Connect with us

ព័ត៌មានជាតិ

លោកជំទាវ ពេជ ចន្ទមុន្នី៖ ទោះរៀនដល់ណាក៏ដោយ តែបើគ្មានសីលធម៌ហើយ គឺគ្មានអ្នកគោរពឡើយ

បានផុស

នៅ

លោកជំទាវបណ្ឌិត ពេជ ចន្ទមន្នី ហ៊ុន ម៉ាណែត ស្រ្តីទីមួយកម្ពុជា បានទូន្មានទៅកាន់សិស្សានុសិស្សថា បើទោះបីជាសិក្សាមានចំណេះដឹងខ្ពង់ខ្ពស់ប៉ុណ្ណាក៏ដោយ   បើគ្មានសីលធម៌ គ្មានក្ដីសណ្ដោស គ្មានក្ដីមេត្តានៅក្នុងខ្លួនទេ នោះនឹងមិនទទួលបានការគោរពពីមនុស្សជុំវិញខ្លួនឡើយ  ប៉ុន្តែបើគេគោរពបុគ្គលប្រភេទនេះ គឺគេគោរពតែពេលមានបុណ្យសក្ដិអំណាចប៉ុណ្ណោះ ពេលអស់បុណ្យសក្ដិអំណាចកាលណា គេនឹងលែងគោរព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវស្រ្តីមួយនៅកម្ពុជា ណែនាំសិស្សានុសិស្សដែលជាទំពាំងស្នងឬស្សីបែបនេះ  នៅក្នុងពិធីបុណ្យសម្ពោធឆ្លងបណ្ណាល័យ សមិទ្ធផលនានា និងចម្រើនព្រះជន្មប្រគេន ព្រះគ្រូធម្មតេ្ថរោ សែម សារិន្ទ នៅវត្តវេឡុវន (ហៅត្រពាំងខ្នារ) ភូមិត្រពាំងខ្នារ ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវកាលពីពេលថ្មីៗនេះ។

នៅចំពោះមុខសិស្សានុសិស្ស លោកជំទាវ ថ្លែងដូច្នេះ៖« ក្មួយៗត្រូវស្ដាប់អ៊ំនិយាយថ្ងៃនេះ ចាំសម្ដីអ៊ំ! ទោះបីជាក្មួយរៀនដល់ណាក៏ដោយ មានចំណេះដឹងខ្ពង់ខ្ពស់យ៉ាងម៉េចក៏ដោយ ប៉ុន្តែបើក្មួយគ្មានសុជីវធម៌ គ្មានគុណធម៌ គ្មានភាពមេត្តាធម៌នៅក្នុងខ្លួនទេ គ្មានអ្នកណាគេគោរពក្មួយទេ ហើយអ្នកនៅជុំវិញក្មួយទាំងអស់គ្នាក៏គេគោរពតែយសស័ក្ដិក្មួយ នៅពេលណាយសស័ក្ដិក្មួយរបស់ក្មួយធ្លាក់ហើយ គឺពេលនោះ គឺក្មួយគ្មានអ្វីទាំងអស់។ អ៊ីចឹងសំខាន់សីលធម៌ គុណធម៌ សុជីវធម៌ ភាពមេត្តាធម៌ ត្រូវតែមាននៅក្នុងចិត្តជានិច្ច នេះគឺជាបណ្ដាំរបស់អ៊ំជូននិយាយថ្ងៃនេះជូនក្មួយទាំងអស់​»។

ជាការកត់សម្គាល់ នេះមិនមែនទើបតែជាលើកទីមួយឡើយ ដែលលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ណែនាំឱ្យយុវជន សិស្សានុសិស្ស ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌នៅក្នុងខ្លួន។

កន្លងទៅ លោកជំទាវ ពេជ ចន្ទមុន្នី ធ្លាប់បានណែនាំឱ្យយុវជនដែលទទួលបានឱកាសទៅចូលកម្មវិធីនៅក្រៅប្រទេសត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ គោរពវិន័យ ពង្រឹងសាមគ្គីភាពជាក្រុម បញ្ចេញសមត្ថភាព និងត្រូវរៀនសូត្រពីមិត្តមកពីបណ្តាប្រទេស ដើម្បីយកចំណេះដឹងទាំងនោះមកចែករំលែក និងអនុវត្តនៅប្រទេសកម្ពុជាវិញ៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម