Connect with us

ព័ត៌មានជាតិ

សម្តេច ឃួន សុដារី ជំរុញឱ្យទូតកម្ពុជាត្រូវការពារប្រយោជន៍​ជាតិ លើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ

បានផុស

នៅ

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សដារី ប្រធានរដ្ឋសភាកម្ពុជា ណែនាំឱ្យឯកអគ្គរាជទូតកម្ពុជាដែលត្រូវបំពេញបេសកកម្មការទូតនៅតាមបណ្តាប្រទេសនានា មិនត្រឹមតែតំណាងឱ្យក្រសួងការបរទេសប៉ុណ្ណោះទេ តែជាតំណាងឱ្យប្រទេសជាតិ តំណាងឱ្យព្រះមហាក្សត្រ និងតំណាងឱ្យប្រជាជនកម្ពុជាទាំងមូល។ បេសកកម្មការទូតជាការងារដ៏ឧត្តុងឧត្តម ត្រូវការពារឱ្យបាននូវផលប្រយោជន៍ប្រទេសជាតិនិងការលើកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។ សម្តេចប្រធានរដ្ឋសភា ណែនាំដូច្នេះក្នុងពេលអនុញ្ញាតឱ្យទូតចំនួនបួនរូបដែលទើបទទួលបានការតែងតាំងក្នុងការបំពេញបេសកកម្មការទូតនៅបណ្តាប្រទេសនានា បានចូលជួបសម្តែងការគូរសម ជម្រាបលានិងទទួលអនុសាសន៍ពីសម្តេច នៅមុនពេលចាកចេញពីមាតុប្រទេសទៅបំពេញបេសកកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកអគ្គរាជទូត ដែលទើបតាំងទាំងបួនរូប ដែលបានចូលជួបសម្តែងការគួរនិងជម្រាបលា សម្តេចប្រធានរដ្ឋសភា នាឱកាសនេះ មាន លោក ជា ច័ន្ទបរិបូរណ៌ ទូតកម្ពុជាប្រចាំប៊ុលហ្គារី និងប្រទេសមួយចំនួនទៀតនៅតំបន់អឺរ៉ុប លោក ជ័យ រដ្ឋា ទូតក្រកម្ពុជាប្រចាំប្រទេសប្រ៊ុយណេ លោកស្រី គឹមសួគ៌ សុវណ្ណារី ទូតកម្ពុជាប្រចាំប្រទេសបែលហ្ស៊ិក អូទ្រីស ហូឡង់ លុចសំបួរ និង លោក ស៊ិន សារៀម ទូតកម្ពុជាប្រចាំហ្វីលីពីន។

ក្នុងនាមរដ្ឋសភាកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចសូមសម្តែងនូវក្តីរីករាយ និងអបអរសាទរយ៉ាងខ្លាំងចំពោះលោកជំទាវ លោក ឯកអគ្គរាជទូតទាំងបួនរូប ដែលត្រូវបានរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយឋាមវ័ន្តរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា បានផ្តល់សេចក្តីទុកចិត្តតែងតាំង ជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំបណ្តាប្រទេសនានា។

សម្តេចប្រធានរដ្ឋសភា គូសបញ្ជាក់ថា  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាអ្នកដឹកនាំបន្តវេន មានចក្ខុវិស័យច្បាស់លាស់វែងឆ្ងាយ បន្តដឹកនាំប្រទេសពីសម្តេចតេជោ ហ៊ុន សែន ដែលជាអគ្គមគ្គទេសក៍ សន្តិភាពនិងការអភិវឌ្ឍនៅកម្ពុជាហើយដែលអន្តរជាតិទទួលស្គាល់។ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត មានឆន្ទៈមោះមុត បន្តបេសកកម្មពីសម្តេចតេជោ ហ៊ុន សែន នៅក្នុងការអភិវឌ្ឍលើកកម្ពស់ជីវភាពពលរដ្ឋ ពិសេសសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ឆ្នាំ២០៣០ ក្នុងការនាំកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា ជាមន្រ្តីការទូត ជាអ្នកដែលឈរនៅសមរភូមិជួរមុខ។ បេសកកម្មការទូតពិតជាសំខាន់ខ្លាំង បំពេញបន្ថែមទៅលើកិច្ចខិតខំប្រឹងប្រែងរបស់អ្នកខាងក្នុងប្រទេស ដោយរួមចំណែកការពារ និងលើកកម្ពស់អត្តសញ្ញាណជាតិ កំណើនសេដ្ឋកិច្ច និងស្ថិរភាពជាតិ។ ដើម្បីឈានទៅសម្រេចបាននូវគោលបំណងនេះ ក្នុងនាមជាមន្រ្តីការទូត ចំាបាច់ត្រូវមានសមត្ថភាព ក្នុងការសម្របសម្រួលយ៉ាងជិតស្និទ្ធ រវាងការទូតរបស់រដ្ឋ ការទូតសភា និងការទូតផ្សេងៗ ដូចជាការទូតសេដ្ឋកិច្ច ការទូតប្រជាជន ជាដើម។

សម្តេចប្រធានរដ្ឋសភា អះអាងថា ក្រៅពីការបំពេញបេសកកម្មការទូត ឯកអគ្គរាជទូតក៏ជាអាណាព្យាបាលលើពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅ សិក្សា ឬរកទទួលទាននៅតាមបណ្តាប្រទេសដែលខ្លួនបំពេញបេសកកម្មការទូតផងដែរ។ អ្នកការទូតត្រូវផ្សារភ្ជាប់សុខទុក្ខជាមួយពលរដ្ឋ ត្រូវរក្សាអត្តសញ្ញាណជាតិ និងផ្សព្វផ្សាយវប្បធម៌ ប្រពៃណីរបស់ជាតិដល់អន្តរជាតិបានដឹង។

លោក ជា ច័ន្ទបរិបូរណ៌ តំណាងឯកអគ្គរាជទូតទំាងបួនរូប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភា ដែលបានផ្តល់ឱកាសជូន លោក និងលោកជំទាវ ទំាងអស់ បានចូលជួប សម្តែងការគួរសម ជម្រាបលា ពិសេសទទួលបានអនុសាសន៍ល្អៗនៅក្នុងឱកាសនេះ។

លោកឯកអគ្គរាជទូត បានលើកឡើងពីការតាំងចិត្តខ្ពស់ នៅក្នុងការបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិឱ្យទទួលបានជោគជ័យ ឆ្លើយតបចំពោះការជឿទុកចិត្តដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាសម្តេចប្រធានព្រឹទ្ធសភា និងសម្តេចប្រធានរដ្ឋសភា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ២០ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម