Connect with us

ព័ត៌មានជាតិ

២០២៤ មានសមាជិក ប.ស.ស រងគ្រោះជាង ១ ម៉ឺន ៦ ពាន់នាក់ ស្លាប់ជិត ៣ រយនាក់ ដោយគ្រោះថ្នាក់ចរាចរណ៍

បានផុស

នៅ

លោក​បណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប​.​ស​.​ស និង​ជា​អ្នកនាំពាក្យ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី ​១១ ​កុម្ភៈ​ នេះ​ថា ​ឆ្នាំ ​២០២៤​ មាន​សមាជិក​ប​.​ស​.​ស គ្រោះថ្នាក់​ពេល​ធ្វើ​ដំណើរ​ចំនួន ៨ ៧០៤​ ករណី​ បណ្តាលឱ្យ​រងរបួស​ស្រាល​ចំនួន ១២ ៧៥៩ ​នាក់ របួសធ្ងន់​ចំនួន​ ៣ ៧៥៦​ នាក់​ និង​ស្លាប់​ចំនួន​ ២៩៣​ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បណ្ឌិត ហេង សុផាន់​ណា​រិ​ទ្ធ បាន​បន្តថា ​តួលេខ​នេះ​បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ ​២០២៣ កន្លងទៅ ​ឃើញ​ថា​ មានការ​កើនឡើង ១៧% ខណៈ​ឆ្នាំ ​២០២៣ មាន​សមាជិក ប​.​ស​.​ស រង​របួស​ស្រាល​ចំនួន ១១ ២៨៩ ​នាក់ របួសធ្ងន់​ចំនួន ​២ ៨៩១ ​នាក់​ និង​ស្លាប់​ចំនួន ​២៣៧ ​នាក់។

លោក​បណ្ឌិត ហេង សុផាន់​ណា​រិ​ទ្ធ​ បាន​បន្តទៀតថា គ្រោះថ្នាក់​ចរាចរណ៍​ភាគច្រើន​កើតឡើង​ដោយ​មធ្យោបាយ​ធ្វើដំណើរ​ផ្ទាល់ខ្លួន​តាម​ដងផ្លូវ តាមរយៈ​ការប្រើប្រាស់​ម៉ូតូ ដោយ​មិន​គោរព​ច្បាប់​ចរាចរណ៍​ដូចជា​ បើកបរ​លើស​ល្បឿន​កំណត់ មិន​គោរព​សិទ្ធិ​អាទិភាព បើកបរ​បញ្ច្រាស​ទិស​ជាដើម។

ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ចរាចរណ៍​នេះ លោក​បណ្ឌិត ហេង សុផាន់​ណា​រិទ្ធ បាន​សំណូមពរ​ដល់​អ្នក​បើកបរ ត្រូវ​បើកបរ​ដោយ​ប្រុងប្រយ័ត្ន និង​យោគយល់​គ្នា និង​គោរព​ច្បាប់​ចរាចរណ៍ កុំ​បើកបរ​លើស​ល្បឿន​កំណត់ បើកបរ​ខុស​គន្លង​ផ្លូវ កុំ​វ៉ា​ជែង និង​កុំ​បើកបរ​ពេល​ងងុយគេង និង​ស្ថិតក្រោម​ឥទ្ធិពល នៃ​គ្រឿង​ស្រវឹង ត្រូវមាន​បណ្ណ​បើកបរ​ត្រឹមត្រូវ ហើយ​អ្នកបើកបរ​ត្រូវ​គិតថា ​វាសនា និង​អាយុជីវិត​របស់​កម្មក​រ​-​និយោជិត​នៅលើ​រថយន្ត​ពឹងផ្អែក និង​ផ្ញើ​វាសនា​លើ​យើង រួមទាំង​ខ្លួន​យើង​ផងដែរ​។ ដូច្នេះ​ ត្រូវ​បើកបរ​ដោយ​ប្រុងប្រយ័ត្ន ដើម្បី​ធានា​សុវត្ថិភាព​ដល់​អ្នក​ជិះ។

តាម​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ឆ្នាំ ​២០២៤ បាន​បញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ចំនួន ២.៨៤៤ ​លើក​, អ្នកស្លាប់​ចំនួន ១.៥០៩ ​នាក់ ​(​ជា​មធ្យម​ស្លាប់ ​៤ ​នាក់​/​ថ្ងៃ​) , របួសធ្ងន់​ចំនួន ២.២៧៣ ​នាក់ ​, របួសស្រាល ១.៤៤៧ នាក់ ​, និង​មិន​ពាក់មួក​សុវត្ថិភាព​ពេល​មាន​គ្រោះថ្នាក់​ចំនួន ២.៤៧៧ ​នាក់​ ធៀប​គ្រោះថ្នាក់​ចរាចរណ៍​ឆ្នាំ ​២០២៣ ថយចុះ ៤៧៣​ លើក (​ស្មើនឹង ១៤%) , អ្នក​ស្លាប់​ថយចុះ​ចំនួន ៨១ ​នាក់ (​ស្មើ ៥%), របួសធ្ងន់​ថយចុះ ៤៩៣ នាក់ ​(​ស្មើ ១៨%), របួសស្រាល​ថយ​ចុះ ៣០២ ​នាក់ (​ស្មើ ​១៧%) , និង​មិន​ពាក់មួក​សុវត្ថិភាព​ពេល​មាន​គ្រោះថ្នាក់​ថយ​ចុះ ៥៩៦ នាក់​(ស្មើ ១៩%)៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព្រលានយន្តហោះសៀមរាបអង្គរ
ចរាចរណ៍៥ នាទីutes មុន

រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវព្រលានយន្តហោះសៀមរាបអង្គរ ស្លាប់២នាក់ និងរបួស១៤នាក់

ជីវិតកម្សាន្ដ៨ នាទីutes មុន

ស្ត្រីចិនម្នាក់តែងខ្លួនជាតួអង្គក្នុងរឿង «ណាចា» ត្រូវបុរសជប៉ុនជេរប្រមាថ និងប្រើហិង្សា

ព័ត៌មានជាតិ១០ នាទីutes មុន

ជនជាតិដើមភាគតិចព្នង ធ្វើពិធីសែនព្រេនសុំទឹកភ្លៀងនារដូវវស្សា និងមានសម្បុកឃ្មុំច្រើននៅរដូវប្រាំង

ជីវិតកម្សាន្ដ១២ នាទីutes មុន

​តារាចិន លោក Huang Xiaoming ដាក់ពាក្យប្តឹង​អ្នក​សរសេរប្លុក​ ដែលផ្សាយ​ពាក្យ​ចចាមអារ៉ាម​អាក្រក់ៗពីមិត្តស្រី

កីឡា១៩ នាទីutes មុន

លោក Honda, កីឡាករច្រើន​នាក់បានផ្ញើសារយ៉ាង​ក្រៀមក្រំបំផុត ពីមរណភាពរបស់ ទេស សម្បត្តិ

Sokha Hotels

ព័ត៌មានពេញនិយម