ព័ត៌មានជាតិ
តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែង បុគ្គល ពេជ ពិសិដ្ឋ ដែលហៅខ្លួនឯង អធិរាជសម្លេងមាស ស៊ីន ស៊ីសាមុត ចាប់ជាតិ ឱ្យមានសេរីភាពឡើងវិញ នៅថ្ងៃទី០៨ ខែកុម្ភៈ នេះ បន្ទាប់ពីបុគ្គលនេះបានសារភាពទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរឆជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន។

អ្នកនាំពាក្យ នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ឱ្យដឹងថាកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ សមត្ថកិច្ចបានកោះហៅបុគ្គលឈ្មោះ ពេជ ពិសិដ្ឋ ឲ្យចូលខ្លួន បំភ្លឺពាក់ព័ន្ធនឹងការប្រើប្រាស់បណ្តាញសង្គម ក្រោយពីបុគ្គលរូបនេះបានតាំងខ្លួនជាលោក ស៊ិន ស៊ីសាមុត ចាប់ជាតិ តាមបណ្តាញទំនាក់ទំនងសង្គម ។ ក្រោយពីទទួលបានលិខិតកោះហៅឲ្យចូលខ្លួនបំភ្លឺ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ បុគ្គលរូបនេះ បានធ្វើការផ្សាយផ្ទាល់តាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដោយបានបរិយាយចោទប្រកាន់ មកលើការដឹកនាំ របស់រាជរដ្ឋាភិបាល និងមន្ត្រីរាជការសាធារណៈ។
ក្នុងន័យនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបញ្ជាក់បន្ថែមថា ផ្អែកតាម លិខិតកោះហៅឲ្យចូលខ្លួនបំភ្លឺ សមត្ថកិច្ចគ្រាន់តែឲ្យបុគ្គលរូបនេះចូលខ្លួន ធ្វើកិច្ចសន្យាអប់រំ និងបញ្ឈប់សកម្មភាពនានា ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសតារាចម្រៀងវប្បធម៌មរតកដើម ប៉ុន្តែបុគ្គលរូបនេះ មិនអាចបញ្ឈប់សកម្មភាព ហើយបន្ត ផ្សព្វផ្សាយញុះញង់ប្រមាថដល់ការដឹកនាំរបស់រាជរដ្ឋាភិបាល និងមន្ត្រីរាជការសាធារណៈបន្ថែមទៀតទេ ។
ខ្លឹមសារដែលបុគ្គល ពេជ ពិសិដ្ឋ និយាយនៅថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០២៥ ក្នុងវីដេអូ មួយដែលមានរយៈពេលជាងបួននាទីដោយបានរៀបរាប់ ១. បាននិយាយពាក់ព័ន្ធការចូលមកបំភ្លឺនៅសមត្ថកិច្ច តាមការរយៈការកោះហៅ ខ្លួននឹងមិនធ្វើលិខិតសូមទោសជាសាធារណៈដាច់ខាត ។ ២. បានលើកឡើងពី ការងារមន្ត្រីរាជការមួយចំនួនដែលបានបំពេញការងារស៊ីសំណូកសូកប៉ាន់ ធ្វើឯកសារក្លែងបន្លំ សក្លាយជាខ្មៅ ។ ៣. បានលើកឡើងអំពីការបោះឆ្នោតពុំមានតម្លាភាព សូមឱ្យមានការបោះឆ្នោតជាសេរី និងយុត្តិធម៌ កុំបោះបែប លក្ខណៈក្លែងបន្លំ ហើយអាណត្តិនាយករដ្ឋមន្ត្រីគេត្រូវបែងចែកត្រឹម២អាណត្តិបានហើយ ។ ៤. បានលើកឡើងពី បញ្ហាសេដ្ឋកិច្ចរាំងស្ទះ៖ ទំនិញឡើងថ្លៃ និងចំណូលប្រជាពលរដ្ឋធ្លាក់ចុះ ។
ជុំវិញបញ្ហានេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បញ្ជាក់ថា សមត្ថកិច្ចជំនាញបានសម្រេចធ្វើការឃាត់ ខ្លួនបុគ្គលឈ្មោះ ពេជ ពិសិដ្ឋ នេះគឺធ្វើឡើងដោយចោទប្រកាន់ពាក់ព័ន្ធនឹងការញុះញង់ឲ្យមានការរើសអើង និងការ ប្រមាថរាជរដ្ឋាភិបាល និងមន្ត្រីរាជការសាធារណៈតាមបណ្តាញសង្គម ដូចការរៀបរាប់ខាងលើ ។
ក្រោយពីការឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញសួរនាំ ហើយសាមីខ្លួនបាន សារភាពអំពីអំពើល្មើសច្បាប់របស់ខ្លួនពិតមែន។ ដោយសាមីខ្លួនបានទទួលស្គាល់ និងសន្យាកែខ្លួន តំណាងអយ្យការ បានសម្រេចឲ្យដោះលែងមានសេរីភាពវិញ៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ