Connect with us

ព័ត៌មានជាតិ

Metfone ឈរ​លើ​គេ​ Smart លេខ​ពីរ Cellcard ​លេខ ៣ សាងសង់​ដំណើរការ​បង្គោល​អង់តែន​ទូរសព្ទ​ច្រើន​ជាង​គេ​ទូទាំង​ប្រទេស

បានផុស

នៅ

របាយការណ៍​បូក​សរុប​លទ្ធផល​ការងារ​រយៈពេល ៥ ឆ្នាំ (២០២០-២០២៤) នៃ​ដំណើរ​ឆ្ពោះ​ទៅ​បរិវត្តកម្ម​ឌីជីថល​ និង​លើក​ទិសដៅ​ការងារ​បន្ត​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ បាន​បង្ហាញ​ទិន្នន័យ​នៃ​ការសាងសង់​និង​ការ​ដាក់​ឲ្យ​ដំណើរការ​បង្គោល​អង់តែន​រួម ​និង​ស្ថានីយ​អង់តែន​ទូរសព្ទ​ចល័ត​របស់​ក្រុមហ៊ុន​បណ្តាញ​ទូរសព្ទ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

របាយការណ៍​បាន​បញ្ជាក់​ថា គិត​ត្រឹម​ឆ្នាំ ២០២៤ ក្រុមហ៊ុន Viettel (Metfone) បាន​សាងសង់​ និង​ដំណើរការ​បង្គោល​អង់តែន​ទូរសព្ទ​ច្រើន​ជាង​គេ​សរុប​មាន​ចំនួន ៥ ៣៣០ បង្គោល​នៅ​ទូទាំង​ប្រទេស ទីពីរ​គឺ​ក្រុមហ៊ុន Smart មាន​ចំនួន ៣ ៨៨១ បង្គោល ក្រុមហ៊ុន​ CamGSM (Cellcard) ​​ឈរ​លេខ ៣ មាន​ចំនួន ៣ ១៩២ បង្គោល និង​ទី ៤ គឺ​ក្រុមហ៊ុន Seatel មាន​សរុប​ចំនួន ១ ០៩៥ បង្គោល

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ដាក់ផែនការ​​ជំរុញ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ រួម​មាន​ការ​សាងសង់​បង្គោល​​អង់តែន​ទូរសព្ទ​បន្ថែម។ ការ​វិនិយោគ​បន្ថែម​លើការ​សាងសង់បង្គោល និង​ស្ថានីយ​អង់តែន​ទូរសព្ទចល័ត គឺជា​កាតាលីករ​ដ៏​​សំខាន់​ក្នុង​ការ​បង្កើន​គុណភាព ពង្រីក​វិសាលភាព​នៃ​ការ​ផ្តល់​សេវា​ទូរសព្ទចល័ត ​និង​សេវា​អ៊ីនធឺណិត​ចល័ត​ឱ្យបាន​កាន់​តែល្អប្រសើរ ដើម្បី​ឲ្យ​សមស្រប​តាម​តម្រូវការ​របស់អ្នកប្រើប្រាស់ និង​និន្នាការ​នៃកំណើនសេដ្ឋកិច្ចជាតិ។

លោក ជា វ៉ានដេត រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​បាន​លើក​ពី​បញ្ហា​ប្រឈម ខណៈ​ការ​ជំរុញ​ឱ្យ​មានការ​វិនិយោគ​សាង​សង់​ស្ថានីយ​អង់តែន​ថ្មីៗ​បន្ថែម​ទៀត​នៅ​តាម​បុរី តាម​បណ្តា​ខណ្ឌ​ទាំង ១៤ ក្នុង​រាជធានី​ភ្នំពេញ និង​នៅតាម​បណ្តា​ខេត្ត ខ្វះ​កិច្ច​សហការ​ក្នុង​ការ​ផ្ដល់​​ទីតាំង​សម្រាប់​សាងសង់​ស្ថានីយ​អង់តែន និង​ការ​តវ៉ា​រារាំង​មិន​ឱ្យ​សាងសង់ ដោយ​សារ​មានការ​យល់​ខុស​អំពី​ផល​ប៉ះពាល់​​សុខភាព​ដែល​បណ្តាល​មក​ពី​ស្ថានីយអង់តែនជាដើម។

ថ្លែង​នៅ​ក្នុង​ឱកាស​ចូលរួម​បិទសន្និបាត​បូក​សរុប​លទ្ធផល​ការងារ​រយៈពេល ៥ ឆ្នាំ​របស់​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍កាលពីសប្តាហ៍​មុន សម្តេច​ធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​កម្ពុជា​ ក៏​បាន​លើក​ឡើងពាក់ព័ន្ធ​​ពាក្យ​ចចាមអារ៉ាម​ពី​ផល​ប៉ះពាល់​ដល់​សុខភាព តាមរយៈ​​ស្ថានីយ​អង់តែន​​ទូរស័ព្ទចល័ត។

ប្រមុខ​រដ្ឋបាល​បាន​ច្រាន​ចោល​ការ​លើកឡើង​នេះ ដោយសម្តេច​ថា​គឺ​​ផ្អែក​​តាម​ជំនឿ​មិន​ស្រប​តាម​ការ​ស្រាវជ្រាវ​បែប​​វិទ្យាសាស្រ្ត និងអំពាវ​នាវ​ដល់​ប្រជាពលរដ្ឋទាំងអស់ កុំមាន​ការ​បារម្ភ​អំពី​ផល​ប៉ះពាល់​ពី​ស្ថានីយ​អង់តែន​ទូរស័ព្ទចល័ត។

បើ​តាម​សម្តេច​នាយក​រដ្ឋមន្រ្តី ផ្អែក​តាម​ការ​សិក្សា​របស់អង្គការ​សុខភាព​ពិភពលោក គឺ​ពុំ​មាន​ភស្តុតាង​វិទ្យាសាស្ត្រ​ណា​បង្ហាញ​ថា ស្ថានីយ​អង់តែន​ទូរសព្ទ​ចល័ត អាច​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ​​នោះ​ទេ ហើយ​ប្រសិនបើ​មាន​ការ​ប៉ះពាល់​ដល់​សុខភាព​ពិតមែន ប្រទេស​ទាំងអស់​ជាពិសេស​ប្រទេស​​អភិវឌ្ឍន៍ក៏​​មិន​ប្រើប្រាស់​សេវា​ទូរសព្ទ​ទៀត​ទេ​។

រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បាន​គូស​បញ្ជាក់​ថា ខណៈ​បច្ចុប្បន្ន​សេវាទូរសព្ទ​បាន​​គ្រប់​ដណ្ដប់​ប្រមាណ ៨០% ​​​នៅ​ឆ្នាំ ២០២៧ ក្រសួង​ដាក់​ផែនការ​នឹង​ពង្រីក​​សេវា​ទូរសព្ទ​​ឲ្យ​គ្រប់​ដណ្ដប់​ទូ​ទាំង​ប្រទេស៕

បន្ត​ចុចអាន៖ ក្រសួង​ប្រៃសណីយ៍ ដាក់​​គោលនយោបាយ​​ឲ្យ​សង់​បង្គោល​អង់តែន​​តែមួយប្រើប្រាស់​រួមគ្នា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣ នាទីutes មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ៣០ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ៣០ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ៣៧ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម