Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

បានផុស

នៅ

សម្តេចតេជោ​ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបន់ស្រន់សូមឱ្យសភាពការណ៍នៅកូរ៉េវិលត្រឡប់មករកភាពប្រក្រតីឡើងវិញ ហើយបន្តថា “មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅក្នុងជំនួបដែលសម្ដេចអនុញ្ញាតឱ្យលោក គីម ជីនព្យូ(Kim Jin-pyo) អតីតប្រធានរដ្ឋសភាកូរ៉េ ចូលជួបសម្ដែងការគួរសម នៅវិមាន៧ មករា  នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ។

គួរឱ្យដឹងថា​ នយោបាយ​ប្រទេស​កូរ៉េខា​ងត្បូង​បាន​ធ្លាក់​ចូល​ក្នុងវិបត្តិ​​ចាប់​តាំង​ពី​ប្រធានាធិបតី​ Yoon Suk Yeol បាន​ប្រកាស​​ប្រើ​ច្បាប់អាជ្ញាសឹក​ ដើម្បី​បង្ក្រាប​បក្ស​ប្រឆាំង​កាល​ថ្ងៃទី​៣ខែធ្នូ​២០២៤ ប៉ុន្តែ​ត្រូវ​សភា​បោះឆ្នោតទម្លាក់​​​ច្បាប់​នោះ​​តនៅ​ប៉ុន្មាន​ម៉ោង​ក្រោយមក។

ក្រោយលោក Yoon ប្រកាសច្បាប់អាជ្ញាសឹក លោក ត្រូវបានព្យួរពីតួនាទីជាប្រធានាធិបតី កាល​ថ្ងៃ​ទី​១៤ខែ​ធ្នូ​២០២៤ ហើយ អំណាច​បាន​ធ្លាក់​ទៅ​លើ​​ នាយករដ្ឋមន្ត្រី Han Duck-soo ​សម្រាប់​កាន់​តំណែង​​ជា​ប្រធានាធិបតី​ស្តីទី។

នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ ប៉ូលិសកូរ៉េខាងត្បូង បានអនុវត្តដីកាចាប់ខ្លួន ចូលទៅចាប់លោក Yoon Suk Yeol ដល់វិមានប្រធានាធិបតី ប៉ុន្តែពួកគេត្រូវជួបប្រទះជាមួយចលនាតស៊ូរបស់អ្នកគាំទ្រលោក Yoon និងកងសន្តិសុខរបស់គាត់។

នៅមុខខ្លោងទ្វារវិមានប្រធានាធិបតី ក្រុមអ្នកគាំទ្រលោក Yoon រាប់ពាន់នាក់ នៅកកកុញ ​ដើម្បីព្យាយាមរារាំងប៉ូលិសពីការអនុវត្តការចាប់ខ្លួន ហើយនាំគ្នាស្រែកឈ្មោះលោក Yoon ដើម្បីបង្ហាញពីភក្តីភាព។

យ៉ាងណាក៏ដោយ  ​លោក​ Yoon ត្រូវ​បាន​ចាប់​ខ្លួន​ដ៏​ចម្រូប​ចម្រាស​​​កាល​ពីថ្ងៃទី​១៥​ខែមករា​​ ដោយ​​​​​​​ការិយាល័យ​ស៊ើប​​អង្កេត​ពុក​រលួយ​​​​សម្រាប់​​​មន្ត្រី​​​​​ជាន់​ខ្ពស់ (​CIO)។ ​​បន្ទាប់​ពី​ការ​ឃុំ​ខ្លួន​នៅ​ទីនោះ​ផុត​រយៈពេល​​៤៨​ម៉ោង​ ដោយ​លោក​ Yoon ប្រើ​ប្រាស់​សិទ្ធិ​រក្សាភាព​ស្ងប់ស្ងាត់ និង​បដិសេធ​ការ​សហការ​​ជាមួយ​ CIO ​​​រដ្ឋ​អាជ្ញាធរ​តុលាការ​ក្រុង​សេអ៊ូល​ក៏​ចេញ​ដី​កា​ឃុំខ្លួន​។

នៅចុងខែមករា ឆ្នាំ២០២៥ អគ្គរដ្ឋអាជ្ញា​​នៃ​​​តុលាការ​​ក្រុង​​សេអ៊ូលបាន​​ចោទ​ប្រកាន់​​​ប្រធានាធិបតី​​កូរ៉េខា​ងត្បូង​ លោក Yoon Suk Yeol ពី​បទ​​​​បះ​បោរ​​​ជា​ផ្លូវ​ការ​។ ​​ការ​ចោទ​ប្រកាន់​បទ​ល្មើ​​ស​​ «បះបោរ» ​​ដែល​អាច​នឹងធ្វើ​ឲ្យ​​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក Yoon ​Suk Yeol មាន​ទោស​ប្រហារ​ជីវិត​ ឬ​​​ក៏​​មាន​ទោស​ជាប់​ពន្ធនាគារពេញ​១ជីវិត​ នៅ​ពេល​ការ​ស៊ើបអង្កេតរក​ឃើញ​ថា គាត់​មានពិរុទ្ធភាព​​លើ​​​ការ​ប្រកាស​ច្បាប់​អាជ្ញាសឹកកាល​ថ្ងៃទី​៣​ខែធ្នូ​ឆ្នាំ​២០២៤៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៣ នាទីutes មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៥៨ នាទីutes មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

Sokha Hotels

ព័ត៌មានពេញនិយម