Connect with us

ព័ត៌មានជាតិ

​សហគមន៍​នេសាទ​ត្រពាំងសង្កែ​សប្បាយចិត្ត​ បន្ទាប់​ពី​រដ្ឋាភិបាល​ផ្តល់​កាដូ​ជា​ផ្លូវបេតុង ចំណតរថយន្ត ​ដើម្បី​ទាក់ទាញ​វិស័យ​ទេសចរណ៍

បានផុស

នៅ

កំពត ៖ ការ​លើក​កម្ពស់​វិស័យ​ទេសចរណ៍​នៅ​តាម​សហគមន៍​ជា​ផ្នែក​មួយ​សំខាន់ ដើម្បី​ឈាន​ទៅ​សម្រេច​ចក្ខុ​វិស័យ​ទេសចរណ៍​ឆ្នាំ២០២៥ ក្នុង​នោះ​ខេត្តកំពត​មានភ័ព្វសំណាង​មួយផងដែរ ដោយ​ត្រូវ​បាន​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋានខេត្តកំពត លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការ​សម្របសម្រួលពី​លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ផ្តល់កាដូជាផ្លូវបេតុង ចំណតរថយន្ត និងសមិទ្ធផល​ជំរុញ​វិស័យទេសចរណ៍ជាច្រើនទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុឹម ហីមប្រធានសហគមន៍នេសាទត្រពាំងសង្កែ ស្ថិតនៅក្នុងឃុំត្រពាំងសង្កែ ស្រុកទឺកឈូ ខេត្តកំពត បានលើក​ឡើង នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នេះថា លោក សប្បាយ​រីករាយ​ដែល​សហគមន៍​របស់​ខ្លួន​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​រាជរដ្ឋាភិបាល ព្រម​ទាំង​ទទួល​បាន​គម្រោង​អភិវឌ្ឍ​លើវិស័យទេសចរណ៍​ឱ្យកាន់តែទាក់ទាញជាងមុន។

លោក សុឹម ហីម ប្រធានសហគមន៍ នេសាទ​ត្រពាំងសង្កែ និងភ្ញៀវទេសចរណ៍បានយល់ឃើញថា ការធ្វើដូច្នេះដើម្បីជួយលើកកម្ពស់ជីវភាពពលរដ្ឋ​ឱ្យកាន់តែប្រសើរ នឹងជាជំហាន​ដើម្បី​ឈានទៅសម្រេចចក្ខុវិស័យឆ្នាំ២០២៥។

លោក​បាន​បន្ត​ថា គម្រោង​មួយ​នេះ​នឹងជួយបង្កើនសេដ្ឋកិច្ចគ្រួសារប្រជានេសាទ ព្រោះ​វា​ជា​ដើម​ទុន​មិនចេះ​រីង​ស្ងួត សម្រាប់​ឱ្យ​ប្រជានេសាទ​អាច​បង្កើត​មុខ​របរ​បន្ថែម ដើម្បី​មានប្រាក់ចំណូលប្រចាំថ្ងៃ។

ភ្ញៀវទេសចរមកពីខេត្តតាកែវ កញ្ញា លី កញ្ញា បានបង្ហាញការយល់ឃើញថា សហគមន៍អេកូទេសចរណ៍ធម្មជាតិត្រពាំងសង្កែ ជាកន្លែងដែលទាក់ទាញស្រាប់ បើមានការជួយឧត្តម្ភគាំទ្រពីរាជរដ្ឋាភិបាលបែបនេះទៀត វាកាន់តែល្ពប្រសើរ។

កញ្ញាយល់ឃើញថា គោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះពិសេសខ្លាំង ព្រោះពលរដ្ឋគ្រប់ទីកន្លែង​មិនថា តំបន់ជនដាច់ស្រយាល ក៏​បាន​នឹង​កំពុង​ទទួល​នូវ​សមិទ្ធផល​នៃការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ដែលអាចឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានប្រាក់ចំណូលខ្ពស់។

តាមការបញ្ជាក់ សហគមន៍នេសាទត្រពាំងសង្កែមានតួនាសំខាន់ក្នុងការអភិរក្សធនធានសមុទ្រ ពិសេសដើមកោងកាង និងបានដាំបន្ថែមគិតរហូតមកល់បច្ចុប្បន្ន បានចំនួនជាង៣០ម៉ឺនដើម ហើយជាគោលការណ៍ សហគមន៍នឹងពង្រីកដីដាំដើមកោងកាងឱ្យបាន២១ហិកតាបន្ថែមទៀត ខណៈដែលបែចិញ្ចឹមត្រី នៅឆ្នាំ២០២៥នេះ ត្រូវពង្រីង​ឱ្យបានប្រមាណ៣០០បែ៕

ដោយ ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៨ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម