ព័ត៌មានជាតិ
អ្នកនាំពាក្យ និងមន្រ្តីផ្នែកព័ត៌មានជាង៣ពាន់នាក់ក្នុងខេត្តចំនួន៩ ទទួលបានការបណ្តុះបណ្តាលក្នុងឆ្នាំ២០២៤
ក្នុងបេសកកម្មពង្រឹងការងារព័ត៌មាន និងអ្នកនាំពាក្យ ជូនរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៅក្នុងរយៈពេល១ឆ្នាំ២០២៤ កន្លងទៅនេះ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចុះទៅពង្រឹងសមត្ថភាពមន្រ្តីព័ត៌មាន និងអ្នកនាំពាក្យទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិចំនួន ៩លើក ដោយមានអ្នកចូលរួមជាថ្នាក់ដឹកនាំខេត្ត មន្ត្រីទទួលបន្ទុកអ្នកនាំពាក្យខេត្ត និងមន្ត្រីរាជការចំណុះរដ្ឋបាលខេត្ត មន្ទីរ អង្គភាព ក្រុង ស្រុក ឃុំ សង្កាត់ សរុបចំនួនជាង ៣ ៣៤០នាក់។ ក្នុងនោះ មាន ខេត្តបន្ទាយមានជ័យ ស្វាយរៀង កណ្តាល កំពង់ចាម ពោធិ៍សាត់ បាត់ដំបង ព្រៃវែង កំពង់ស្ពឺ និងកំពង់ឆ្នាំង។

គោលបំណងនៃបេសកកម្មនេះ គឺដើម្បីពង្រឹងការយល់ដឹងពីការងារព័ត៌មាន និងនាំពាក្យ នៅក្នុងបរិបទ ដែលបណ្តាញសង្គមត្រូវបានមហាជនប្រើប្រាស់យ៉ាងទូលំទូលាយ ជាពិសេស ការឆ្លើយតបដើម្បីបន្សាបព័ត៌មានមិនពិត បំផ្លើសបំភ្លៃ និងព័ត៌មានដែលមានចរិតញុះញង់នានា ឱ្យបានទាន់ពេលវេលា។ លើសពីនេះ ការងារបូរេសសកម្មដើម្បីនាំព័ត៌មានពិតជូនប្រជាពលរដ្ឋបានដឹងអំពីសមិទ្ធផល គោលនយោបាយ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ គឺជាកិច្ចការដ៏សំខាន់មួយទៀតរបស់ក្រុមការងារព័ត៌មាននិងនាំពាក្យនៅគ្រប់ក្រសួង ស្ថាប័ន និងរាជធានីខេត្តដែលត្រូវធ្វើជាប្រចាំដើម្បីបញ្ជ្រាបព័ត៌មានទាំងនោះដល់ប្រជាពលរដ្ឋឱ្យបានទូលំទូលាយ។

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងបន្តបេសកកម្មនេះពង្រឹងសមត្ថភាពក្រុមការងារព័ត៌មាននិងនាំពាក្យនៅគ្រប់ទិសទីដើម្បីការពារសមិទ្ធផលរបស់រាជរដ្ឋាភិបាល ក៏ដូចជាការពារសុខសន្តិភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕


-
សន្តិសុខសង្គម១ សប្តាហ៍ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?