Connect with us

ព័ត៌មានជាតិ

ដេត ម៉ាលីណា ចេញមុខបញ្ជាក់ច្បាស់ៗ ហើយទម្លាយសារសំឡេងអតីតស្វាមីឲ្យលុយមេដោះដើម្បីប្រឌិតរឿង

បានផុស

នៅ

អ្នកនាង ដេត ម៉ាលីណា ចេញមុខបដិសេធបញ្ហាដែលថា នាងបានដើរលេងផឹកស៊ី មិនមើលថែទាំកូន និងបានច្រានចោលរឿងលួចមានទំនាក់ទំនងជាមួយបុរសជនទី៣​ថាជា ការចោទប្រកាន់ប្រឌិតពីម៉ែដោះទាំងស្រុង។

May be an image of 1 person, rose, indoor and text that says 'Happy Lunar New Year Deth Malina'
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅរសៀលនេះ ស្ត្រីមេម៉ាយកូន៣ អ្នកនាង ដេត ម៉ាលីណា បានមកបកស្រាយបញ្ហាចម្រូងចម្រាសជាមួយ លោក ឌួង ឆាយ ដែលចោទប្រកាន់នាងថាមានជនទី៣ ដោយនាងនិយាយថា វាជារឿងប្រឌិតរបស់អតីតស្វាមី ដែលជាអ្នកជួលម៉ែដោះកូនស្រីមកបំភ្លៃ ​លាបពណ៌ឱ្យនាងសុទ្ធសាធ។ មិនតែប៉ុណ្ណោះ អ្នកនាងក៏មានសារសំឡេងរបស់ម៉ែដោះដែលសារភាពថាបានទទួលលុយពីលោក ឌួង ឆាយ ទៀតផង។

នៅលើផេកផ្លូវការអ្នកនាង ដេត ម៉ាលីណា បានរៀបរាប់ថា លោក ឌួង​ ឆាយបានឱ្យលុយម៉ែដោះសម្ដែងប្រឌិតចោទប្រកាន់ទៅលើរូបនាងថា​ បានដើរលេងផឹកស៊ី មិនមើលថែរក្សាកូន និងថែមទាំងកុហកលាបពណ៌ថា មានទំនាក់ទំនងជាមួយជនទី៣ និយាយទូរស័ព្ទជាមួយមនុស្សប្រុសរាល់យប់ ដែលរឿងទាំងនោះមិនមែនជាការពិតទេ ព្រោះខ្លួនមិនដែលមានជនទី៣ទាល់តែសោះ។

May be an image of 2 people, hair, people standing, outerwear and outdoors

ស្រ្តីមេម៉ាយរូបនេះបន្ថែមថា  បើសិនជាអ្នកនាងពិតជាមានបុរសទី៣ច្បាស់មែន សូមឱ្យ ម៉ែដោះមកបកស្រាយថា ជនទីបីនោះមានឈ្មោះអ្វី ហើយនាំយកភ័ស្តុតាងរូបភាពមកបញ្ចាក់ផង ព្រោះអីគាត់បានតាមដានអ្នកនាងគ្រប់សកម្មភាព។​  អ្នកនាងបន្តទៀតថា គ្រប់ការចោទប្រកាន់ គួរតែមានភ័ស្តុតាង មិនមែននិយាយតែមាត់អញ្ចឹងទេ ។

ក្រោយអះអាងការពារខ្លួន អ្នកនាង ម៉ាលីណា បានបកទៅលោក ឌួង ឆាយ វិញថា ការពិតអតីតស្វាមីនោះទេដែលជាអ្នកមានស្រី ខណៈអ្នកនាងកំពុងពពោះ ធ្លាក់ឈាម ចូលសម្រាកពេទ្យដោយគ្មានវត្តមានប្ដីនៅជាមួយ។

May be an image of 1 person, long hair and text that says 'Mummy strong everything because f23.06.2019 06.2019'

អ្នកនាង ដេត ម៉ាលីណា រៀបរាប់ទៀតថា​ រឿងរ៉ាវរវាងខ្លួននិងលោក ឌួង ឆាយ មានច្រើនទៀត គ្រាន់តែនិយាយទៅក៏មិនបានអីមកវិញ។ ដូច្នេះអ្នកនាងចង់បញ្ជាក់ថា លោក ឌួង ឆាយ ជាមនុស្សប្រភេទពូកែកុហកនិងសម្ដែង។ ហេតុនេះបងប្អូនអាចគិតតាមការគួរ ពីព្រោះនាងជាជនរងគ្រោះ ប៉ុន្តែអតីតស្វាមីបានលាបពណ៌ឱ្យនាងសព្វគ្រប់បែបយ៉ាង៕

វីដេអូខាងក្រោម៖

អត្ថបទ៖ សន្យា

ចុចអាន៖ សំបុត្រចុងក្រោយរបស់ប្អូនស្រី វី ឌី ណែ ត ផ្ញើជូនម្ដាយមុនពេល ស្លាប់ អានហើយចង់ស្រក់ទឹកភ្នែក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម