ព័ត៌មានជាតិ
តុលាការចោទអ្នកកាសែត និងដៃគូ ពីបទល្មើសព្រហ្មទណ្ឌមាត្រា ៤៩១ ដែលប្រឈមជាប់ពន្ធនាគារពី៦ ខែទៅ៣ឆ្នាំ
អយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ សម្រេចចោទប្រកាន់អ្នកសារព័ត៌មានឈ្មោះ ទឺ ពិទូ និងឈ្មោះ ពែក ពុយ ពីបទបោះបង់វត្ថុគ្រឿងផ្ទុះដែលអាចនាំឲ្យគ្រោះថ្នាក់ដល់បុគ្គល ប្រព្រឹត្តនៅចំណុចភូមិអូរស្មាច់ សង្កាត់ អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ ២០២៥ បទល្មើសព្រហ្មទណ្ឌដែលបញ្ញត្តិ ផ្តន្ទាទោសតាមមាត្រា ៤៩១ នៃក្រមព្រហ្មទណ្ឌ។ ជាមួយគ្នា នៅថ្ងៃទី០៨ ខែ កុម្ភៈ ឆ្នាំ ២០២៥ បញ្ជូនទៅចៅក្រមស៊ើបសួរនៃសាលាដំបូង ខេត្តឧត្តរមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី។

គួរឱ្យដឹងថា ក្រមព្រហ្មទណ្ឌកម្ពុជា មាត្រា ៤៩១ ចែងថាអំពើបោះបង់អាវុធ ឬវត្ថុដទៃទៀតដែលអាចនាំឱ្យមានគ្រោះថ្នាក់ដល់បុគ្គលនៅក្នុងទីកន្លែងសាធារណៈ ឬទីកន្លែងដែលសាធារណជនអាចចូលទៅបាន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ទៅ ៦លានរៀល ។

សូមរម្លឹកថា អ្នកសារព័ត៌មាន ទឺ ពិទូ និងឈ្មោះ ពែក ពុយ ប្រកបរបរជាអ្នកបកប្រែភាសាថៃ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីដោះមីនតោនដែលស្ថិតក្នុងតំបន់សតាមព្រំដែនកម្ពុជា-ថៃ រួចដឹកតាមម៉ូតូយកទៅដាក់លើតុក្នុងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរស្មាច់នាយប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥។

គ្រាប់មីនតោនដែលអ្នកសារព័ត៌មាន និងអ្នកបកប្រែភាសាថៃពីរអ្នកនេះដោះ ជាគ្រាប់មីនតោនប្រភេទM6 ផលិតនៅសហរដ្ឋអាម៉េរិក។ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តឧត្ដរមានជ័យបានឱ្យដឹងថា គ្រាប់មីនតោននេះ ត្រូវបានអាជ្ញាធរមូលដ្ឋានប្រទះឃើញតាំងពីឆ្នាំ២០២១ និងត្រូវបានកងកម្លាំងអង្គភាពស៊ីម៉ាក់ (CMAC) ដាក់ស្លាកបំរាម និងហាមឃាត់ នៃតំបន់គ្រោះថ្នាក់ដោយគ្រាប់មីន។

តាមរយៈសេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា មូលហេតុដែលដោយគ្រាប់មីនតោន ប្រទះឃើញតាំងពីឆ្នាំ២០២១ ប៉ុន្តែមិនទាន់បោសសម្អាត គឺព្រោះតែមីនតោននេះស្ថិតក្នុងចំណុចតំបន់សព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃ ជាតំបន់ដែលអង្គភាពស៊ីម៉ាក់ (CMAC) កម្ពុជា មិនអាចដោះមីននៅចំណុចនោះបាននៅឡើយ ព្រោះគ្មានការឯកភាពពីភាគីប្រទេសថៃ។

យ៉ាងណា បន្ទាប់ពីគ្រាប់មីនមួយគ្រាប់នេះ ត្រូវបានដោះ និងដឹកដល់ប៉ុស្តិ៍នគរបាល, នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ កងកម្លាំងនៃអង្គភាពស៊ីម៉ាក់ បានចុះទៅទទួលយកគ្រាប់មីនប្រភេទនេះរួចរាល់ ដើម្បីដឹកយកទៅទុកនៅទីតាំងមានសុវត្ថិភាព។

ជុំវិញបញ្ហានេះ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុក អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីន (ស៊ីម៉ាក់) វាយតម្លៃថា កន្លងមកអ្នកសារព័ត៌មានចូលរួមយ៉ាងសកម្ម ក្នុងការជួយដល់វិស័យមីន ដោយបានដើរតួនាទីយ៉ាងសំខាន់ ក្នុងផ្សព្វផ្សាយជូនប្រជាពលរដ្ឋបានយល់ដឹងពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់សង្គ្រាម។ ប៉ុន្តែទន្ទឹមនេះ លោកក៏បានអំពាវនាវជាថ្មីដល់ប្រជាពលរដ្ឋទាំងអស់”កុំប៉ះពាល់ឬបោសសម្អាតឬលេីកដាក់គ្រាប់មីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់សង្គ្រាម អាចបង្កគ្រោះថ្នាក់ដល់ខ្លួនឯងនិងអ្នកដទៃ ក៏ដូចជាសន្តិសុខសង្គមជាតិ”៕
ដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ