Connect with us

ព័ត៌មានជាតិ

សាលារាជធានីភ្នំពេញចង់បន្ថែមខ្សែរថយន្តក្រុងបន្ថែម មកកាន់ផ្លូវថ្មើរជើង

បានផុស

នៅ

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានជំរុញឱ្យមានការបន្ថែមខ្សែរត់របស់រថយន្តក្រុងសាធារណៈមកកាន់ផ្លូវថ្មើរជើងមាត់ទន្លេ ដោយបន្ថែមម៉ោងដឹករហូតដល់ម៉ោង១១យប់ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃួង ស្រេង បានលើកឡើងក្នុង​កិច្ចប្រជុំកាលពីថ្ងៃសុក្រ ទី៧ ខែកុម្ភៈ ក្នុងការសិក្សាធ្វើយ៉ាងណាបង្កើនភាពទាក់ទាញ និងមនុស្សឱ្យទៅលេងផ្លូវថ្មើរជើងនេះឱ្យបានច្រើនដោយនឹងរៀបចំជាជំហានដែលជាដំបូងត្រូវរកកន្លែងចំណតសម្រាប់ពលរដ្ឋ បន្តមកទៀតការរៀបចំកន្លែងកម្សាន្ត ព្រមទាំងបង្កើននូវសោភ័ណភាពដោយបំពាក់នូវភ្លើងបំភ្លឺ រៀបចំអនាម័យបរិស្ថាន ព្រមទាំងបន្ថែមនូវខ្សែរត់របស់រថយន្តក្រុងមកថែមទៀតផងដែរ។

ឡានក្រុងសាធារណៈ

ក្នុងកិច្ចប្រជុំនោះលោកបានជំរុញឱ្យបន្ថែមខ្សែរថយន្តក្រុងចំនួន៣ខ្សែបន្ថែមទៀត ខណៈបច្ចុប្បន្នមាន៣ខ្សែរួចហើយ។

ក្នុងពេលចុះពិនិត្យការអនុវត្តន៍ផ្លូវថ្មើរជើងមាត់ទន្លេសប្ដាហ៍ទី២ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ឃួង ស្រេង ក៏បានកត់សម្គាល់ផងដែរថាមានមានភ្ញៀវជាតិ-អន្តរជាតិមកលែងកំសាន្តជាច្រើនកើនឡើងដែលធ្វើឱ្យមានភាពអ៊ូអរ ហើយអាជីវករ​លក់ដាច់ជាងមុនផងដែរ។

គួរឱ្យដឹងថាការសាកល្បងផ្លូវថ្មើរជើង (Walk Street) ត្រូវបានសាលារាជធានីភ្នំពេញធ្វើឡើងនៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយចាប់ពីម៉ោង ៦ល្ងាចដល់ម៉ោង១១យប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

ផ្លូវថ្មើរជើង ៖ រដ្ឋបាល​រាជធានីមិន​អនុញ្ញាត​ឱ្យ​ក្រាល​កន្ទេល លក់ដូរ​លើ​សួន​ច្បារ​ និង​ លើស្មៅទេ

សន្តិសុខសង្គម៦ ម៉ោង មុន

ចត​រថយន្តក្បែរផ្លូវរថភ្លើង​ទៅហូបបាយមួយភ្លែត​ ត្រូវរថភ្លើងបុករុញចូលផ្ទះ

សន្តិសុខសង្គម៨ ម៉ោង មុន

ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន

កីឡា៨ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង បន្ត​ឈរ​កំពូល​តារាងរឹង​មាំ​ ដោយនាំ​មុខពិន្ទុ ភ្នំពេញក្រោន កាន់​តែ​ច្រើន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​ចំនួន​អ្នក​​​​ស្លាប់​ក្នុងគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា​កើនលើស​៣៣០០​នាក់

Sokha Hotels

ព័ត៌មានពេញនិយម