ព័ត៌មានជាតិ
អង្គការ AHF នឹងប្រារព្វទិវាស្រោមអនាម័យអន្តរជាតិនៅថ្ងៃទី១៤កុម្ភៈដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺអេដស៍នៅកម្ពុជា
អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) កម្ពុជានឹងប្រារព្វទិវាស្រោមអនាម័យអន្តរជាតិនៅថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ២០២៥ នៅបរិវេណសួនកោះនរា ជាមួយនឹងសកម្មភាពជាច្រើនដើម្បីផ្សព្វផ្សាយពីសារសំខាន់នៃការប្រើប្រាស់ស្រោមអនាម័យសំដៅចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺអេដស៍នៅប្រទេសកម្ពុជាកាន់តែប្រសើរបន្ថែមទៀត។

ទិវាស្រោមអនាម័យអន្តរជាតិនេះ នឹងមានការចូលរួមពីលោកបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ តំណាងដ៏ខ្ពង់ខ្ពស់លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លោកវេជ្ជបណ្ទិត វេជ្ជ.ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ីអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ និងតំណាងសហគមន៍ ក្មេងស្រី និងអ្នកស្ម័គ្រចិត្តជាង២០០នាក់។

លោកវេជ្ចបណ្ឌិត ចន ផាន់ណា ប្រធានកម្មវិធីប្រចាំប្រទេសកម្ពុជាអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍មានប្រ
សាសន៍ថា ទិវាស្រោមអនាម័យអន្តរជាតិនេះរៀបចំឡើងក្នុងគោលបំណងដើម្បីអបអរសាទរពីសារប្រយោជន៍នៃស្រោមអនាម័យ និងស្វែងយល់ពីកម្មវិធីសប្បាយៗ និងប្រកបដោយភាពច្នៃប្រឌិតដើម្បីលើកកម្ពស់ការប្រើប្រាស់ស្រោមអនាម័យ ដែលជាវិធីសាមញ្ញប៉ុន្តែមានប្រសិទ្ធភាពក្នុងការរក្សាសុខភាព និងសុវត្ថិភាព។ លោក វេជ្ជបណ្ឌិតបានបន្តថា នៅឆ្នាំនេះ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍នឹងប្រារព្ធទិវាស្រោមអនាម័យអន្តរជាតិនៅសួនកោះនរា នៅថ្ងៃទី១៤ ខែកុម្ភៈ ចាប់ពីវេលាម៉ោង៤:០០ល្ងាច ដល់៩:០០យប់ ជាមួយនឹងសកម្មភាពជាច្រើនរួមមានការដង្ហែក្បួនការចែកចាយស្រោមអនាម័យដោយឥតគិតថ្លៃ ការធ្វើតេស្តរកមេរោគអេដស៍ ការប្រមូលផ្តុំគ្នាចែករំលែកចំណេះដឹង និងកំសាន្តសប្បាយ និងសន្និសិទ្ធសារព័ត៌មាន។

លោកវេជ្ចបណ្ឌិត បានបន្តថា «ការប្រើប្រាស់ស្រោមអនាម័យជាមួយដៃគូ គឺបង្ហាញនៃសេចក្តីស្រឡាញ់ ហើយសេចក្តីស្រឡាញ់ គឺបង្ហាញដោយការប្រើស្រោមអនាម័យហើយជាពិសេសស្រោមអនាម័យបានជួយសង្គ្រោះជីវិតជាច្រើន
ហើយវានឹងជួយសង្គ្រោះជីវិតមនុស្សជាច្រើនទៀត យើងសាទរចំពោះស្រោមអនាម័យ»។
ចំណែកលោកបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ីអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍មានប្រសាសន៍ថា «នៅទូទាំងអាស៊ី វប្បធម៌នៃការរើសអើង និងកង្វះការអប់រំបន្តរារាំងដល់មនុស្សរាប់លាននាក់ពីការទទួលបានស្រោមអនាម័យ។ ទិវាស្រោមអនាម័យអន្តរជាតិ គឺជាការក្រើនរំលឹកថា យើងត្រូវដោះស្រាយឧបសគ្គទាំងនេះ
ជាមួយនឹងការអប់រំយ៉ាងទូលំទូលាយ និងធានាថា ស្រោមអនាម័យត្រូវបានចាត់ទុកជាធនធានសុខភាពសាធារណៈដ៏សំខាន់មិនមែនជារបស់ប្រណីតនោះទេ តែស្រោមអនាម័យនៅតែជាវិធីសាស្ត្រដែលមានប្រសិទ្ធភាពបំផុតក្នុងការបង្ការមនុស្សគ្រប់រូបពីការឆ្លងមេរោគអេដស៍ និងជំងឺកាមរោគផ្សេងៗ» ។
លោកបណ្ឌិត ឈឹម សារ៉ាត់ បានបន្តថា ជារៀងរាល់ថ្ងៃមានការឆ្លងជំងឺកាមរោគច្រើនជាង១លាននាក់នៅទូទាំងពិភ
ពលោក ហើយយោងទៅតាមអង្គការសុខភាពពិភពលោក ការប្រើប្រាស់ស្រោមអនាម័យកំពុងតែមានការធ្លាក់ចុះនៅតាមតំបន់ជាច្រើនក្នុងពិភពលោក។ ដោយឡែកការបញ្ចប់មេរោគអេដស៍/ជំងឺអេដស៍ គឺមានគោលដៅចំបង និងចាំបាច់បំផុតក្នុងការរួមបញ្ចូលការផ្តល់អាទិភាពជាចំបងដល់ការបង្ការការឆ្លងមេរោគអេដស៍ថ្មី តាមរយៈការលើកកម្ពស់ការប្រើប្រាស់ស្រោមអនាម័យជាដាច់ខាត ទើបអាចសម្រេចគោលដៅនេះបាន។
សូមរំលឹកថា ជារៀងរាល់ឆ្នាំទិវាស្រោមអនាម័យអន្តរជាតិតែងតែប្រារព្វនៅថ្ងៃទី១៣ ខែកុម្ភៈ ដោយនាំមកនូវការយល់ដឹងអំពីសារៈសំខាន់នៃស្រោម អនាម័យ និងបញ្ហាសុខភាពផ្លូវភេទសំខាន់ៗដទៃទៀត។ នៅក្នុងយុទ្ធនាការទិវាស្រោមអនាម័យអន្តរជាតិ គឺជាឱកាសដែលយើងទាំងអស់គ្នាបានរំលឹកថា ស្រោមអនាម័យមានសុវត្ថិភាពខ្ពស់ សិចស៊ី
និងជាអ្នកការពារដ៏ល្អបំផុតប្រឆាំងនឹងមេរោគអេដស៍ ជំងឺកាមរោគផ្សេងៗ និងការមានផ្ទៃពោះដោយមិនបានគ្រោងទុក។
អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) គឺជាអង្គការមិនរកប្រាក់កម្រៃជាសាកលដែលផ្តល់សេវាមិនគិតពីលទ្ធភាពនៃការបង់ប្រាក់ និងការតស៊ូមតិដល់មនុស្សជាង២លាននាក់ ក្នុងប្រទេសចំនួន ៤៨នៅទូទាំងពិភពលោកក្នុងទ្វីបអាហ្រ្វិក អាមេរិក តំបន់អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុប។ បច្ចុប្បន្នយើងគឺជាអ្នកផ្តល់សេវាថែទាំសុខភាពពីមេរោគអេដស៍/ជំងឺអេដស៍ដ៏ធំបំផុតដែលមិនស្វែងរកប្រាក់ចំណេញនៅក្នុងពិភពលោក៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ