ព័ត៌មានជាតិ
សាលារាជធានីភ្នំពេញនឹងរៀបចំឱ្យមានសិល្បៈចម្រុះនៅតាមផ្លូវថ្មើរជើងមាត់ទន្លេ
អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង ថារដ្ឋបាលរាជធានីនឹងរៀបចំឱ្យមានការសម្ដែងសិល្បៈចម្រុះនៅតាមផ្លូវថ្មើរជើងមាត់ទន្លេនាពេលខាងមុខ ដើម្បីទាក់ទាញអ្នកទេសចរនិងបង្កើនភាពរំភើបរីករាយ។

ថ្លែងក្នុងពេលចុះពិនិត្យផ្លូវថ្មើជើងមាត់ទន្លេក្នុងសប្ដាហ៍ទី២ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ឃួង ស្រេង បានឱ្យដឹងថា សាលារាជធានីនឹងរៀបចំឱ្យមានការប្រគំតន្ត្រីសម័យ បុរាណ (របាំប្រពៃណីជាតិ ចាប៉ីដងវែង) កន្លែងគូរគំនូរ កន្លែងអានសៀវភៅ ឬបណ្ណាល័យចល័ត កន្លែងវត្ថុអនុស្សាវរីយ៍ កន្លែងលេងសៀករហ័សកម្មជាដើមតាមបណ្ដោយផ្លូវថ្មើរជើងនេះបន្ថែមទៀតដើម្បីជាការទាក់ទាញ។
លោកថា៖ «កិច្ចការងារនេះធ្វើទៅបណ្ដើរៗ តែអ្វីដែលសំខាន់គឺខ្ញុំសាកល្បងឱ្យប្រជាពលរដ្ឋដើរសិន ដែលខ្ញុំសង្កេតឃើញថា២សប្ដាហ៍នេះគឺមានប្រជាពលរដ្ឋគាំទ្រដល់ការបើករបស់សាលារាជធានីភ្នំពេញ»។

ក្នុងពេលដែលនឹងរៀបចំឱ្យមានសិល្បៈចម្រុះនេះសាលារាជធានីភ្នំពេញក៏នឹងបន្ថែមខ្សែរថយន្តក្រុងនិងបន្ថែមម៉ោងរត់ទៅផ្លូវថ្មើរជើងនេះដល់ម៉ោង១១យប់ផងដែរ។
គួរឱ្យដឹងថាការសាកល្បងផ្លូវថ្មើរជើង (Walk Street) ត្រូវបានសាលារាជធានីភ្នំពេញធ្វើឡើងនៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយចាប់ពីម៉ោង ៦ល្ងាចដល់ម៉ោង១១យប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ៕




អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា