Connect with us

ព័ត៌មានជាតិ

កម្ពុជា កំពុងរៀបចំផែនការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិតឱ្យកាន់តែមានសុវត្ថិភាព

បានផុស

នៅ

ក្រសួង និងស្ថាប័នពាក់ព័ន្ធ កំពុងរៀបចំផែនការ សម្រាប់ផ្លាស់ប្តូររថយន្តដឹកកម្មករឱ្យកាន់តែមានសុវត្ថិភាព និងមានផាសុកភាពជាងមុន ខណៈរថយន្ដដឹកកម្មករនិយោជិតមួយចំនួននាពេលបច្ចុប្បន្ន ងាយបង្កហានិភ័យដល់អ្នកជិះ ​ដោយសារ​ដឹកលើសចំណុះ ឈរប្រជ្រៀតគ្នា និងការកែច្នៃខុសបច្ចេកទេសជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


កិច្ចពិភាក្សាស្ដីពី ការរៀបចំផែនការផ្លាស់ប្ដូររថយន្ដប្រភេទដឹកទំនិញដែលដឹកកម្មករឈរ មករថយន្ដប្រភេទដឹកអ្នកដំណើរ ឬកែច្នៃឱ្យមានកៅអីអង្គុយ ត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅទីស្តីការក្រសួង​មហាផ្ទៃ។ កិច្ចប្រជុំនេះ ដឹកនាំដោយ លោកឧត្តមសេនីយ៍ ហ៊ឹម យ៉ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងលោក សេន ស៊ីហ៊ត់ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។


បន្ថែមពីនេះក៏មានការចូលរួមកិច្ចពិភាក្សាពីលោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) ដើម្បីស្តាប់គោលការណ៌ណែនាំ។
លោក​ ហេង សុផាន់ណារិទ្ធ ធ្លាប់​បាន​លើក​ឡើង​ថា ប​.​ស​.​ស បាន​និង​កំពុង​ជំរុញ​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​រថយន្ត​ដឹក​ទំនិញ​ដែល​កែច្នៃ​ដឹក​កម្មករ-និយោជិត នា​ពេល​បច្ចុប្បន្ន​ទៅ​ជា​រថយន្ត​ដឹក​អ្នក​ដំណើរ​សម្រាប់​ដឹក​កម្មករ-និយោជិត យ៉ាង​យូរ​ត្រឹម​ឆ្នាំ ២០២៧ ដើម្បី​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​របស់​កម្មករ-និយោជិត​ឱ្យ​នៅ​កម្រិត​ទាប។

កិច្ចប្រជុំខាងលើ បានពិភាក្សាទៅលើរបៀបវារៈចំនួន ២រួមមាន ១. កិច្ចពិភាក្សាស្តីពី ការរៀបចំសេចក្ដីណែនាំ អំពីការផ្លាស់ប្តូររថយន្តប្រភេទដឹកទំនិញដែលដឹកកម្មករឈរមករថយន្តប្រភេទដឹកអ្នកដំណើរ ឬកែច្នៃឱ្យមានកៅអីអង្គុយ និង ២. រៀបចំផែនការសកម្មភាព និងនីតិវិធីក្នុងការអនុវត្តអំពីការផ្លាស់ប្តូររថយន្ត ប្រភេទដឹកទំនិញដែលដឹកកម្មករឈរមករថយន្តប្រភេទដឹកអ្នកដំណើរ ឬកែច្នៃឱ្យមានកៅអីអង្គុយសមរម្យ មានសុវត្ថិភាព និងផាសុកភាព។

បើយោងតាមការសិក្សារបស់ ទីភ្នាក់ងារបេឡាជាតិសន្តិសុខសង្គម ហៅកាត់ថា ប.ស.ស នៅក្នុងចំណោមរថយន្ត ៤ ០០០ គ្រឿងដែលកំពុងផ្តល់សេវាដឹកជញ្ជូនកម្មករនិយោជិតទៅមកបំពេញការងារ គឺមានប្រមាណ៦០ភាគរយ ជារថយន្តប្រភេទដឹកទំនិញ។ ​ការចុះសិក្សារបស់ ប.ស.ស. បានធ្វើឡើងកាលពីឆ្នាំ ២០២០ ដើម្បីឈានទៅរកដំណោះស្រាយជំរុញការផ្លាស់ប្តូររថយន្តដឹកកម្មករពីប្រភេទរថយន្តទំនិញ មិនសូវមានសុវត្ថិភាព មកជារថយន្តដែលមានសុវត្ថិភាពជាងមុន។

តាមរបាយការណ៍ក្រសួងការងារ ចាប់ពី​ខែ​មករា រហូត​មក​ដល់​ខែ​កញ្ញា ឆ្នាំ ២០២៤ នេះ មាន​កម្មករ-និយោជិត ជួប​គ្រោះថ្នាក់​នៅ​កន្លែង​ធ្វើការ និង​គ្រោះថ្នាក់​ពេល​ធ្វើដំណើរ​ចំនួន ១២ ៦៤៥ នាក់ ស្រី ៦ ៥៦០ នាក់ ក្នុង​នោះ​គ្រោះថ្នាក់​នៅ​កន្លែងធ្វើការ​ចំនួន ៥ ៥២៨ នាក់ ស្រី ២ ៥៥៥ នាក់ និង​គ្រោះថ្នាក់​ពេល​ធ្វើ​ដំណើរ​ចំនួន ៧ ១១៧ នាក់ ស្រី ៤ ០០៥ នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៩ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ១១ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា១២ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម