Connect with us

ព័ត៌មានជាតិ

ឆ្នាំ ២០២៤ អត្រារៀបអាពាហ៍ពិពាហ៍លើក្មេងស្រីមុនអាយុ ១៨ ឆ្នាំ មានជាង ១៤%

បានផុស

នៅ

ក្រសួង​កិច្ចការ​នារី បង្ហាញ​ថា អត្រា នៃ​ការ​រៀប​អាពាហ៍ពិពាហ៍​មុន​អាយុ ១៨ ឆ្នាំ នៅ​ឆ្នាំ ២០២៤ ជាពិសេស​ក្មេង​ស្រី​អាយុ​ចន្លោះ​ពី ១៥ ឆ្នាំ ទៅ ១៨ ឆ្នាំ មាន​ប្រមាណ ១៤.៤៤%។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​ថ្ងៃ​ទី ១០ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ក្រសួង​កិច្ចការ​នារី រៀបចំ​សិក្ខាសាលា​ស្ដីពី​ការ​ពិគ្រោះ​យោបល់ ការ​បង្ការ​ទប់ស្កាត់​អាពាហ៍ពិពាហ៍​នៅ​វ័យក្មេង និង​ការ​មាន​ផ្ទៃពោះ​នៅ​វ័យ​ជំទង់ នៅ​ខេត្ត​កំពង់ធំ ដែល​មាន​តំណាង​មន្ទីរ​ពាក់ព័ន្ធ​សំខាន់ៗ មកពី​ខេត្ត​ចំនួន ៩ រួមមាន​ខេត្ត​សៀមរាប ព្រះវិហារ ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី រតនគិរី ត្បូងឃ្មុំ កំពង់ចាម និង​ខេត្ត​កំពង់ធំ។

នា​ឱកាស​នោះ លោកស្រី ហ៊ូ សា​មិត្ត រដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី លើក​ឡើង​ថា យោង​តាម​ទិន្នន័យ​សិក្សា​ស្រាវជ្រាវ​របស់​ក្រសួង​កិច្ចការ​នារី ក្នុង​ឆ្នាំ ២០២៤ រក​ឃើញ​ថា អត្រា នៃ​ការ​រៀប​អាពាហ៍ពិពាហ៍​នៅ​ឆ្នាំ ២០២៤ របស់​កុមារ​មុន​អាយុ ១៨ ឆ្នាំ ​ខ្ពស់ ជាពិសេស​អាយុ​ចន្លោះ ១៥ ឆ្នាំ ដល់ ១៨ ឆ្នាំ មាន​ស្ត្រី​ប្រមាណ ១៤.៤៤% ត្រូវ​បាន​អាពាហ៍ពិពាហ៍​ជា​ផ្លូវការ ការ​ផ្សំផ្គុំ​មិន​ជា​ផ្លូវការ តាម​បែប​តំបន់ ឬ តាម​ប្រពៃណី។

លោកស្រី​បន្តថា រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​នីតិកាល​ទី​ ៧ ​នៃ​រដ្ឋសភា នៅតែ​បន្ត​ផ្តល់​អាទិភាព​ខ្ពស់​ក្នុង​ការ​លើកកម្ពស់​សម​ភាព​យេនឌ័រ ការពង្រឹង​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី លុបបំបាត់​គម្លាត​យេនឌ័រ ក្នុង​វិស័យ​អប់រំ និង​ឌីជីថល ព្រមទាំង​ការ​លុបបំបាត់​អំពើ​ហិង្សា​លើ​ស្ត្រី និង​ក្មេង​ស្រី ដែល​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​ធនធាន​មនុស្ស លើកកម្ពស់​សីលធម៌​សង្គម ដែល​នេះ​នឹង​ផ្តល់​តម្លៃ​បន្ថែម​នូវ​កាលានុវត្តភាព​ដល់​ស្ត្រី ហើយ​ពួកគេ​អាច​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​អនុវត្ត​សិទ្ធិ​ប្រើប្រាស់​សក្តានុពល​របស់​ខ្លួន ចូលរួម​ដោយ​ស្មើភាព​ក្នុង​ដំណើរការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមជាតិ។ ហើយ​ការ​ការពារ​កុមារ និង​ការលើកកម្ពស់​សិទ្ធិ​កុមារ ជាពិសេស​ការ​ចូលរួម​បង្ការ​ទប់ស្កាត់​ការ​រៀប​អាពាហ៍ពិពាហ៍​នៅ​វ័យក្មេង និង​ការ​អភិវឌ្ឍ​ខ្លួន​ក្លាយ​ជា​មនុស្ស​ពេញ​វ័យ ក៏​ជា​ការងារ​ស្នូល​របស់​រាជរដ្ឋាភិបាល ដែល​ត្រូវ​បាន​ដាក់បញ្ចូល​ទៅ​ក្នុង​ក្របខ័ណ្ឌ​ច្បាប់​គោល​នយោបាយ ផែនការ​សកម្ម​ភាព​ជា​តិ លិខិត​បទដ្ឋាន​គតិយុត្តិ ដើម្បី​ធានា​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ​ឡើង​នូវ​បរិយាកាស​រៀន​សូត្រ​ល្អ​ក្នុង​សាលារៀន ក្នុង​គោលដៅ កាត់បន្ថយ​ហានិភ័យ នៃ​ការបោះបង់​ការ​សិក្សា ការ​ក្លាយ​ជា​ជនរងគ្រោះ​ នៃ​ការ​រៀប​អាពាហ៍ពិពាហ៍​នៅ​វ័យក្មេង អាពាហ៍ពិពាហ៍​ដោយ​បង្ខំ និង​បង្កើត​ឱ្យ​មាន​ជា​ឱកាស ជម្រើស ឯករាជ្យ​ភាព ការ​ពង្រឹង​សិទ្ធិ​អំណាច ជាពិសេស​ក្មេង​ស្រី​វ័យ​ជំទង់​អាច​អនុវត្ត​សិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​ការពារ​ពី​ការ​រំលោភបំពាន​ផ្លូវ​ភេទ អំពើ​ហិង្សា ទាក់ទង​នឹង​យេនឌ័រ និង​ការចូលរួម​យ៉ាងសកម្ម​ក្នុង​វិធានការ​ទប់ស្កាត់​នានា​ក្នុង​សហគមន៍។

លោកស្រី​បញ្ជាក់​បន្ថែម​ថា សិក្ខាសាលា​នេះ កំណត់​គោលដៅ​សំខាន់ៗ ដែល​ធ្វើការ​ប្រមូល​ធាតុ​ចូល ពី​មន្ទីរ អង្គការ​សង្គម​ស៊ីវិល អ្នក​ពាក់ព័ន្ធ អ្នក​អនុវត្ត​ផ្ទាល់​នៅ​ថ្នាក់ក្រោម​ជាតិ ដើម្បី​រៀបចំ​ផែនការ សកម្មភាព​ជាតិ​ស្តីពី ការ​បង្ការ​ទប់ស្កាត់​អាពាហ៍ពិពាហ៍​នៅ​វ័យក្មេង ការ​មាន​ផ្ទៃពោះ​នៅ​វ័យ​ជំទង់​, ធ្វើការ​ពិភាក្សា និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ដៃគូ​ពាក់ព័ន្ធ​លើ​ការ​ឆ្លើយតប​ប្រកបដោយ​ប្រសិទ្ធភាព រួម​ជាមួយ​ការ​ប្រមូល​អនុសាសន៍​ក្នុងការ​ធ្វើ​ឱ្យ​មាន​សមភាព​យេនឌ័រ លើ​ការ​បង្ការ​ទប់ស្កាត់​ការ​រៀប​អាពាហ៍ពិពាហ៍​នៅ​វ័យក្មេង និង​ការ​មាន​ផ្ទៃពោះ​នៅ​វ័យ​ជំទង់​ផង​ដែរ៕

អត្ថបទ ៖ ឈាង មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ វិនាទី មុន

ឆ្នាំ ២០២៤ អត្រារៀបអាពាហ៍ពិពាហ៍លើក្មេងស្រីមុនអាយុ ១៨ ឆ្នាំ មានជាង ១៤%

វប្បធម៌ ជំនឿ៣ នាទីutes មុន

ក្រសួងវប្បធម៌ ស្នើឱ្យមានការយល់ដឹងច្បាស់ពី ថ្ងៃ១៤ កុម្ភៈ និងប្រើប្រាស់ឱ្យស្របតាមប្រពៃណីខ្មែរ

Jeon Ji Hyun
ជីវិតកម្សាន្ដ៣ នាទីutes មុន

តួឯកស្រី «សង្សារខ្ញុំជាមនុស្សភពផ្កាយ» បង់ពន្ធរាប់ម៉ឺនដុល្លារ ក្រោយស៊ើបអង្កេត២ឆ្នាំពាក់ព័ន្ធអចលនទ្រព្យ

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

​អ្នក​គ្រូ​មាន​ប្រវត្តិ​បាក់ទឹកចិត្ត​​ចាក់​សម្លាប់សិស្ស​​​កុមារី​អាយុ​​ទើប​៨​ឆ្នាំ​​​​នៅ​កូរ៉េខាងត្បូង​

នយោបាយ៦ នាទីutes មុន

សម្ដេច ហ៊ុន សែន «ទោះបីជាឪពុកនាយករដ្ឋមន្ត្រី តែខ្ញុំមិនលូកលាន់កិច្ចការនាយករដ្ឋមន្ត្រីទេ»

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

សន្តិសុខសង្គម២០ ម៉ោង មុន

ករណីផ្សាយថាចោរប្លន់អ្នកសិល្បៈនៅខណ្ឌសែនសុខ៖ ស្នងការថាម្ចាស់ម៉ូតូយកម៉ូតូលក់ តែកុហកថាចោរប្លន់

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

ផ្អាកបណ្ដាញសង្គម អតីតស្វាមី និងម្តាយក្មេក តួ សាន់ឆាយ ក្រោយបំពាននិងរកលុយពីអ្នកស្លាប់

Sokha Hotels

ព័ត៌មានពេញនិយម