Connect with us

ព័ត៌មានជាតិ

ទូតវៀតណាមថ្មីថាប្រទេសលោកផ្ដល់អាទិភាពខ្ពស់ក្នុងការពង្រឹងសាមគ្គីជាមួយកម្ពុជា

បានផុស

នៅ

ឯកអគ្គរដ្ឋទូតវៀតណាមថ្មីប្រចាំកម្ពុជាលោក Nguyen Minh Vu បានគាល់ព្រះមហាក្សត្រកម្ពុជាសម្ដេចព្រះនរោត្តម សីហមុនី ថា​ប្រទេសលោកតែងតែឱ្យតម្លៃ និងផ្ដល់អទិភាពខ្ពស់ក្នុងការពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបតិ្តការជាមួយកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចុះផ្សាយរបស់ទីភ្នាក់សារព័ត៌មានវៀតណាម VNA ក្នុងពេលបង្គំថ្វាយសាតាំងជូនព្រះមហាក្សត្រកម្ពុជានៅថ្ងៃទី៧ ខែកុម្ភៈ លោក Vu បានប្តេជ្ញាថានឹងខិតខំប្រឹងប្រែងក្នុងតួនាទីថ្មីរបស់គាត់ ដើម្បីធ្វើឲ្យទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅ កាន់តែសំខាន់ និងមានប្រសិទ្ធភាព ស្របតាមចក្ខុវិស័យរបស់មេដឹកនាំប្រទេសទាំងពីរ និងសេចក្តីប្រាថ្នារបស់ប្រជាជន។

ជាមួយគ្នានេះក៏បានពាំនាំនូវការអញ្ជើញរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម ថ្វាយព្រះមហាក្សត្រ សីហមុនី និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ ក្នុងការយាងព្រះអង្គទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមនាពេលឆាប់ៗខាងមុខនេះដែរ។

ទូតវៀតណាម Nguyen Minh Vu

បើតាម VNA នៅឯពិធីទទួលនោះ ព្រះមហាក្សត្រ សម្ដេចព្រះនរោត្តម សីហមុនី មានជំនឿថា លោក Vu នឹងបំពេញការងារប្រកបដោយជោគជ័យរួមចំណែកសកម្មក្នុងទំនាក់ទំនងវៀតណាម-កម្ពុជា។ ព្រះអង្គក៏បង្ហាញនូវព្រះទ័យសោមនស្សដែលបានទតឃើញនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីដែលកំពុងរីកចម្រើនលើវិស័យនយោបាយ ការទូត ការពារជាតិ-សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជន ព្រមទាំងមានព្រះរាជអំណរគុណចំពោះជំនួយរបស់វៀតណាមក្នុងអំឡុងពេលកម្ពុជាតស៊ូទាមទារឯករាជ្យ និងផ្ដល់រំលំរបបប្រល័យពូជសាសន៍ប៉ុលពត។

គួរឱ្យដឹងដឹងថាលោក Nguyen Minh Vu បានឡើងកាន់តំណែងជាឯកអគ្គរដ្ឋទូតថ្មីរបស់វៀតណាមប្រចាំកម្ពុជាបន្តពីលោក​ Nguyen Huy Tang ដែលផុតអាណត្តិកាលពីឆ្នាំ២០២៤៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៤ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម