Connect with us

ព័ត៌មានជាតិ

ផ្លូវ​កៅស៊ូ១​ខ្សែ​ដែល​ជាអំណោយរបស់​រាជរដ្ឋាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស បានចាប់ផ្តើមបើកការដ្ឋានសាងសង់

បានផុស

នៅ

កំពត ៖ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ​នាយកដ្ឋាន​វិស្វកម្ម ក្រសួងការពារជាតិ បានសហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ក្រោម​កិច្ចសម្របសម្រួល​របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត បានរៀបចំពិធី​បើកការដ្ឋានសាងសង់ផ្លូវ​ក្រាលកៅស៊ូ​ពីរ​ជាន់(DBST)១ខែ្ស ប្រវែង៣០០០ម៉ែត្រ ស្ថិតនៅភូមិព្រៃបន្ទាំ ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ឱកាសនោះ លោក សាន វិសាល រដ្ឋលេខាធិការ បានលើកឡើងថា ក្នុងនាមថ្នាក់ដឹកនាំក្រសួង ជាពិសេស លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ សូមចូលរួមអបអរសាទរ និងសប្បាយរីករាយជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅក្នុងមូលដ្ឋាននេះ ចំពោះការទទួលបានសមិទ្ធផលថ្មី បន្ថែមទៀតពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ នូវផ្លូវក្រាលកៅស៊ូពីរជាន់ DBST ចំនួន ០១ខ្សែ ប្រវែង ៣០០០ម ទទឹង៧ម  ចិញ្ចើមផ្លូវក្រាលដីល្បាយក្រួសសងខាង(ម្ខាងៗ ០,៥ម កម្រាស់ ០,២ម) ស្ថិតនៅភូមិព្រៃបន្ទាំទៅភូមិធ្នង់ ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត។

លោក សាន វិសាល រដ្ឋលេខាធិការបានបន្តថា រាជរដ្ឋភិបាល​បច្ចុប្បន្ន​បាន​នឹងកំពុងបន្តខិតខំអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ​និង បាន​ដាក់​ចេញ​នូវយុទ្ធសាស្ត្រ “បញ្ចកោណ” ដំណាក់កាលទី១ ដែល​បានកំណត់អាទិភាពគន្លឹះ៥គឺ៖មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ក្រោមបាវចនា កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។

ដោយឡែកពាក់ព័ន្ធនឹងវិស័យអភិវឌ្ឍជនបទត្រង់មុំទី៣ នៃបញ្ចកោណទី៤ បានបញ្ជាក់ច្បាស់អំពីការលើកស្ទួយ និងលើកកម្ពស់ការអភិវឌ្ឍជនបទ តាមរយៈការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទ ការលើកកម្រិតគុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ជា​ពិសេស​ការ​កសាង​ផ្លូវ​ជន​បទ​តភ្ជាប់​ទៅ​កសិដ្ឋាន ផ្លូវខេត្ត និងផ្លូវជាតិ ឱ្យក្លាយទៅជាជនបទសមាហរណកម្ម ការកែលម្អលក្ខខណ្ឌជីវភាពរបស់សហគមន៍ជនបទ ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និងការអភិវឌ្ឍន៍សហគមន៍ជនបទ។

ជា​មួយ​នឹង​ការ​លើកកម្រិតគុណភាពផ្លូវនេះ  សិស្សានុសិស្ស និង​ព្រះសង្ឃបានបង្ហាញសេចក្តីត្រេកអរ និងថ្លែងអំណរគុណដល់រាជរដ្ឋភិបាល និងក្រសួងពាក់ព័ន្ធ ដែលបានផ្តល់ផ្លូវកៅស៊ូងាយស្រួលធ្វើដំណើរ និងដឹកកសិផលផ្សេងៗ។

នៅ​ក្នុង​ឱកាស​នោះដែរ លោក​រដ្ឋលេខាធិការក៏បានស្នើដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ សូមចូលរួមសហការ ជាមួយក្រុមការងារ ដើម្បីធ្វើយ៉ាងណាឱ្យការងារស្ថាបនាឆាប់រួចរាល់ តាមផែនការគ្រោងទុក៕

ដោយ ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំលើកទី១ អាណត្តិទី១ របស់ក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានជាតិស្ថិតិ

ព័ត៌មានជាតិ៣ ម៉ោង មុន

USAID ​ដក​ថយ ​ជា​របត់​សម្រាប់​ NGOs និង ​CBOs​ នៅ​កម្ពុជា​

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ជាម យៀប៖ អ្វីដែលមិនល្អសូមបោះចោលហើយរក្សាទុកអនុស្សាវរីយ៍ដែលល្អធ្លាប់សាងជាមួយគ្នាក្នុងវិស័យការងារ

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា សង្ឃឹមថា រាជធានីភ្នំពេញ នឹងក្លាយជា ទីក្រុងដ៏ស៊ីវិល័យ នៅអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃរំពឹងថា អគារ​បាក់​រលំនឹង​ត្រូវ​បោស​សម្អាតហើយ​ ត្រឹមចុង​ខែនេះ

Sokha Hotels

ព័ត៌មានពេញនិយម