Connect with us

ព័ត៌មានជាតិ

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ខេត្តកំពង់ចាម ជំរុញអ្នកពាក់ព័ន្ធយកចិត្តទុកដាក់បំពេញការងារបន្ថែមទៀត

បានផុស

នៅ

នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ខេត្តកំពង់ចាម បានបើកកិច្ចប្រជុំ សាមញ្ញ លើកទី៧ អាណត្តិទី៤ ក្រោមអធិបតីភាព លោកស្រី អៀម វណ្ណី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តកំពង់កំពង់ចាម និងលោកស្រី ជា ឡេងទៀង អនុប្រធាន គ.ក.ស.ក និងមានការអញ្ចើញចូលរួមពី លោកស្រីតំណាងមន្ទីរ អង្គភាពជុំវិញខេត្ត ជាសមាជិក សមាជិកា ព្រមទាំង មន្ត្រីជំនាញពាក់ព័ន្ធ ជាច្រើនរូបទៀត។

រូបភាព៖ មន្ទីរព័ត៌មាន ខេត្តកំពង់ចាម
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះ លោកស្រី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តកំពង់ចាម បានស្នើទៅដល់អ្នកពាក់ព័ន្ធទាំងអស់ សូមយកចិត្តទុកដាក់ បំពេញការងារបន្ថែមទៀត ដើម្បីរួមគ្នាឈានទៅសម្រេចផែនការគ្រោង ដូចមានចែងនៅក្នុងតួនាទីភារកិច្ច របស់ គ.ក.ស.ក ជាបន្តបន្ទាប់ទៀត។

ជាមួយគ្នានោះ លោកស្រី អៀម វណ្ណី បានថ្លែងអំណរគុណ ចំពោះ លោក លោកស្រីជាថ្នាក់ដឹកនាំ និងសហការីក្រោមឱវាទទាំងអស់ ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារ រហូតទទួលបាននូវលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ ក្នុងការបំពេញកិច្ចការងារកន្លងមក។

រូបភាព៖ មន្ទីរព័ត៌មាន ខេត្តកំពង់ចាម

សូមជម្រាបថា កិច្ចប្រជុំ សាមញ្ញលើកទី៧ អាណត្តិទី៤ របស់ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ខេត្តកំពង់ចាម បានលើកយករបៀបវារៈ សំខាន់ៗ ចំនួន៤ គឺ ៖ ទី១.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបៀបវារៈ នៃកិច្ចប្រជុំលើកទី៧ ឆ្នាំ២០២៥ របស់គណៈកម្មាធិការ អាណត្តិទី៤។ ទី២.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបៀបវារៈ នៃកិច្ចប្រជុំលើកទី៦ ឆ្នាំ២០២៥ របស់គណៈកម្មាធិការ អាណត្តិទី៤។ ទី៣.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍សកម្មភាពប្រចាំខែមករា ឆ្នាំ២០២៥ របស់គណៈកម្មាធិការ អាណត្តិទី៤ និងទី៤.ពិនិត្យ លើបញ្ហាផ្សេងៗ សេចក្តីជូនដំណឹងស្តីពីការបរិច្ឆេទ និងទីកន្លែងសំរាប់ប្រជុំសាមញ្ញលើកទី៨៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៦ វិនាទី មុន

ហ្សេលេនស្គី៖ បើ​អ៊ុយក្រែន​ដក​ច្បាប់​អាជ្ញាសឹក​សម្រាប់​​ការ​បោះឆ្នោត នោះ​រុស្ស៊ី​នឹង​ឆ្លៀតឱកាស​វាយ​លុក

ព័ត៌មានជាតិ២៥ វិនាទី មុន

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ខេត្តកំពង់ចាម ជំរុញអ្នកពាក់ព័ន្ធយកចិត្តទុកដាក់បំពេញការងារបន្ថែមទៀត

Jiv Jetsu
កីឡា៥ នាទីutes មុន

កីឡាករ​ជឺជីតស៊ូ​កម្ពុជា សុបញ្ញា ឈ្នះ​មេដាយ​មាស​នៅ​អាមេរិក

ព័ត៌មានជាតិ៦ នាទីutes មុន

អភិបាលរាជធានីភ្នំពេញថាការដាក់អនុវត្តន៍ផ្លូវថ្មើរជើងធ្វើឱ្យអាជីវករលក់ដាច់ជាងមុន

រោងចក្រថៃ
ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

ការបិទរោងចក្រនៅថៃ ទំនង​កាន់តែធ្ងន់ធ្ងរទៅៗឆ្នាំនេះ

Sokha Hotels

ព័ត៌មានពេញនិយម