Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ៖ ការបង្កើតនាទីសន្ទនាធម៌បានជួយដល់មនុស្សឱ្យចរិតល្អ រួមការអភិវឌ្ឍជាតិ តាមរយៈការលើកកម្ពស់សីលធម៌ សន្តិភាព

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ បាន​ថ្លែងថា ការបង្កើត​នាទី​សន្ទនា​ធម៌​បាន​ជួយ​ដល់​សីលធម៌​រស់នៅ​របស់​ម​នុស្ស គឺមាន​សារៈសំខាន់​ណាស់​សម្រាប់​ឱ្យ​ចរិតល្អ បាន​ជួយ​ដល់​ការអភិវឌ្ឍជាតិ តាមរយៈ​ការលើកកម្ពស់​សីលធម៌ សន្តិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​ថ្លែង​បែបនេះ​ ខណៈពេល​អញ្ជើញ​ជា​ធិបតី​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងាររបស់​មជ្ឈមណ្ឌល​វប្បធម៌​ព្រះពុទ្ធសាសនា​កម្ពុជា​គម្រប់​ ១០ ​ឆ្នាំ និង​ខួប​គម្រប់ ​២៥ ​ឆ្នាំ នៃ​ការបង្កើត​នាទី​សន្ទនា​ធម៌​នៅ​សាលសន្និសីទ​ចតុមុខ នា​ព្រឹក​ថ្ងៃ​ចន្ទ ១៣​កើត ខែមាឃ ឆ្នាំរោង ឆស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២៥។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​មានប្រសាសន៍ថា ការអភិវឌ្ឍ កម្ពុ​ជាមាន​កាលានុវត្តភាព សមត្ថភាព និង​លទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​បង្កើតបាន​នូវ​សមិទ្ធផល​ថ្មីៗ ដើម្បី​បម្រើ​ដល់​ការថែរក្សា​ចីរភាព​នៃ​សុខសន្តិភាព និង​ការអភិវឌ្ឍ​ប្រទេសជាតិ​មាតុភូមិ​ឱ្យ​កាន់តែ​មានការ​រីកចម្រើន ទាំង​ផ្នែក​ពុទ្ធចក្រ និង​អាណាចក្រ ។ ជាក់ស្តែង នៅពេលដែល​មជ្ឈមណ្ឌល​វប្បធម៌​ព្រះពុទ្ធសាសនា​កម្ពុជា​កសាង​រួចរាល់ នឹង​ធ្វើឱ្យ​ឧទ្យាន​ជាតិ​ព្រះ​សុរាម្រិត​កុសុមៈ​គិរី​រម្យ​ទាំងមូល​ក្លាយជា​បូជនីយដ្ឋាន​សម្រាប់​បម្រើ​ដល់​វិស័យ​ព្រះពុទ្ធសាសនា រួមចំណែក​ក្នុងការ​អភិវឌ្ឍ​ចំណេះដឹង​ទាំង​ផ្នែក​ផ្លូវលោក និង​ផ្លូវធម៌ ព្រមទាំង​បណ្តុះបណ្តាល​ប្រជាពលរដ្ឋ​ខ្មែរ​ឱ្យ​ចេះ​ស្រឡាញ់​វប្បធម៌​ជាតិ និង​ចេះ​គោរព​មាតាបិតា ជាពិសេស ចេះ​ពង្រឹងសមត្ថភាព​ដឹកនាំ​មាគ៌ា​ជីវិត​ក្នុង​ផ្លូវ​ត្រឹមត្រូវ​។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​បន្តទៀតថា ការបង្កើត​នាទី​សន្ទនា​ធម៌​បាន​ជួយ​ដល់​សីលធម៌​រស់នៅ​របស់​ម​នុស្ស ឱ្យ​ចរិតល្អ បាន​ជួយ​ដល់​ការអភិវឌ្ឍន៍​ជាតិ តាមរយៈ​ការលើកកម្ពស់​សីលធម៌ សន្តិភាព និង​ការរស់នៅ​ដោយ​សុខសាន្ត និង​បាន​ជួយ​លើកកម្ពស់​ការអប់រំ និង​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ ស្របតាម​តួនាទី​ភារកិច្ច​របស់​ក្រសួង​ធម្មការ និង​សាសនា និង​បាន​ចូលរួមចំណែក​ក្នុងការ​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​បញ្ជ​កោណ​ដំណាក់កាល​ទី ១ របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​ថ្លែង​កោត​ស​សើរ​ចំពោះ អ្នកឧកញ៉ា​អគ្គ​មហា​ឧបាសិកា​ធម្ម​បណ្ឌិត ញឹក ប៊ុន​ថា ប្រធាន​មជ្ឈមណ្ឌល​វប្បធម៌​ព្រះពុទ្ធសាសនា​កម្ពុជា ដែល​បាន​ផ្តួចផ្តើម គំនិត​ក្នុងការ​សាង​មជ្ឈមណ្ឌល​វប្បធម៌​ព្រះពុទ្ធ​សាសន​នេះ​ឡើង ដោយមាន​ការគាំទ្រ​ពី ព្រះមហាក្សត្រ​នៃ​ព្រះរាជណាចក្រ​កម្ពុជា និង​ហ្លួង​ម៉ែ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់​នៃ​ព្រឹទ្ធសភា រដ្ឋសភា និង​មន្ត្រីរាជការ ព្រមទាំង​សប្បុរសជន​គ្រប់ទិសទី​ទាំង​ក្នុង​និង​ក្រៅប្រទេស ក៏បាន​រួមគ្នា​អភិវឌ្ឍន៍​និង​សម្រេច បាន​នូវ​លទ្ធផល​គួរ​ជាទី​មោទនៈ ដែល​នឹង​ប្រែក្លាយ​មជ្ឈមណ្ឌល វប្បធម៌​ព្រះពុទ្ធសាសនា​កម្ពុជា ទៅជា​ទីតាំង​ទេសចរណ៍​សាសនា​ដ៏​ពេញនិយម​សម្រាប់​ថ្ងៃ​អនាគត​។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត​បាន​គូសបញ្ជាក់ថា ៖ ការកសាង​មជ្ឈមណ្ឌល​វប្បធម៌​ព្រះពុទ្ធសាសនា​កម្ពុជា និង​ការបង្កើត​នាទី​សន្ទនា​ព្រះធម៌ គឺជា​ការវិនិយោគ​ដ៏​មានតម្លៃ​ក្នុងការ​ការពារ ពង្រីក​វប្បធម៌ និង​សាសនា​របស់​ជាតិ ដែល​នឹង​ជួយ​ឱ្យ​សង្គម​មាន​សន្តិភាព និង​ការរីកចម្រើន​ក្រោម​ម្លប់​នៃ​សុខសន្តិភាព៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៦ នាទីutes មុន

រដ្ឋបាល​រាជធានី ប្រកាស​ជ្រើស​រើស​ប្រធាន​ការិយាល័យ​មួយ​រូប ដើម្បីសម្រុះសម្រួល​បណ្ដឹងក្រៅប្រព័ន្ធតុលាការ

ព័ត៌មានជាតិ២ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានជាតិ៣ ម៉ោង មុន

​ត្រឹម​២ថ្ងៃ នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ឆ្នេរ​ខ្សាច់ ​កោះ​ប៉ែន​ទទួល​បាន​ភ្ញៀវទេសចរណ៍ជាតិ និង​អន្តរជាតិ​ជាង​១១ម៉ឺននាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី កោតសរសើរក្រសួងការងារ និង ភាគី​ពាក់ព័ន្ធ ដែល​ខិតខំប្រឹងប្រែង​ធ្វើ​ឱ្យ​លេចចេញ​ទារក​ដ្ឋាន​ក្នុង​រោងចក្រ​

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចែកសញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាជាង៤ពាន់នាក់

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ត្រាំ៖ ហ្សេលេនស្គី យកលុយពីបៃដិន ស្រួលដូចយកស្ករគ្រាប់ពីកូនក្មេង​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

លោក ត្រាំ ប្រកាស​ថា អាមេរិក​ជិត​បើក​ការ​ផ្ដល់​ព័ត៌មាន​ចារកម្ម​ឲ្យ​អ៊ុយក្រែន​វិញ​ហើយ

គ្រឿងញៀន
សន្តិសុខសង្គម១៤ ម៉ោង មុន

មន្ទីរគ្រឿងញៀន បំភ្លឺការផ្សព្វផ្សាយលើបណ្ដាញសង្គមពាក់ព័ន្ធការចាប់មនុស្សញាត់ចូលឡាន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

កូរ៉េ​ខាង​ជើង​បាញ់​មីស៊ីលចូល​សមុទ្រ​លឿង ខណៈ​អាមេរិក​-កូរ៉េ​ខាង​ត្បូងកំពុង​ធ្វើ​សមយុទ្ធ​

ព័ត៌មានជាតិ២ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

Sokha Hotels

ព័ត៌មានពេញនិយម