Connect with us

ព័ត៌មានជាតិ

អភិបាលរាជធានី ណែនាំ​ឱ្យ​អាជ្ញាធរខណ្ឌ ទប់ស្កាត់ បង្ក្រាប​ក្រុម​ក្មេងទំនើង និង​គ្រប់​គ្រង​វត្តមាន​ជនបរទេស​ឱ្យ​បានល្អ

បានផុស

នៅ

ប្រធាន​គណៈបញ្ជាការ​ឯកភាព​រាជធានីភ្នំពេញ និង ជា​អភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង បានធ្វើការណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ត្រូវអនុវត្តឱ្យ​បាន​ម៉ឺងមាត់​ម៉ត់​ចត់ ក្នុងការទប់ស្កាត់ និង​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​នៅ​ក្នុង​មូលដ្ឋាន និងគ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ ដោយធានាបានថា ជនបរទេសដែលស្នាក់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញគឺសុទ្ធតែជា ជនដែលស្នាក់នៅដោយស្របច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ណែនាំ​បែប​នេះ បានធ្វើឡើង នារសៀលថ្ងៃទី ១០ កុម្ភៈ២០២៥នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

លោកឃួង ស្រេង បានមានប្រសាសន៍ថា អាជ្ញាធរខណ្ឌទាំង១៤ និងសង្កាត់ទាំង១០៥ត្រូវយកចិត្តដាក់ឲ្យបាន ម៉ឹងមាត់ក្នុងការទប់ស្កាត់ និងបង្ក្រាបក្រុម​ក្មេង​ទំនើង​នៅ​ក្នុង​មូលដ្ឋាន ដោយ​ត្រូវ​ណែនាំ​រហូតដល់ភូមិ ដើម្បីធ្វើយ៉ាងណាកុំឱ្យមានក្រុមក្មេងទំនើងបង្ក ភាពចលាចលបាត់សណ្តាប់ធ្នាប់ក្នុងសង្កម។ សម្រាប់​អាជ្ញាធរ​ខណ្ឌ​នៅ​ជាយក្រុង ត្រូវសហការ​ជាមួយអាជ្ញាធរស្រុកនៃខេត្តជាប់ព្រំប្រទល់ ជាមួយរាជធានីភ្នំពេញឱ្យបានប្រទាក់ក្រឡាគ្នា ដើម្បីទប់ស្កាត់បទល្មើសឆ្លងព្រំប្រទល់ឲ្យបាន ពិសេសក្រុមក្មេងទំនើងនេះតែម្តង។

លោក​ឃួង ស្រេង បាន​បន្ត​ថា ជា​ធម្មតា​បទល្មើស​កើត​មាន​យើងត្រូវស្រាវជ្រាវ បង្ល្រាបហើយ។តែអ្វីដែលសំខាន់ទៀតនោះ​គឺ​ ការ​បង្កើន​កម្លាំងពួនស្ទាក់ ដើម្បី​ទប់ស្កាត់បទល្មើស។ បើទីតាំងស្មុកស្មាញមានហានិភ័យ ត្រូវដាក់ប៉ុស្តិ៍ប្រចាំការនៅទីនោះ។

បន្ថែម​ពី​នេះ លោក ឃួង ស្រេង នូវ​បាន​ជំរុញ​ឱ្យ​ខណ្ឌទាំង១៤​ពង្រឹង​លើ​ការ​គ្រប់គ្រង​វត្តមាន​ជន​បរទេស ដែល​ស្នាក់​នៅ​ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ឱ្យបានល្អ ដោយធានាបានថា ជនបរទេស​ដែល​ស្នាក់​នៅ​ក្នុង​មូលដ្ឋាន​រាជធានីភ្នំពេញ​គឺ​សុទ្ធ​តែ​ជា ជន​ដែល​ស្នាក់​នៅ​ដោយ​ស្របច្បាប់ មិនមានបទល្មើស។

លោក ឃួង ស្រេង ជំរុញ​ឱ្យប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ សហការ​ជាមួយ​អាជ្ញាធរខណ្ឌទាំង១៤ បន្ត​បាញ់ថ្នាំ​មូស​ដើម្បី​សុខុមាលភាព​ប្រជាណលរដ្ឋ បើ​ទោះបី​យើង​បើក​យុទ្ធនាការ​១​លើក​មក​ហើយ​កាល​ពី​ដើមខែមករា ឆ្នាំ២០២៥ តែដោយសារឆ្នាំនេះ មូសច្រើនខុសពីធម្មតា ទើបយើងបន្តការបាញ់ថ្នាំសម្លាប់មូសបន្ថែមទៀត។ ជាមួយនិងការជំរុញ​ឱ្យ​មានការ​ផ្សព្វផ្សាយពីសកម្មភាពបាញ់ថ្នាំសម្លាប់មូសនេះឱ្យបានច្រើន ទូលំទូលាយនិងគ្រប់មធ្យោបាយ។

លោក ឃួង ស្រេង បាន​បញ្ជាក់​ផង​ដែរ​ថា នៅថ្ងៃទី១៤កុម្ភៈខាងមុខនេះ គឺ​ជា​ទិវា​នៃ​ក្តីស្រលាញ់ ដូច្នេះក្នុងនាមអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ត្រូវរក្សាសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អ ជូនប្រជាពលរដ្ឋ ពិសេសនៅគ្រប់កន្លែងសប្បាយភាពទាំងអស់នៅក្នុងរាជធានីភ្នំពេញ៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានជាតិ៧ ម៉ោង មុន

គោលនយោបាយ​កាតាលីករសកល​អាស៊ី-ប៉ាស៊ីហ្វិក គឺ​ជា​អាទិភាព​ដ៏​សំខាន់​ ដើម្បី​ចូលរួម​លើក​កម្ពស់​វិស័យ​ការងារ និងកិច្ចគាំពារសង្គម

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក​ ប៉ែន​ បូណា​ ៖​ មនុស្សទ្រុស្តប្រយោជន៍ជាតិបង្ហាញធាតុពិតឱ្យយើងបានឃើញយ៉ាងច្បាស់ក្រឡែត

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក គន់ គីម ៖ ការងារគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបង្ការទប់ទល់ពីចម្ងាយ

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំលើកទី១ អាណត្តិទី១ របស់ក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានជាតិស្ថិតិ

Sokha Hotels

ព័ត៌មានពេញនិយម