សុខភាព
លោកស្រី ឱ វណ្ណឌីន ណែនាំឱ្យពលរដ្ឋកាត់បន្ថយការសេពគ្រឿងស្រវឹង និងបញ្ឈប់ការជក់បារីគ្រប់ប្រភេទដើម្បីសុខភាព
រដ្ឋលេខាធិការក្រសួងសុខភិបាល លោកស្រី ឱ វណ្ណឌីន បានណែនាំដល់ពលរដ្ឋឱ្យកាត់បន្ថយការទទួលទានគ្រឿងស្រវឹង និងបញ្ឈប់ការជក់បារីគ្រប់ប្រភេទ រួមទាំងបារីអេឡិចត្រូនិចផង និងត្រូវមានការថែទាំងសុខភាពឱ្យបានល្អ។ នេះបើតាមផេកក្រសួងសុខភិបាល នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។
ការលើកឡើងនេះ ធ្វើឡើងកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងឱកាសលោកស្រីជាអធិបតីភាពក្នុងពិធីសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសម្រាកពេទ្យនៃមណ្ឌលសុខភាពរវៀង នៅខេត្តព្រះវិហារ ដែលមានកម្ពស់១ជាន់ មានបន្ទប់ចំនួន១៣ និងបន្ទប់ទឹកចំនួន៤ ហើយមានទីតាំងស្ថិតនៅ ក្នុងភូមិបាក់ក្ដោង ឃុំរបៀប ស្រុងរវៀង ខេត្តព្រះវិហារ។ អគារនេះ ជាអំណោយរបស់ប្រជាជនជប៉ុន តាមរយៈគម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (Grassroot Human Security Project) រឺ KUSANONE នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា។
ក្នុងពិធីសម្ពោធ លោកស្រី ឱ វណ្ណឌីន ណែនាំឱ្យចេះថែរក្សាសុខភាពផ្ទាល់ខ្លួន កុំរង់ចាំទាល់តែឈឺខ្លាំងទេីបទៅរកពេទ្យមេីល។ លោកស្រីណែនាំឱ្យកាត់បន្ថយការប្រេីប្រាស់គ្រឿងស្រវឹង និងបញ្ឈប់ការជក់បារីគ្រប់ប្រភេទ រួមទាំងបារីអេឡិចត្រូនិចផង និងត្រូវចូលរួមកាត់បន្ថយនូវជំងឺមិនឆ្លង ដោយអនុវត្ត “តិចអំបិល តិចខ្លាញ់ តិចស្ករ”។ លោកស្រីក៏បានចាត់ទុក “បុគ្គលម្នាក់ គឺជាអ្នកអប់រំ និងជាអ្នកថែទាំសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារខ្លួនជាបឋមដ៏ល្អប្រសេីរ” ផងដែរ។
ជាមួយគ្នានេះ ក្រៅពីការណែនាំឱ្យពលរដ្ឋចេះគិតគូរពីសុខភាពខ្លួន ក្នុងពិធីសម្ពោធអគារមណ្ឌលសុខភាពរវៀង លោកស្រីរដ្ឋលេខាធិការ បានណែនាំឱ្យមានការចេះថែទាំអគារមណ្ឌលសុខភាព ត្រូវជួសជុលឱ្យបានទាន់ពេលវេលា ហេីយចំពោះអគារថ្មីនេះ ក៏ត្រូវថែរក្សាឱ្យនៅស្អាតបាតជាប្រចាំដូចគ្នា។ បន្ថែមពីនេះ លោកស្រីថា មណ្ឌលសុខភាព ត្រូវមានអនាម័យល្អ និងលើកទឹកចិត្តបុគ្គលិកពេទ្យទាំងអស់ យកចិត្តទុកដាក់បម្រើអតិថិជនដោយភាពទន់ភ្លន់គ្រប់ពេលវេលា និងបង្កេីនចំណេះដឹង ចំណេះធ្វេី។ មួយវិញទៀត អាជ្ញាធរខេត្ត ស្រុក ឃុំ ភូមិ និងបុគ្គលិកពេទ្យទាំងអស់ ត្រូវសហការគ្នាជំរុញការអភិវឌ្ឍមណ្ឌលសុខភាពនៅទូទាំងខេត្ត ប្រែក្លាយទៅជាមណ្ឌលសុខភាពគំរូដូចគ្នា។ នេះបើតាមផេកក្រសួង៕
-
សន្តិសុខសង្គម៦ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៨ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម៨ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ