ព័ត៌មានជាតិ
ខេត្តកណ្តាលមានអ្នកឆ្លងកូវីដ ១៩ក្នុងសហគមន៍កើនឡើងដល់២៧២នាក់ហើយ
គិតត្រឹមថ្ងៃទី១៩ខែមីនាឆ្នាំ២០២១នេះ ខេត្តកណ្តាលមានអ្នកឆ្លងកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈកើនឡើងដល់២៧២នាក់ហើយ និងមានអ្នកជាសះស្បើយចំនួន១៤នាក់។

លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលសាលាខេត្តកណ្តាល បានឲ្យដឹងថាស្ថានភាពឆ្លងជំងឺកូវីដ១៩នៅខេត្តកណ្តាលនៅតែមានសភាពធ្ងន់ធ្ងរនៅឡើយបើទោះបីជានៅថ្ងៃនេះរកឃើញតែ១នាក់ក៏ដោយពិសេសនៅតំបន់ជ្រៃធំស្រុកកោះធំដែលមានការឆ្លងខ្ពស់។ គិតត្រឹមព្រឹកថ្ងៃទី១៩ខែមីនានេះ ខេត្តកណ្តាលមានអ្នកឆ្លងក្នុងសហគមន៍២០កុម្ភៈចំនួន ២៧២នាក់និងមានអ្នកព្យាបាលជាសះស្បើយចំនួន១៤នាក់។
លោកបានបន្តថា ក្នុងចំណោមអ្នកឆ្លងសរុបចំនួន២៧២នាក់នោះគ្រាន់តែនៅក្នុងស្រុកកោះធំមានអ្នកឆ្លងជិត២០០នាក់ក្នុងនោះនៅក្នុងភូមិព្រែកសឹង្គមួយមានអ្នកឆ្លងចំនួន១០៤នាក់។ ដោយសារស្ថានភាពការឆ្លងនៅស្រុកកោះធំមានសភាពធ្ងន់ធ្ងរ អាជ្ញាធរខេត្តកណ្តាលបានសម្រេចបិទភូមិចំនួន៣នៅក្នុងឃុំសំពៅពូនស្រុកកោះធំរួមមានភូមិព្រែកសឹង្គភូមិព្រែកជ្រៃ និងភូមិព្រែកស្បូវដែលភូមិទាំងនេះមានសណ្ឋាគារនិងការស៊ីណូចំនួន៦ដែលមានជាប់ពាក់ព័ន្ធនឹងការឆ្លងជំងឺកូវីដ១៩ដែលអាជ្ញាធរបានបិទនិងហាមការចេញចូលរួចហើយ។

ការបិទភូមិទាំងនេះដើម្បីត្រួតពិនិត្យការចេញចូលរបស់ប្រជាពលរដ្ឋដោយមិនអនុញ្ញាត់ឲ្យចេញក្រៅហើយអ្នកមកពីក្រៅក៏មិនអនុញ្ញាតឲ្យចូលក្នុងភូមិទាំងនោះដែរ។
លោក គង់សោភ័ណ្ឌអភិបាលខេត្តកណ្តាលធ្លាប់បានមានប្រសាសន៍ថា បើទោះជាមានការកើនឡើងនៃអ្នកផ្ទុកមេរោគកូវីត-១៩ នៅស្រុកកោះធំ តែអាជ្ញាធរខេត្ត និងស្រុក បានធ្វើការគ្រប់គ្រងសភាពការណ៍បានយ៉ាងល្អប្រសើរ ព្រោះថាអ្នកដែលរកឃើញវិជ្ជមានមេរោគកូវីដ-១៩ គឺជាអ្នកដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងកាស៊ីណូ និងមិនបានមានប្រាស្រ័យទាក់ទងជាមួយអ្នកខាងក្រៅឡើយ។

គួរបញ្ជាក់ថាគិតត្រឹមថ្ងៃទី១៩ខែមីនាឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងក្នុងសហគមន៍២០កម្ភៈចំនួន១០៦២នាក់នៃចំនួនអ្នកឆ្លងសរុប១៥៧៨នាក់ និងមានអ្នកជាសះស្បើយចំនួន៩១៧នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន ៦៥៨នាក់៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម៣ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ