Connect with us

ព័ត៌មានជាតិ

សមាជិក ប.ស.ស អាចទៅពិនិត្យ-ព្យាបាល នៅគ្រប់មូលដ្ឋានសុខាភិបាលដៃគូ ដោយមិនកំណត់ចំនួនចូលប្រើប្រាស់សេវា និងមិនបង់ថ្លៃព្យាបាល

បានផុស

នៅ

សមាជិក ប.ស.ស ដែល​មាន​បញ្ហា​សុខភាព​ពិត​ប្រាកដ អាច​ទៅ​ទទួល​សេវា​ពិនិត្យ ពិគ្រោះ និង​ព្យាបាល នៅ​គ្រប់​មូលដ្ឋាន​សុខាភិបាល​ដៃគូ​របស់ ប.ស.ស ដោយ​មិន​កំណត់​ចំនួន​ដង​ចូល​ប្រើប្រាស់​សេវា និង​មិន​មាន​ការ​បង់​ថ្លៃ​សេវា​ព្យាបាល​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ​សេចក្ដី​បំភ្លឺ​ស្ដីពី«ការ​ផ្តល់​សេវា​ព្យាបាល និង​ថែទាំ​វេជ្ជសាស្ត្រ ជូន​សមាជិក ប​.​ស​.​ស» របស់​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែល​បាន​ចុះ​ផ្សាយ​កាលពី​យប់​ថ្ងៃ​ទី ១១ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ម្សិលមិញ បាន​ឲ្យ​ដឹង​ថា កាលពី​ពេល​ថ្មីៗ នេះ មាន​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត មាន​លក្ខណៈ​ញុះញង់ បំផ្លើស និង​ទម្លាក់កំហុស ដែល​ជា​អំពើ​ល្មើសច្បាប់ ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​បេឡា​ជាតិ​សន្តិសុខ​សង្គម។

ប​.​ស​.​ស បញ្ជាក់​ថា «សមាជិក ប​.​ស​.​ស ទាំងអស់ ដែល​មាន​បញ្ហា​សុខភាព​ពិតប្រាកដ អាច​ទៅ ទទួល​សេវា​ពិនិត្យ ពិគ្រោះ និង​ព្យាបាល តាម​ស្តង់ដារ​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ បាន នៅ​គ្រប់​មូលដ្ឋាន​សុខាភិបាល​ដៃគូ ដោយ​មិន​មាន​កំណត់​ចំនួន​ដង​ចូល​ប្រើប្រាស់​សេវា​នោះ​ទេ ហើយ​ក៏​មិន​មាន​ការ​បង់​ថ្លៃ​សេវា​ព្យាបាល​ដែរ»។

ប​.​ស​.​ស ក៏បាន​បញ្ជាក់​បន្ថែម​ថា ករណី​សមាជិក ប​.​ស​.​ស បាន​ទទួល​ព័ត៌មាន​មិន​ពិត ឬ ឃើញ​ការ​អនុវត្ត​ផ្ទុយ​ពី​សេចក្ដី​បំភ្លឺ​នេះ សូម​ធ្វើការ​ទំនាក់ទំនង​មក​លេខ ១២៨៦ ឬ ១២៩៧ ដើម្បី​រាយការណ៍ ឬ ប្ដឹង​តាម​បណ្ដឹង​អនាមិក ដើម្បី ប​.​ស​.​ស ចាត់​វិធានការ​តាមច្បាប់​ជា​ធរមាន។

គួរ​ជម្រាប​ថា គិត​ត្រឹម​សប្ដាហ៍​ទី ៤ ខែ​មករា ឆ្នាំ ២០២៥ ប​.​ស​.​ស មាន​សមាជិក​កើន​ឡើង​ដល់ ២ ៧៨៥ ៥២៦ នាក់ ស្រី ១ ៥៤៤ ២២៣ នាក់ ក្នុង​នោះ បុគ្គល​ស្ថិត​ក្នុង​វិស័យ​សាធារណៈ​ចំនួន ៤៩៥ ៥៩៣ នាក់ , បុគ្គល​ក្រោម​បទប្បញ្ញត្តិ​ច្បាប់​ស្ដីពី​ការងារ​ចំនួន ១ ៦០៣ ៤៨២ នាក់ , បុគ្គល​ស្វ័យ​និ​យោជន៍ ចំនួន ៥២៣ ០១៣ នាក់ និង​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស ចំនួន ១៦៣ ៤៣៨ នាក់៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២០ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ទូកទេសចរណ៍ផ្ទុកមនុស្ស ៣៦នាក់ ផ្ទុះឆេះនៅ ថៃ

ព័ត៌មានជាតិ២២ ម៉ោង មុន

ពលរដ្ឋភូមិឃ្មួញ ខណ្ឌសែនសុខ កំពុងរៀបចំតុបតែងភូមិស្វាគមន៍សង្ក្រាន្តឆ្នាំថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្ដេចធិបតី និងរដ្ឋមន្ត្រីការងារ និងសមាគម២ ចូលបច្ច័យជាង២ម៉ឺនដុល្លារ ដល់គ្រួសារសពពលករដែលស្លាប់ក្នុងគ្រោះរញ្ជួយដីនៅថៃ

Sokha Hotels

ព័ត៌មានពេញនិយម