ព័ត៌មានជាតិ
សហគមន៍អេកូទេសចរណ៍តាមដងទន្លេចំនួន ៣ កន្លែងនៅខេត្តក្រចេះ ឆក់យកបេះដូងភ្ញៀវទេសចរទៅកម្សាន្ត
សហគមន៍អេកូទេសចរណ៍កោះទ្រង់ សហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីយ៍ និងសហគមន៍អេកូទេសចរណ៍កោះ សាមសិប បាននឹងកំពុងឆក់យកចំណាប់អារម្មណ៍របស់ទេសចរជាតិ និងអន្តរជាតិយ៉ាងគួរជាទីមោទនៈ។ នេះតាមការលើកឡើងរបស់លោក នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍។
ទី១៖ សហគមន៍អេកូទេសចរណ៍កោះទ្រង់ ជាសហគមន៍មួយដែលមានទីតាំងក្នុងសង្កាត់កោះទ្រង់ ក្រុងក្រចេះ ខេត្តក្រចេះ។

កោះទ្រង់ ត្រូវបានគេស្គាល់ដោយសារតែ “ក្រូចថ្លុង” ដ៏មានឱជារស និងសម្បូរទៅដោយសក្ដានុពលបែបអេកូទេសចរណ៍ជាច្រើន។ សហគមន៍អេកូទេសចរណ៍កោះទ្រង់ មានបម្រើសេវាកម្មមួយចំនួនរួមមាន៖
-សេវាកម្មរទេះគោ/រទេះសេះ
-សេវាកម្មម៉ូតូឌុប/ម៉ូតូកង់បី
-សេវាកម្មផ្ទះស្នាក់
-សេវាកម្មបោះតង់លើឆ្នេរខ្សាច់(ឆ្នេរផ្តើមស្នេហ៍)
-កីឡាលើឆ្នេរខ្សាច់
-សេវាកម្មជិះទូកលេងកម្សាន្ត
-សេវាកម្មម្ហូបអាហារ
-មានការរៀបចំជាកញ្ចុះតូចៗជាច្រើនតាមបណ្តោយឆ្នេរទល់មុខក្រុងក្រចេះ និង
ភ្ញៀវទេសចរអាចចូលរួមដាំដើមឈើទុកជា អនុស្សាវរីយ៍ និងជាផ្នែកមួយក្នុងការចូលរួមថែរក្សាធនធានធម្មជាតិផងដែរ។
ទី២៖ សហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីជ្រោយបន្ទាយ ស្ថិតនៅក្នុងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ដែលមានចម្ងាយ ១៧ គីឡូម៉ែត្រ ពីទីរួមខេត្តក្រចេះ។ សក្តានុពលទេសចរណ៍សំខាន់ៗរបស់សហគមន៍ រួមមាន ព្រៃឈើ សត្វស្លាប កោះតូចធំ សត្វព្រៃ (សត្វក្តាន់) ទេសភាពព្រៃលិចទឹកទន្លេមេគង្គ។ ភ្ញៀរទេសចរ អាចជិះទូកមើលទេសភាពព្រៃលិចទឹក ទស្សនាសត្វស្លាប សម្រាកលំហែរ និងពិសារអាហារជួបជុំ ងូតទឹកកម្សាន្ត ស្ទួចត្រី និងជាពិសេសនោះគឺ ការបោះតង់។

ទី៣៖ សហគមន៍អេកូទេសចរណ៍កោះសាមសិប ស្ថិតនៅតាមបណ្ដោយដងទន្លេមេគង្គជាប់ព្រំប្រទល់ខេត្តក្រចេះ និង ស្ទឹងត្រែង ដែលមានចំងាយប្រមាណ ៩៥ គីឡូម៉ែត្រ ពីទីរួមខេត្តក្រចេះ។
សហគមន៍អេកូទេសចរណ៍ កោះសាមសិប ជាទីឋានដ៏ស្រស់ត្រកាលប្រៀបដូចឋានសួគ៌លើដី ដែលមានធម្មជាតិដ៏វិសេសវិសាល គ្របដណ្ដប់ដោយព្រៃឈើបៃតងខ្ចី មានវាលខ្សាច់សក្បុស មិនលិចទឹកទាំងរដូវប្រាំង និង រដូវវស្សា ព្រមទាំងរំលេចជាទេសភាពល្អស្អាតឥតខ្ចោះ។

ភ្ញៀវដែលទៅកម្សាន្តនៅទីនោះ នឹងទទួលបាននូវអារម្មណ៍ដ៏ស្រស់ស្រាយប្លែកអារម្មណ៍បំផុត តាមរយៈការទស្សនាព្រៃលិចទឹកដ៏កម្របំផុតនៅកម្ពុជា ទស្សនាសត្វស្លាប ពិសេសសត្វស្លាបជិតផុតពូជជាច្រើនប្រភេទ ជិះទូកគយគន់ព្រៃលិចទឹក និង ថ្ងៃរៀបលិចដ៏ស្រស់ស្អាត ការនេសាទត្រីនិងការងូតទឹកលេងកម្សាន្តជាដើម៕
អត្ថបទ៖ ប្រុញ វិធិន

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់