Connect with us

ព័ត៌មានជាតិ

ហ្វូងសត្វជ្រឹងរាប់ពាន់ក្បាលនៅវត្តបាយដំរាំ កំពុងទាក់ទាញទេសចរអន្តរជាតិបានយ៉ាងប្រសើរ

បានផុស

នៅ

ហ្វូងសត្វជ្រឹងរាប់ពាន់ក្បាល បានរស់នៅយ៉ាងសុខសាន្តនៅលើដើមឈើចំនួនបួនដើម ដែលស្ថិតនៅក្បែរដងស្ទឹងសង្កែខាងមុខវត្តបាយដំរាំ ស្ថិតក្នុងភូមិបាយដំរាំ ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង ដែលទីតាំងនេះមានចម្ងាយប្រមាណ ១៤គីឡូម៉ែត្រ ពីក្រុងបាត់ដំបង តាមបណ្ដោយផ្លូវឆ្ពោះទៅកាន់រមណីយដ្ឋានប្រាសាទបាណន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើគេក្រឡេកមើលទៅតាមចុងឈើដែលស្ថិតនៅក្បែរស្ពានបាយដំរាំ ក្បែររបងវត្ត គេនឹងឃើញហ្វូងសត្វជ្រឹងរស់នៅយ៉ាងសុខសាន្តទៅតាមមែកឈើនីមួយៗ ដែលសត្វទាំងនេះបានធ្វើជើងសំយុងក្បាលចុះក្រោម ហើយបក់ស្លាបរវិចៗ ដែលមើលទៅហាក់ដូចជាស្លឹកឈើកំពុងបក់ទៅតាមកម្លាំងខ្យល់ តែធាតុពិតគឺជាហ្វូងសត្វជ្រឹងដែលរស់នៅទីនេះជាច្រើនឆ្នាំមកហើយ។

បើតាមការបកស្រាយពីសំណាក់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះបានបញ្ជាក់ថា កាលដើមឡើយសត្វជ្រឹងទាំងនេះគឺរស់នៅតាមដើមឈើឯវាលស្រែ ប៉ុន្តែដោយសាររងការបាញ់ប្រហារពីសំណាក់ព្រានព្រៃ និងប្រជាពលរដ្ឋខិលខូចមួយចំនួន ទើបធ្វើឲ្យសត្វទាំងនេះ ចាប់ផ្ដើមផ្លាស់ទីមករស់នៅតាមដើមឈើក្នុងទីអារាមវត្តបាយដំរាំ និងក្បែររបងជាប់ដងស្ទឹងសង្កែវិញ ដើម្បីសុវត្ថិភាព និងភាពសុខសាន្តរបស់ពួកវា ហើយការមករស់នៅទីនេះគឺតាំងពីឆ្នាំ១៩៩០ មកម៉្លេះ។

បើតាមការលើកឡើងពីមន្ត្រីទេសចរណ៍បានបញ្ជាក់ថា ការរស់នៅរបស់សត្វជ្រឹងទាំងនេះ គឺពិតជាមានភាពទាក់ទាញដល់ភ្ញៀវទេសចរឲ្យចូលទៅទស្សនា ពិសេសគឺភ្ញៀវទេសចរអន្តរជាតិតែម្ដង ដោយសារតែពពួកសត្វទាំងនេះជាប្រភេទថនិកសត្វ ពួកវាចិញ្ចឹមកូនដោយទឹកដោះ ម្យ៉ាងទៀតការភ្ជួរជើងទៅលើ និងដាំក្បាលចុះមកក្រោម គឺជាសិល្បៈម្យ៉ាងល្អប្រសើររបស់ពួកវា ដែលធ្វើឲ្យមានការទាក់ទាញដល់ភ្ញៀវទេសចរឲ្យចង់ទស្សនា ដែលរូបរាងពួកវាស្រដៀងទៅនឹងសត្វប្រចៀវ ដោយឡែកមុខរបស់វាគឺស្រដៀងទៅនឹងសត្វឆ្កែទៅវិញ ដែលពួកវារកស៊ីអាហារនៅពេលយប់ និងស៊ីផ្លែឈើជាអាហារ ពិសេសផ្លែឈើដែលមានក្លិនក្រអូប។

ដោយសារតែបច្ចុប្បន្នមានសត្វជ្រើងរាប់ពាន់ក្បាលទើបធ្វើឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទៅទស្សនារាល់ថ្ងៃមិនដែលដាច់ ហើយការរស់នៅរបស់ពួកវាដែលមានរយៈពេលរាប់ឆ្នាំមកនេះដោយសារតែប្រជាពលរដ្ឋជាច្រើនយល់ដឹង និងមិនប៉ះពាល់ដល់អាយុជីវិតរបស់ពួកវា៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១១ នាទីutes មុន

ប៊ី សុធារី ប្តេជ្ញាដណ្តើមមកុដ Miss Cosmo ក្នុងនាមតំណាងឱ្យប្រទេសកម្ពុជាលើឆាកអន្តរជាតិ

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

អាមេរិក ស្នើ​ឲ្យ​ពន្យារ​ពេល​បទ​ឈប់បាញ់​៥០​ថ្ងៃ​ទៀត​រវាង​ក្រុម​ហាម៉ាស និង​អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

Tesla ​ព្រមាន​ពីហានិភ័យ​ពន្ធសងសឹក ដោយ​សារ​គោលនយោបាយ​ ត្រាំ

កីឡា១៩ នាទីutes មុន

លន​ បញ្ញា​ ប្រមាណ​១០​ប្រកួត​ចុង​ក្រោយ​វាយ​កម្រ​ចប់​ទឹក​ ខណៈ​សប្ដាហ៍​នេះ​ត្រៀម​ខ្លួន​ប៉ះ​អ៊ុយក្រែន​នៅ​ BTV

ព័ត៌មានជាតិ២០ នាទីutes មុន

សម្ដេចធិបតីឱ្យក្រសួងធម្មការ ពិចារណាដាក់«សមាធិ»ក្នុងកម្មវិធីសិក្សារបស់ពុទ្ធិកសិក្សា

Sokha Hotels

ព័ត៌មានពេញនិយម