជ្រោយពីការងារនោះឱ្យបានច្បាស់លាស់ជាមុន ជាពិសេសត្រូវស្គាល់ក្រុមហ៊ុនដែលមានច្បាប់ និងមានអាជ្ញាប័នត្រឹមត្រូវ។

ក្រសួងការងារ បានស្នើឱ្យបងប្អូនឈប់ជាបន្ទាន់ក្នុងការចេញទៅធ្វើការងារនៅក្រៅប្រទេសដោយខុសច្បាប់។ ក្នុងករណីមានការបបួល ឬលួងលោមពីសំណាក់មេខ្យល់ ដើម្បីចេញទៅធ្វើការដោយខុសច្បាប់ សូមរាយការណ៍ជូនសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដើម្បីមានវិធានការច្បាប់ចំពោះជនល្មើសទាំងនោះ។

បច្ចុប្បន្ននេះមានតែភ្នាក់ងារជ្រើសរើសឯកជនដែលបានចុះបញ្ជីការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈប៉ុណ្ណោះ ដែលមានសិទ្ធិបញ្ជូនពលករខ្មែរទៅធ្វើការនៅក្រៅប្រទេសដោយស្របច្បាប់បាន ក្រៅពីនោះគឺជាការបញ្ជូនពលករដោយខុសច្បាប់។

ទន្ទឹមនេះ ក្រសួងបានព្រមានពីវិធានការផ្លូវច្បាប់យ៉ាងតឹងរឹង ប្រសិនបើរកឃើញថាមានបុគ្គល ឬទីភ្នាក់ងារណាមួយដែលបានបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់។

ជុំវិញព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងការទៅធ្វើការងារនៅក្រៅប្រទេសដោយស្របច្បាប់ ក្រសួងការងារ បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋអាចទាក់ទងផ្ទាល់មកក្រសួង ឬមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី ខេត្ត ឬទូរស័ព្ទមក​លេខ ១២៩៧ ឬ ១២៨៦៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ១១ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ព័ត៌មានជាតិ៣ ម៉ោង មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

Sokha Hotels

ព័ត៌មានពេញនិយម