Connect with us

ព័ត៌មានជាតិ

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

បានផុស

នៅ

សិទ្ធិមនុស្ស​ត្រូវ​បានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ នោះ​គឺ​ការ​ផ្តល់សិទ្ធិរស់រានមានជីវិត ជាមួយនឹង​ការ​ស្វះស្វែង​រក​ស្បៀងអាហារជូនប្រជាពលរដ្ឋបានហូបចុកគ្រប់គ្រាន់ បើទោះបី កាលណោះ បរទេសគេបាន​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ចយ៉ាងណាក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​បើ​តាម​ការ​បញ្ជាក់ឱ្យដឹងពីលោក ឃួង ស្រេង សមាជិក គណៈកម្មាធិការ កណ្តាល គណបក្ស ប្រជាជន កម្ពុជា​និង​ជា​ប្រធាន គណៈកម្មាធិការ​គណបក្ស រាជធានីភ្នំពេញ ក្នុង​ពិធី​ប្រកាស​បញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន៣៣នាក់ នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅ​មន្ទីរគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។

លោក​ឃួង ស្រេង មាន​ប្រសាសន៍លើកឡើងថា គណបក្ស​ប្រឆាំង​កន្លងមកតែងលើកយកចំណុច ការរំលោភសិទ្ធិមនុស្ស មក​ធ្វើ​ជា​គោល ក្នុង​ការ​វាយ​ប្រហារ​រាជរដ្ឋាភិបាល។​ តែ​ពួក​គេ​បាន​ភ្លេច​ខ្លួន ថា ខ្លួន​បាន​រស់​រាន​មាន​ជីវិតដោយសារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយសម្តេចបានផ្តល់សិទ្ធិជូនតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ។

លោកឃួង ស្រេង បាន​បន្ត​ទៀត​ថា សិទ្ធិ​សេរីភាព​របស់​មនុស្ស​មាន​ដែន​កំណត់​និង​គ្រប់គ្រង​ទៅ​ដោយ​ច្បាប់ តែ​បក្ស​ប្រឆាំង លើកឡើងតែ ពី​សិទ្ធិ​របស់​ខ្លួន ភ្លេច​គិត​ពី​សិទ្ធិ​អ្នក​ដទៃ​ ដោយកន្លងមកបានដើរធ្វើបាតុកម្មពេញផ្លូវ បង្ក​ប៉ះពាល់​ដ៏​សណ្តាប់ធ្នាប់​សាធារណៈ​និង​សិទ្ធិ​សេរីភាព​ដល់អ្នកដំណើរថែម​ទៀត។សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសរួចហើយ គណបក្សប្រជាជនកម្ពុជាលើកលែងទោសជានិច្ច ចំពោះបក្សប្រឆាំងដែលដឹងកំហុស ហើយចូលមករួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា លើកឡើងតែទន្ឌិតសម រង្ស៊ី តែម្នាក់គត់។

លោកឃួង ស្រេង បាន​បន្ត​ទៀត​ថា ការ​ប្រកាស​បញ្ចូល​សមាជិក​គណបក្សប្រជាជន​កម្ពុជា​និង​សំណេះសំណាល​ជា​មួយ​បង​ប្អូន​អតីត​គណបក្ស​ប្រឆាំង​នា​ពេល​នេះ គឺ​ដើម្បី​ចង់​ដឹង​ពី​ការ​ចង់​បាន​របស់​បង​ប្អូន​ដែល​បាន​សម្រេច​ចិត្ត​ផ្តាច់​ខ្លួន​ចេញ​ពី​បក្ស​ប្រឆាំង ចូល​មក​រួម​រស់​ជា​មួយ​គណបក្ស​ប្រជាជនកម្ពុជា និង​ពន្យល់​បងប្អូន​ឱ្យ​បាន​យល់ពី​គោលនយោបាយ​ដ៏​ល្អ​របស់​គណបក្សប្រជាជនកម្ពុជា។

បន្ថែមពីនេះ លោកឃួង ស្រេង បានលើកឡើងពីភាពវេទនារបស់ប្រជាពលរដ្ឋកម្ពុជាក្នុងរបបប៉ុល ពតនិងលើកឡើងពីគុណបំណាច់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានរំដោះប្រទេសចេញពីរបបនេះ។ យើង​ត្រូវ​រួម​គ្នា​រក្សា​សន្តិភាព ទប់ស្កាត់ឱ្យបានដាច់ខាត ចំពោះ របបប្រល័យពូជសាសន៍៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១០ ម៉ោង មុន

ឪពុកក្មេក ម្ដាយក្មេកសម្ដេចធិបតី ទស្សនាកម្សាន្តសិល្បៈនៅផ្លូវថ្មេីរជេីង(Walk Street)

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

[​អត្ថបទ​វិភាគ] ការបោះឆ្នោតរបស់មីយ៉ាន់ម៉ា ​គឺ​ជាច្រកចេញ​របបសឹកយោធាដើម្បីត្រួសត្រាយផ្លូវបង្កើតរដ្ឋាភិបាលចម្រុះ និង​ការ​ទទួលស្គាល់​

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្តេច ទៀ បាញ់ ចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុជាង៤ម៉ឺនប័ណ្ណ ដល់ពលរដ្ឋខេត្តសៀមរាប

ព័ត៌មានជាតិ១៦ ម៉ោង មុន

កម្ពុជា-ថៃ នឹងពង្រឹងបន្ថែមលើកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

ព័ត៌មានជាតិ១៦ ម៉ោង មុន

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បើកយុទ្ធនាការ​ «ផ្លូវជាតិ​ស្អាតគ្មានសំរាម និងសំណល់ប្លាស្ទិក» នៅស្រុកអូររាំង

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ថៃ ព្រមាន! យុវជនបង្ហោះរូបស្រាតពេលលេងសប្បាយបុណ្យសង្ក្រាន្ត ប្រឈមជាប់ពន្ធនាគារ៥ឆ្នាំ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

បេសកជន​អាមរិក ស្នើ​ផែនការ​កាត់​​តំបន់​ចំនួន​៤​ឲ្យ​រុស្ស៊ី ជា​ថ្នូរ​នឹងបទ​ឈប់បាញ់

កីឡា១៦ ម៉ោង មុន

កុំភ្លេច​ទស្សនា!​ ជើង​ខ្លាំង​កម្ពុជា ៤រូប​ប្រកួត​នៅ​សហរដ្ឋអាមេរិក​ស្អែក​នេះ​ហើយ​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ហ្សេលេនស្គី៖ រុស្ស៊ី ប្រើ​បណ្ដាញ​សង្គម និង​លុយ​ទាក់ទាញ​ទាហាន​ចិន​ឲ្យ​ចូល​ច្បាំង

ព័ត៌មានជាតិ២២ ម៉ោង មុន

ពលរដ្ឋ​ខេត្ត​ក្រចេះ​និងកំពង់ធំ ​នឹង​ភ្ជាប់​និស្ស័យ​​គ្នា តាម​រយៈ​គម្រោង​ស្ថាបនា​ផ្លូវ​ជាតិ​លេខ ៦០បេ

Sokha Hotels

ព័ត៌មានពេញនិយម