ព័ត៌មានជាតិ
អភិបាលរាជធានីភ្នំពេញថាការដាក់អនុវត្តន៍ផ្លូវថ្មើរជើងធ្វើឱ្យអាជីវករលក់ដាច់ជាងមុន
អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង ថាការអនុវត្តន៍ផ្លូវថ្មើរជើងមុខវាំងកំពុងទទួលបានលទ្ធផលវិជ្ជមានដោយមានភ្ញៀវមកលេងច្រើន ហើយការប្រកបអាជីវកម្មកាន់តែប្រសើរ។

ថ្លែងប្រាប់អ្នកយកព័ត៌មានក្នុងពេលចុះពិនិត្យការអនុវត្តន៍ផ្លូវថ្មើរជើងមុខវាំងសប្ដាហ៍ទី២ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ឃួង ស្រេង ថាសប្ដាហ៍នេះមានភ្ញៀវជាច្រើនចូលទទួលទានអាហារតាមភោជនីយដ្ឋាននៅតាមផ្លូវថ្មើរជើងនេះ ដែលធ្វើឱ្យអ្នកលក់ៗអស់លឿនជាងថ្ងៃធម្មតា។
អភិបាលរាជធានីភ្នំពេញបញ្ជាក់ថាក្នុងសប្ដាហ៍ទី២នេះការអនុវត្តន៍សាកល្បងផ្លូវថ្មើរជើងនេះតាមការសង្កេត មានភ្ញៀវជាតិ-អន្តរជាតិមកលែងកំសាន្តជាច្រើនកើនលើសសប្តាហ៍មុនទៅទៀត។
លោកថា៖ «ពីមួយថ្ងៃទៅមួយថ្ងៃពលរដ្ឋពេញចិត្ត មកកម្សាន្តផ្លូវថ្មើរជើង ដែលជាការសាកល្បងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលទាំងអស់នេះជាការគាំទ្រ និងលើកទឹកចិត្តដល់រដ្ឋបាលរាជធានីភ្នំពេញ »។

លោក ឃួង ស្រេង សង្ឃឹមថាដំណើរការសាកល្បងនេះនឹងទទួលបានជោគជ័យហើយនឹងបន្តរៀបចំឱ្យមានរបៀបរៀបរយជាងនេះទៅទៀត ដើម្បីទាកទាញភ្ញៀវជាតិ និងអន្តរជាតិ ឱ្យចូលរួមកម្សាន្តសប្បាយ។
ចំពោះបញ្ហានេះទីតាំងចតឡាន ម៉ូតូវិញ រហូតមកដល់ពេលនេះសាលារាជធានីភ្នំពេញមិនទាន់អាចរកទីតាំងបាននៅឡើយទេ តែម្ចាស់ឡានអាចផ្ញើបាននៅតាមទីតាំងឯកជនមួយចំនួននៅអតីតពន្ធនាគារតេ៣ ដោយឡែកសម្រាប់ម៉ូតូ អាចផ្ញើបាននៅសាលសន្និសីទចតុមុខ ក្នុងតម្លៃត្រឹមតែ១ពាន់រៀល។
គួរឱ្យដឹងថាការសាកល្បងផ្លូវថ្មើរជើង (Walk Street) ត្រូវបានសាលារាជធានីភ្នំពេញធ្វើឡើងនៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយចាប់ពីម៉ោង ៦ល្ងាចដល់ម៉ោង១១យប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ៕



អត្ថបទដោយ ស្រី រ័ត្ន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ