Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ ណែនាំផ្សព្វផ្សាយឱ្យបានច្រើនពីអត្ថន័យថ្ងៃ១៤ កុម្ភៈ ដល់សិស្ស ចៀសវាងយល់ច្រឡំធ្វើខុសវប្បធម៌ខ្មែរ

បានផុស

នៅ

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ៧ចំណុច ពីវិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងទិវានៃក្តីស្រឡាញ់ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន និងភាគីពាក់ព័ន្ធដើម្បីកុំឱ្យសិស្សានុសិស្សយល់ច្រឡំថា ថ្ងៃ១៤ កុម្ភៈ ជាថ្ងៃបុណ្យសង្សារ ឬថ្ងៃណាត់ជួបគូស្នេហ៍ ដែលធ្វើឱ្យប្រាសចាក និងប្រព្រឹត្តខុសពីវប្បធម៌របស់ខ្មែរ។ នេះបើតាមផេកក្រសួង នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសទិវានៃសេចក្តីស្រឡាញ់ ថ្ងៃទី ១៤ កុម្ភៈ ខាងមុខ ដើម្បីទប់ស្កាត់ភាពមិនប្រក្រតីកើតឡើងអំឡុងពេលនោះ ក្រសួងអប់រំ បានចេញសេចក្តីណែនាំចំនួន ៧ចំណុច ដើម្បីបន្តអនុវត្ត ពង្រឹងបទបញ្ជាផ្ទៃក្នុងនៅគ្រប់គ្រឹះស្ថានសិក្សាសាធារណៈ ដូចជា ចំណុចទី១ ក្រសួងអប់រំ ស្នើឱ្យមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយ គ្រប់មធ្យោបាយទាំងអស់ អំពីអត្ថន័យទិវានៃសេចក្តីស្រឡាញ់ ដល់សិស្សានុសិស្ស ចៀសវាងមានការយល់ច្រឡំ ប្រព្រឹត្តខុសនូវសីលធម៌ វប្បធម៌ប្រពៃណីខ្មែរ។

ទី២ ត្រូវពង្រឹងវិន័យឱ្យបានម៉ឺងម៉ាត់ និងតាមដានវត្តមានសិស្សជាប់ជាប្រចាំ, ទី៣ ត្រូវបញ្រ្ជាបការអប់រំសីលធម៌តាមមុខវិជ្ជានីមួយៗ។ ចំណុចទី៤ ត្រូវជំរុញដំណើរការក្រុមប្រឹក្សាយុវជន ក្រុមប្រឹិក្សាកុមារប្រចាំសាលា ដោយអនុវត្តសកម្មភាព មិត្តអប់រំមិត្ត។ ទី៥ ត្រូវមានទំនាក់ទំនងល្អជាមួយអាណាព្យាបាលសិស្ស សហគមន៍ ដើម្បីងាយស្រួលក្នុងការផ្តល់ដំណឹង នៅពេលមានបញ្ហាមិនប្រត្រតីកើតឡើង។ ទី៦ ត្រូវរួមគ្នាសហការ ទប់ស្កាត់ អប់រំ ណែនាំ និងកែលម្អឱ្យបានទាន់ពេលវេលា។ ចំណុចទី៧ គ្រប់មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត គណៈគ្រប់គ្រងសាលារៀន និងគ្រប់ភាំីពាក់ព័ន្ធទាំងអស់ ត្រូវបន្តពង្រឹងបទបញ្ជាផ្ទៃក្នុង សម្រាប់គ្រឹះស្ថានបឋមសិក្សា និងបទបញ្ជាផ្ទៃក្នុងសម្រាប់គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈ។

សូមជម្រាបថា  ការណែនាំវិធានការការពារអំឡុងទិវានៃសេចក្តីស្រឡាញ់របស់ក្រសួងអប់រំនេះ ធ្វើឡើងស្របពេលដែល ក្រសួងសង្កេតឃើញថា សិស្សានុសិស្សមួយចំនួនតូចយល់ច្រឡំថា ថ្ងៃ១៤ កុម្ភ​ៈ ជាបុណ្យសង្សារ ឬការណាត់ជាមួយគូស្នេហ៍ជាដើម។ ក្រសួងបញ្ជាក់ថា ទិវានេះមិនមែនជាទិវារបស់ជាតិខ្មែរឡើយ ហើយក៏មានយុវជនមួយតូចបានភ្លើតភ្លើនទិវានេះ ភ្លេចការរៀនសូត្រ ប្រាសចាកពីវប្បធម៌ខ្មែរ បាត់បង់សេចក្តីថ្លៃថ្នូរ សម្រាប់ខ្លួន និងគ្រួសារផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋាភិបាល​ និង​សភាជប៉ុន ​កោត​សរសើរ ​និង​អបអរសាទរ​ការ​រៀប​ចំ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​របស់​ខ្មែរ​នៅ​ជប៉ុន

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួងការងារមានមន្ត្រីប្រចាំការក្នុងពិធីបុណ្យចូលឆ្នាំខ្មែរដែលធ្វើឱ្យកម្មករ និងវិស័យទាំងមូលរឹតតែកក់ក្តៅ

ព័ត៌មានជាតិ១១ ម៉ោង មុន

សង្ក្រាន្ត ២ ធ្នូ លើទឹកដីប្រវត្តិសាស្ត្រស្រុកស្នួល ទទួលការគាំទ្រយ៉ាងច្រើនកុះករពីយុវជនយុវនារី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​មិនធម្មតាទេ​លើក​នេះ​ វៀតណាមស្វាគមន៍​មេដឹកនាំចិន ​ដោយ​បាញ់​កាំភ្លើង​ធំ​២១ដើម​​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​តើចិន​និង​វៀតណាម នឹង​ចុះ​កិច្ច​ព្រម​ព្រៀងអ្វីខ្លះក្នុងដំណើរ​ទស្សនកិច្ច​របស់​លោក ស៊ី​ ​ចំពេល​ពិភព​លោកតានតឹងខ្លាំង​?​

Sokha Hotels

ព័ត៌មានពេញនិយម