Connect with us

ព័ត៌មានជាតិ

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

បានផុស

នៅ

អ្នក​នាំ​ពាក្យ​រងក្រសួងមហាផ្ទៃ បាន​បង្ហាញការសោកស្តាយ​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ដែល​មិន​សហការ​ផ្តល់​ព័ត៌មាន​ជនល្មើស​ដល់​សមត្ថកិច្ច​កម្ពុជា ដើម្បី​ស្រាវជ្រាវ និង​បង្ក្រាប​ជន​ល្មើស​ឱ្យ​ដល់​ឫសគល់ ប៉ុន្តែ​បែរ​ជា​បុរស​រូប​នេះ ផ្តល់​បទ​សម្ភាសន៍​ដល់​បណ្ដាញ​ព័ត៌មាន​អន្តរជាតិទៅវិញ។ តើ​ជាចេតនា ដើម្បី​បំបាក់មុខកម្ពុជាឬ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយ​ពី​បាន​ឃើញសារព័ត៌មានចិនចុះផ្សាយចំណងជើងថា ដោយ​សារតែសំបុត្រយន្តហោះ​មិនគិតថ្លៃត្រូវគេបោកឱ្យទៅកម្ពុជា «បុរសម៉ាឡេស៊ីជាប់បង្ខាំង​កន្លះឆ្នាំ​រស់​នៅ​ពឹង​លើ​បរិភោគ​សាច់​កណ្តុរ» លោកបណ្ឌិត ទូច សុឃៈ អ្នក​នាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ប្រសិនបើករណីនេះកើតនៅកម្ពុជា ហេតុអ្វីបុរសជនជាតិម៉ាឡេស៊ីរូបនេះ មិន​ផ្តល់​ព័ត៌មាន​ដល់សមត្ថកិច្ច នៅពេលសមត្ថកិច្ចកម្ពុជាជួយអន្តរាគមន៍សង្គ្រោះខ្លួន អំពី​សាច់​រឿង​លម្អិត តម្រុយ​ព័ត៌មាន ប្រភព ​ទីតាំង​ប្រព្រឹត្តបទល្មើស និងមុខសញ្ញាជនសង្ស័យនោះ? ប៉ុន្តែបែរជា​គេលាក់ព័ត៌មាន រហូតទៅដល់ប្រទេសខ្លួនទើប ប្រាប់ណ្ដាញព័ត៌មានឱ្យចុះផ្សាយ។ តើអាចការប្រឌិតព័ត៌មាន ធ្វើឱ្យមានការភាន់ច្រឡំប៉ះពាល់កេរ្តិ៍ឈ្មោះកម្ពុជា?

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានចាត់ទង្វើផ្តល់បទសម្ភាសន៍របស់បុរសរូបនេះ មិនមានភាពស្មោះត្រង់ មានចេតទនាទុច្ចរិត។ ចំណែកបណ្ដាញសារព័ត៌មាន ដកស្រង់តែប្រភពម្ខាង ពុំបានស្វែងរកព័ត៌មានបញ្ជាក់ពីភាគីពាក់ព័ន្ធ។ តើមានចេតនាអ្វី? លើសពីនេះ ក្នុងអត្ថបទ ពុំបង្ហាញភាពជាក់លាក់ ពេញលេញ ជាពិសេស អត្តសញ្ញាណប្រភពផ្ដល់ព័ត៌មាន។ លោកថា ករណី​អត្តសញ្ញាណប្រភពច្បាស់លាស់ សមត្ថកិច្ច​ជំនាញ​ងាយ​ស្រួល​ស្រាវជ្រាវ​ដើម្បីស្វែងរកការពិត។

លោក​បាន​សង្កត់​ធ្ងន់​ថា «បើកើតនៅកម្ពុជាមែន ហេតុអ្វី ក្រោយពីការសង្គ្រោះ បុរសជនជាតិម៉ាឡេស៊ីនេះ មិនបានផ្តល់ព័ត៌មាន​ដែលថា ខ្លួន​ត្រូវ​បាន​បង្ខំ​បរិភោគ​សាច់​កណ្តុរ​ទេ? ប្រសិន​បើ​មាន​កើត​ករណី​នេះ​មែន ស្នើ​សុំ​បុរសជនជាតិម៉ាឡេស៊ី​រូបនេះ​ចូលរួមសហការជាមួយ​សមត្ថកិច្ច និង​ផ្តល់ភស្តុតាងបន្ថែម​ដើម្បី​សមត្ថកិច្ច​មាន​មូលដ្ឋានបន្តធ្វើការស៊ើបអង្កេតបន្ថែម​ទៀត ជៀសវាង​ការ​ប្រឌិតព័ត៌មាន និងបង្កើតឱ្យមានការភាន់ច្រឡំ»។

ទោះបី​ជា​បុរស​រូប​នេះ​មិន​សហការ​ជា​មួយសមត្ថកិច្ចកម្ពុជាយ៉ាងណា បើ​តាម​លោក​បណ្ឌិត ទូច សុឃៈ សមត្ថកិច្ចពាក់ព័ន្ធ កំពុងបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បី​លាង​ជម្រះ​ព័ត៌មាន​មិន​ពិត​នេះ និង​ស្វែងរក​ទឡ្ហីករណ៍​ភស្តុតាង​គ្រប់​គ្រាន់ ដើម្បីដាក់បន្ទុកបុរសរូបនេះវិញ។ ប្រសិន​បើ​ជា​ពិត សមត្ថកិច្ច​កម្ពុជា​នឹង​ស្រាវជ្រាវ​បង្ក្រាប​ជនល្មើសឱ្យខាងតែបាន។

យោងតាមសារព័ត៌មានភាសាចិនChina Press ជនរងគ្រោះឈ្មោះJimmy អាយុ៣១ឆ្នាំ  កាលពី​ខែកក្កដា​ឆ្នាំ​មុន​បាន​ស្គាល់​មិត្ត​ភ័ក្តិ​មា្នក់ ដោយមិត្តភ័ក្តិនោះសន្យាជាមួយគាត់ថា​ជួយរកការងារគាត់ធ្វើនៅកម្ពុជា  និងជួយទិញសំបុត្រសំបុត្រយន្តហោះអោយគាត់មកកម្ពុជា។  Jimmy បាន​យល់​ព្រម តែ​ចុង​ក្រោយ​គាត់​ត្រូវ​បាន​គេ​បោក​បញ្ឆោត​ឱ្យទៅកន្លែងបោកប្រាស់តាមអនឡាញ។

បន្ទាប់ពីចូលទៅក្នុងកន្លែងធ្វើការងារបោកប្រាស់  លោក Jimmy ត្រូវបានគេតម្រូវឱ្យសម្រេចផែនការការងារបោកបញ្ចោតអ្នកដទៃ​ឱ្យ​បាន​យ៉ាង​តិច​ឱ្យ 60000រីងហ្គីត(ប្រហែល13500ដុល្លារ) ក្នុងមួយខែ ពេលសម្រេចផែនការ ទើបអនុញ្ញាត​ឱ្យប្រើទូរសព្ទដៃ។ ប៉ុន្តែ​គាត់​មិន​ចង់​ក្លាយ​ជា​សមាជិកនៃក្រុមឆបោកទេ ដូច្នេះ​គាត់​ត្រូវ​បាន​គេ​វាយដំ និងបង្អត់អាហារ ហើយថែមទាំង​បង្ខំឱ្យបរិភោគសាច់ជ្រូក និងសាច់កណ្តុរទៀតផង។

ទីបំផុត លោក Jimmy ធ្វើពុតជាទាក់ទងទៅបោកបញ្ឆោតស្ត្រីម្នាក់  ដោយតាមរយៈស្រី្តនោះ លោកលួចប្រាប់ពីស្ថានភាពរបស់ខ្លួន និងសុំឱ្យស្រ្តីនោះ ជួយទាក់ទងម្តាយរបស់ខ្លួន ដើម្បីស្វែងរកជំនួយពីអង្គការមនុស្សធម៌ម៉ាឡេស៊ី (MHO) ។ ទីបំផុតអង្គការមនុស្សធម៌ម៉ាឡេស៊ី MHO បានទាក់ទងទៅរាជរដ្ឋាភិបាលកម្ពុជា និងប៉ូលិសកម្ពុជា សង្គ្រោះលោកJimmy បន្ទាប់រៀបចំឯកសារ និងសាកសួរពីប៉ូលិស រយៈពេលមួយខែកន្លះក្រោយមក  គឺនៅព្រឹកថ្ងៃទី៧ លោកJimmyបានត្រឡប់ដល់ប្រទេសខ្លួនវិញហើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

​សមត្ថកិច្ច​នឹង​បញ្ចៀស​ចរាចរ កំណាត់​មហាវិថីព្រះនរោត្តម និង​បរិវេណ​ជុំវិញ​វិមាន​៧មករា​ ថ្ងៃទី២៦ ខែមេសា

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ធនាគារ វីង បោះបង់ចំណូលរាប់សិប លានដុល្លារពីការលុបចោលថ្លៃសេវា ដកលុយនៅទូទាំងប្រទេសកម្ពុជា

ជីវិតកម្សាន្ដ៨ ម៉ោង មុន

ឧកញ៉ា សិរីមន្ត និង តន់ ចន្ទសីម៉ា ចាប់គូច្រៀងចង្វាក់ប្រពៃណី ២បទរួមគ្នា ធ្វើឱ្យអ្នកស្តាប់បង្ហើបក្តីពេញចិត្តខ្លាំង

ជីវិតកម្សាន្ដ៨ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​បេសកជន​​​​អាមេរិក​ទៅ​ដល់​រុស្ស៊ី​លើក​ទី​២ សម្រាប់​ការ​ចរចា​​បទឈប់បាញ់​​អ៊ុយក្រែន-រុស្ស៊ី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់

កីឡា១១ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

ជីវិតកម្សាន្ដ៨ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

តាំងផលិតស្រា
សន្តិសុខសង្គម១១ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មានតែអឺរ៉ុប៦ប្រទេសប៉ុណ្ណោះ ដែលប្តេជ្ញាបញ្ជូនទ័ពទៅអ៊ុយក្រែន ក្នុងនាមកងរក្សាសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម