ព័ត៌មានជាតិ
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
លោក ប៉ាន់ ខែម ប៊ុនថន ប្រធានក្រុមការងាររដ្ឋាភិបាលចុះជួយក្រុងប៉ោយប៉ែត និងរដ្ឋបាលសង្កាត់ប៉ោយប៉ែត បានឱ្យដឹងថា អាជ្ញាធរ មិនបានបង្ខិតបង្ខំឱ្យពលរដ្ឋក្នុងសង្កាត់ប៉ោយប៉ែត ត្រូវតែដាក់លូខាងមុខផ្ទះ និងមិនបានយកថវិកាពីពលរដ្ឋចំពោះការដាក់លូឡើយ គ្រប់យ៉ាងគឺពលរដ្ឋ បានព្រមព្រៀងជាមួយភាគីឯកជនឱ្យដាក់លូ១ក្នុងតម្លៃ៤០ដុល្លារ។

លោក ប៉ាន់ ខែមប៊ុនថន និងរដ្ឋបាលសង្កាត់ប៉ោយប៉ែត ចេញមកបំភ្លឺដូច្នេះ បន្ទាប់ពីមានគណនីហ្វេសប៊ុកមួយឈ្មោះ MaLay yu0973329337 បានបង្ហោះជាវីដេអូ ភ្ជាប់ជាមួយខ្លឹមសារថា៖«ជួយស៊ែអោយថ្នាក់លេីៗឃេីញផងបងប្អូនបញ្ជាក់ផ្សាកណ្ដាលប៉ោយប៉ែតទាពីប្រជាជន60$ ដំណាក់ទឹកភូមិចន័គិរី40$យកចុះតែត្រឹមលូ1តា5មុឺនរឺ3មុឺនបានហេីយប្រជាជនក្រៗណាស់ ហេីយចង់ទិញដាកខ្លួនឯង តែលឺគេប្រាប់ថាមិនអោយដាក់ទេ»។

ចំពោះបញ្ហាដាក់លូ តាមបណ្ដោយផ្លូវដែលទើបស្ថាបនា រដ្ឋបាលសង្កាត់ប៉ោយប៉ែត រម្លឹកថា កន្លងមកមានប្រជាពលរដ្ឋរស់នៅ ភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានស្នើសុំមកអង្គភាពភូមិ សុំឱ្យអាជ្ញាធរជួយស្ថាបនា ផ្លូវថ្មីមួយខ្សែ ជូនពួកគាត់ក្នុងការធ្វើដំណើរឱ្យបានស្រួល ជាពិសេសមានការលំបាកខ្លាំងនៅរដូវវស្សា។ ក្រោយពីទទួលបានព័ត៌មាននេះអាជ្ញាធរភូមិ ក៏បានរាយការណ៍មកសង្កាត់ ហើយក្រុមការងារសង្កាត់បានចុះទៅភ្លាមៗ ដើម្បីពិនិត្យមើលពីស្ថានភាពផ្លូវដែលប្រជាពលរដ្ឋស្នើសុំខាងលើ ។

បន្ទាប់ពីបានចុះពិនិត្យ និងសិក្សារួចមកគណៈកម្មការ អភិវឌ្ឍន៍សង្កាត់ ក៏បានឯកភាពគ្នាយកគ្រឿងចក្រទៅឈូសឆាយសម្រួលជូនជាបណ្តោះអាសន្ន និងបានកាយ ប្រឡាយរំដោះទឹកសងខាងផ្លូវ ដើម្បីកាត់សំណើមដីជាមុនសិន រួចទើបធ្វើការចាក់ថ្មមិក និងកៀរកិនជូនឱ្យបានស្អាត។
រដ្ឋបាលសង្កាត់ប៉ោយប៉ែត បានឱ្យដឹង ក្នុងចន្លោះពេលនោះដែរ មានប្រជាពលរដ្ឋមួយចំនួនដែលមានលទ្ធភាពបានទំនាក់ទំនងជាមួយក្រុមហ៊ុនដាក់លូ ដើម្បីដាក់លូខាងមុខផ្ទះរបស់គាត់ដោយមានការព្រមព្រៀងគ្នា ក្នុងតម្លៃលូមួយកង់ថ្លៃ៤០ដុល្លា រួមទាំងកម្លាំងពលកម្មផង ចំណែកប្រជាពលរដ្ឋដែលពុំទាន់មានលទ្ធភាព ពួកគាត់បានធ្វើជាស្ពានឆ្លងដោយរក្សាប្រឡាយរំដោះទឹកនៅដដែល។

រដ្ឋបាលសង្កាត់ប៉ោយប៉ែត បានបញ្ជាក់ថា ការដាក់លូជាការព្រមព្រៀងរវាងក្រុមហ៊ុន និងប្រជាពលរដ្ឋ គ្មានជាប់ពាក់ព័ន្ធជាមួយអាជ្ញាធរមូលដ្ឋាន ដូចគណនីហ្វេសប៊ុក ឈ្មោះ Malay yu0973329337 បានធ្វើការបង្ហោះជាវីដេអូឡើយ៕
អត្ថបទ៖អ ពៅ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា