ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល ណែនាំដល់ថ្នាក់ដឹកនាំ និងមជ្ឈមណ្ឌលជាតិពាក់ព័ន្ធ ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់អំពីបញ្ហាមូស
លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំដល់ថ្នាក់ដឹកនាំ និងមជ្ឈមណ្ឌលជាតិពាក់ព័ន្ធ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ អំពីបញ្ហាមូស ដោយត្រូវរៀបចំជាយុទ្ធនាកាបាញ់ថ្នាំសម្លាប់មូស ដាក់ថ្នាំបាណកឃាជ ការផ្សព្វផ្សាយសារអប់រំ និងជាពិសេសនៅតាមមូលដ្ឋានសុខាភិបាលសាធារណ និងត្រូវត្រៀមក្នុងការផ្តល់ជាព័ត៌មានជូនប្រជាពលរដ្ឋ អំពីបញ្ហាមូស និងវិធីបង្ការការពារខ្លួន។

ការណែនាំនេះ ធ្វើឡើងក្នុងឱកាសលោករដ្ឋមន្ត្រី ដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែកុម្ភៈ ដើម្បីលើកទិសដៅការងារបន្ត នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល។
បន្ថែមពីនេះ លោកក៏បានប្រាប់ឱ្យបង្កើនការស្រាវជ្រាវ ការកកើតមូស ប្រភេទមូស ដើម្បីវាយតម្លៃអំពីស្ថានភាពជាក់ស្តែង និងការព្យាករណ៍ដែលអាចនឹងបង្កផលប៉ះពាល់ដែលអាចកើតមានឡើង និងត្រូវបង្កើនការផលិត spot បន្ថែមទៀតឱ្យស្របនឹងបច្ចុប្បន្នភាព។

លោកបានបញ្ជាក់ដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ត្រូវឱ្យច្បាស់លាស់នូវការទទួលបន្ទុកការងារ និងភារកិច្ចរបស់ខ្លួន ឱ្យបានស៊ីជម្រៅ ជាពិសេសការងារដែលពាក់ព័ន្ធនឹងសុខភាពសាធារណៈ ការពុលអាហារ ពុលស្រា ដោយត្រូវបង្កើនការផ្សព្វផ្សាយសារអប់រំសុខភាព អនាម័យចំណីអាហារ និងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ផងដែរ៕



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ