ព័ត៌មានជាតិ
មន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី អំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមបរិច្ចាគឈាមស្របពេលថ្ងៃ ១៤កុម្ភៈ
លោកវេជ្ជបណ្ឌិត ទុយ ស្រស់ ប្រធានមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី បានប្រាប់សាព័ត៌មាន «កម្ពុជាថ្មី» នៅទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ថា មន្ទីរពេទ្យបង្អែកខេត្ត ធ្លាប់បានអំពាវនាវដល់សប្បុរសជន ឱ្យចូលរួមបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះអ្នកជំងឺដែលកំពុងសម្រាកនៅមន្ទីរពេទ្យ។ យ៉ាងណាមិញ ស្របពេលទិវានៃក្តីស្រលាញ់ដែលនឹងឈានជិតមកដល់នាពេលខាងមុខនេះដែរ ក្នុងនាមមន្ទីរពេទ្យបង្អែកខេត្ត បានអំពាវនាវបន្ថែមទៀតដល់សប្បុរសជន ដែលស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាមទាំងអស់គ្នា ដើម្បីបង្ហាញទឹកចិត្ត និងក្តីស្រលាញ់ចំពេលថ្ងៃបុណ្យទិវានៃក្ដីស្រឡាញ់នេះ។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា អ្នកដែលអាចចូលរួមបរិច្ចាគផ្តល់ឈាមបាន ត្រូវមានអាយុចាប់១៨ ដល់ ៦០ឆ្នាំ និងមានសុខភាពល្អ។ បើមនុស្សប្រុសអាចផ្តល់ឈាមចន្លោះពី ៣ខែម្តង រីឯមនុស្សស្រីចន្លោះពី ៤ខែម្តង។ ការផ្តល់ឈាមនេះ មានអត្ថប្រយោជន៍ច្រើនសម្រាប់រាងកាយមនុស្ស ជួយឱ្យយើងដឹងពីជំងឺផ្សេងៗ ដូចជា រលាកថ្លើមប្រភេទ A B C ជំងឺអេដស៍ កាត់បន្ថយការឡើងទម្ងន់ ជួយឱ្យដំណើរការបេះដូងល្អ កាត់បន្ថយជាតិខ្លាញ់នៅក្នុងឈាម កាត់បន្ថយភាពតានតឹង កាត់បន្ថយជាតិដែកដែលធ្វើឱ្យប៉ះពាល់ដល់លំពែង និងថ្លើម ជួយឱ្យមានគ្រាប់ឈាមល្អ។
លោកវេជ្ជបណ្ឌិតរូបនេះ បានបន្ថែមថា «គ្រាប់ឈាមក្នុងរាងកាយមនុស្សយើងមានអាយុត្រឹមតែ ១២០ថ្ងៃ ប៉ុណ្ណោះ ហើយបើយើងបានបរិច្ចាគផ្តល់ឈាមចាស់ នឹងផ្លាស់មកកោសិកាគ្រាប់ឈាមថ្មីមកវិញ ជាពិសេស គឺធ្វើឱ្យយើងមានអារម្មណ៍ល្អសប្បាយចិត្តពេលបាន បរិច្ចាគឈាមជួយសង្គ្រោះអ្នកជំងឺ នឹងអំពើល្អក្នុងសង្គម»។

ការអំពានាវចំថ្ងៃបុណ្យទិវានៃក្ដីស្រឡាញ់នេះ គឺចង់ឱ្យប្រជាពលរដ្ឋ ក៏ដូចជាសប្បុរសជន បរិច្ចាគឈាមហើយនឹកដល់ថ្ងៃ ១៤កុម្ភៈ ជាថ្ងៃដែលខ្លួនបានធ្វើអំពើល្អ ហើយបានសង្គ្រោះមនុស្សដែលទន្ទឹងរងចាំការឧបត្ថម្ភឈាម ដើម្បីសង្រ្គោះជីវិតផងដែរ៕
អត្ថបទ៖រៀម សុខហេង




-
KPT+៦ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ