Connect with us

ព័ត៌មានជាតិ

អាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី ២ ចុះរៀបចំសណ្ដាប់ធ្នាប់ និងណែនាំអាជីវករ ឈប់យកចំណីផ្លូវធ្វើជាកន្លែងអាជីវកម្ម

បានផុស

នៅ

ដើម្បី​កាត់បន្ថយ​ការ​កកស្ទះ​នៅ​ក្នុង​មូលដ្ឋាន​សង្កាត់​ស្ទឹងមានជ័យ​ទី ២ អាជ្ញាធរ បាន​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​តាម​ដង​ផ្លូវ​សំខាន់ៗ មួយ​ចំនួន និង​ធ្វើការ​អប់រំ​ណែនាំ​ដល់​អាជីវករ​ដែល​យក​ចំណី​ផ្លូវ​សាធារណៈ​ធ្វើជា​កន្លែង​អាជីវកម្ម​ផ្ទាល់ខ្លួន ធ្វើ​ឲ្យ​បាត់បង់​សោភ័ណភាព​ក្នុង​ទីក្រុង និង​បង្ក​ការ​កកស្ទះ​ជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយ​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​តាម​ការ​ណែនាំ​របស់ លោក ឃួង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក សេង គន្ធ អភិបាល​ខណ្ឌ​មានជ័យ តែងតែ​ក្រើនរំលឹក​ទៅ​ដល់​បណ្ដា​សង្កាត់​ទាំង ៧ ក្នុង​មូលដ្ឋាន​ខណ្ឌ​មានជ័យ និង​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​តាម​ដង​ផ្លូវ​សាធារណៈ​ដែល​តែងតែ​មាន​ប្រជាពលរដ្ឋ​លក់ និង រំលោភ​យក​ចំណី​ផ្លូវ​ធ្វើជា​កន្លែង​អាជីវកម្ម។

ជាក់ស្ដែង​នៅ​ថ្ងៃ​ទី ១១ ខែ​កុម្ភៈ ឆ្នាំ ២០២៥ នេះ លោក ទូច សំអុល ចៅសង្កាត់​ស្ទឹង​មាន​ជ័យ​ទី ២ បាន​ចាត់ លោក សេង ស៊ី​វ៉ាន់​ថា ចៅសង្កាត់​រង​ទី ១ , លោក គឹម ថាយ​មុន្នី ចៅ​សង្កាត់​រង​ទី ២ , លោក នាង សារុន សមាជិក​ក្រុមប្រឹក្សា​សង្កាត់ និង លោក កែវ រតនៈ ប៉ូលិស​ប៉ុស្តិ៍​ស្ទឹងមានជ័យ ២ ​ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​ផ្សារ​ក្រមួន​ភូមិ​ឫស្សី ​ផ្លូវ ២១៧ ផ្លូវ​មុន្នី​រ៉េត និង មុខ​មន្ទីរពេទ្យ​រុស្ស៊ី ព្រមទាំង​ពិនិត្យ​ណែនាំ​អនាម័យ​បរិស្ថាន​ទៅ​ដល់​អ្នក​លក់ដូរ​តាម​ដង​ផ្លូវ​ឲ្យ​វេច​ខ្ចប់​ទុកដាក់​សំរាម​ឲ្យ​មាន​របៀបរៀបរយ និង​បញ្ចេញ​សំរាម​ទៅ​តាម​ម៉ោង​ពេល​ដែល​ក្រុមហ៊ុន​ស៊ិន​ទ្រី​បាន​កំណត់។

លោក រឿន ជា​អ្នក​រត់​កង់​បី បាន​សម្ដែង​ក្ដី​សប្បាយ​រីករាយ​ចំពោះ​ការ​យកចិត្តទុកដាក់​ពី​អាជ្ញាធរ​មូលដ្ឋាន​ដែល​រំដោះ​ចិញ្ចើម​ផ្លូវ​ឲ្យ​មាន​ផ្លូវ​ថ្មើរជើង សណ្ដាប់ធ្នាប់​រៀបរយ ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ និង​ធ្វើ​ឲ្យ​មាន​សោភ័ណភាព​ក្នុង​មូលដ្ឋាន។

ជាមួយ​គ្នា​នេះ ចៅសង្កាត់​ស្ទឹង​មានជ័យ​ទី ២ បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​បញ្ឈប់​ការ​ប្រើប្រាស់​ចំណី​ផ្លូវ​យក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ដើម្បី​ប្រកប​អាជីវកម្ម។ ក្នុង​នោះ លោក ក៏បាន​អរគុណ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​ចូលរួម​សហការ​ជាមួយ​នឹង​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ការ​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​តាម​ដង​ផ្លូវ​ផង​ដែរ៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៤ នាទីutes មុន

វិថី​អាហារ​ដែល​មាន​រចនាបថ​ខ្មែរ​រួម​នឹង​ការ​បង្ហាញ​ពី​វប្បធម៌​ប្រពៃណី​ជាតិ​ និង​លេច​រូប​រាង​ចំ​កណ្តាល​ក្រុងកំពត

ព័ត៌មានជាតិ៤៧ នាទីutes មុន

សហជីព ៖ ការកេងចំណេញនយោបាយពីការដំឡើងពន្ធអាមេរិក គឺ​ជា​ចរិត​នយោបាយ​ដ៏ខ្មៅកខ្វក់​របស់​ក្រុម​ប្រឆាំង

សេដ្ឋកិច្ច៦០ នាទីutes មុន

កម្ពុជានឹងទម្លាក់ពន្ធនាំចូលទំនិញអាមេរិក ១៩ ប្រភេទ មកត្រឹម ៥%

ព័ត៌មានជាតិ១ ម៉ោង មុន

ស្ពាន​អាកាស​មរតក​តេជោ នឹងសម្ពោធ​​ឱ្យ​ប្រើប្រាស់​​នា​ថ្ងៃ​ទី០៧ ខែមេសា អាជ្ញាធរ​រាជធានី​នឹង​បិទ​ផ្លូវ​មួយ​ចំនួន

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរាជធានីណែនាំ​ឱ្យ​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់ នា​ឱកាស​បុណ្យ​ចូលឆ្នាំថ្មីខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម