Connect with us

ព័ត៌មានជាតិ

មានទឹកស្រោចស្រពគ្រប់គ្រាន់ កសិករនៅឃុំជ្រោយបន្ទាយ ​ពង្រីកផ្ទៃដី​ដាំដុះ​ស្រូវប្រាំងកើន​ដល់ជាង ២០០ ហិកតា

បានផុស

នៅ

ប្រពន្ធ័ធារាសាស្ដ្រទំនប់បឹងខ្នាយរមាស គឺជាអាងស្ដុបទឹកដ៏ធំមួយ ស្ថិត​នៅភូមិកែង ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដែលមានវិសាលភាពផ្គត់ផ្គង់ទឹក គ្របដណ្ដប់លើផ្ទៃដីស្រែប្រាំងប្រមាណជាង ៦០០ ហិកតា។

ឆ្នាំមុន​ផ្ទៃដីបង្កបង្កើនផលស្រូវរដូវប្រាំងនៅទំនប់បឹងខ្នាយរមាស មានចំនួនត្រឹមតែ ៤៤០ ហិកតាប៉ុណ្ណោះ ប៉ុន្តែនៅឆ្នាំនេះ កើនឡើងដល់ជាង ៦០០ ហិកតា រីឯទិន្នផលស្រូវ ក៏មានការកើនឡើងចន្លោះ​ពី ៦ តោន ទៅ ៧ តោន ក្នុង ១ ហិកតា។ នេះបើ​តាមលោក ប៉ិច ងន់ស្រ៊ឺ មេឃុំជ្រោយបន្ទាយ ប្រាប់សារព័ត៌មាន​កម្ពុជាថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉ិច ងន់ស្រ៊ឺ មេឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ​បាន​ឲ្យ​ដឹង​ថា ការប្រើប្រាស់ទឹកឆ្នាំនេះបានល្អប្រសើរ ដោយកន្លង​មកប្រជាកសិករ ក្នុងឃុំប្រើប្រាស់ទឹកខ្ជះខ្ជាយ។ ជាក់ស្ដែងក្នុងឆ្នាំ២០២៤ កសិករក្នុងឃុំបានជួបបញ្ហាកង្វះ​ទឹកច្រើន ដោយអាជ្ញាធរឃុំ​បានប្រើប្រាស់ម៉ាស៊ីនបូមទឹក​ចំនួន ៣ ទៅ ៤ គ្រឿង ដើម្បីបូមជួយសង្គ្រោះស្រូវ​ប្រជាពលរដ្ឋ​។ ប៉ុន្តែឆ្នាំនេះដោយអាជ្ញាធរឃុំ បានចុះណែនាំផ្សព្វផ្សាយដល់ប្រជាកសិករឲ្យ​ចេះប្រើទឹកសន្សំសំចៃឃើញថា ឆ្នាំនេះមានទឹកប្រើប្រាស់គ្រប់គ្រាន់ ហើយផ្ទៃដីធ្វើស្រែប្រាំងក៏​កើនជាងឆ្នាំមុន រហូតមកដល់ពេលនេះ ប្រជាកសិករចាប់ផ្ដើមប្រមូលផលជាបណ្តើរៗផងដែរ។

ប្រពន្ធ័ធារាសាស្ដ្របឹងខ្នាយរមាស មានប្រឡាយមេមួយខ្សែ និងប្រឡាយរងចំនួន ៩ ខ្សែ ដែលអាចផ្គត់ផ្គង់ទឹកលើផ្ទៃដីជាង ៦០០ ហិកតា។

ពាក់ព័ន្ធនឹងប្រពន្ធ័ធារាសាស្ដ្រនេះ មេឃុំជ្រោយបន្ទាយ​បាន​បញ្ជាក់ថា គឺអាច​ធ្វើស្រូវបានតែម្តងទេ មិនអាចធ្វើពីរដងបានឡើយ ដោយសារអាងស្តុបទឹកបឹងខ្នាយរមាសមានបរិមាណកំណត់។

នៅក្នុងឃុំជ្រោយបន្ទាយ ផ្ទៃដីបង្កបង្កើនផលដំណាំស្រូវបែងចែកជាពីរ មានផ្ទៃដីស្រែវស្សា និងផ្ទៃដីស្រែប្រាំង។ ក្នុងនោះ ផ្ទៃដីស្រែប្រាំងក្នុងផែនការ នៅទូទាំងឃុំមានចំនួនសរុប ៨០០ ហិកតា ប៉ុន្តែជាក់ស្ដែងអនុវត្តកើនឡើងដល់ជាង ១ ពាន់ហិកតា លើសផែនការឃុំ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម