Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុនផលិតដែកថែបវៀតណាម រំពឹងផលប៉ះពាល់ធ្ងន់ធ្ងរពីពន្ធ​ ត្រាំ

បានផុស

នៅ

ក្រុមហ៊ុនផលិតដែកថែបស្រោបស័ង្កសីវៀតណាម ដូចជាក្រុមហ៊ុន Nam Kim Steel ក្រុមហ៊ុន Hoa Sen Group និងក្រុមហ៊ុន Ton Dong A រំពឹងថានឹង​រងផលប៉ះពាល់ខ្លាំងបំផុតដោយការដំឡើងពន្ធ ២៥ ភាគរយ ​​របស់​សហរដ្ឋអាមេរិក ដោយសារតែក្រុមហ៊ុនទាំងនេះ​នាំចេញ​ច្រើន​ទៅអាមេរិក។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​កាសែត The Investor នាថ្ងៃពុធនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការព្រួយបារម្ភសម្រាប់ក្រុមហ៊ុនវៀតណាម កើតឡើងក្រោយ​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាន​ចុះហត្ថលេខាលើអធិបញ្ជា​មួយ ដោយដាក់ពន្ធ ២៥ ភាគរយ​ លើអាលុយមីញ៉ូម និងដែកថែប នាំចូល​ពី​គ្រប់ប្រទេសទាំង​អស់។ វិធានការពន្ធថ្មីនេះ នឹងចូលជាធរមាននៅថ្ងៃទី ៤ ខែមីនា។

ទីប្រឹក្សាពាណិជ្ជកម្ម និងជាប្រធានការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក លោក Do Ngoc Hung បានអត្ថាធិប្បាយថា ពន្ធគយនឹងជះឥទ្ធិពលអវិជ្ជមានដល់ប្រទេសដែលនាំចេញផលិតផលទាំងនេះទៅកាន់សហរដ្ឋអាមេរិក។

ចាប់តាំងពីឆ្នាំ ២០១៨ មក​ ប្រទេស និងដែនដីជាច្រើនបាន​ក្លាយជា​អ្នក​ជំនួសចិនក្នុងការផ្គត់ផ្គង់ដែកថែប​ទៅ​កាន់សហរដ្ឋអាមេរិក ដូចជាកាណាដា ម៉ិកស៊ិក សហភាពអឺរ៉ុប ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ និងប្រេស៊ីលជាដើម​។ ប្រហែល ១២-១៥ ភាគរយ នៃតម្រូវការដែកថែប​របស់អាមេរិក ត្រូវបាន​នាំចូល ខណៈសម្រាប់អាលុយមីញ៉ូម តួលេខនេះ​មាន​រហូតដល់ ៤០-៤៥ ភាគរយ។ ​

បើតាម​ស្ថិតិគយរបស់សហរដ្ឋអាមេរិក ក្នុងឆ្នាំ ២០២៤ វៀតណាមបាននាំចេញផលិតផលដែកថែប និងដែកថែប​ ប្រមាណ ៩៨៣ ​លានដុល្លារ ទៅកាន់សហរដ្ឋអាមេរិក កើនឡើងជិត ១៥៩ ភាគរយ ​បើធៀបនឹងឆ្នាំ ២០២៣​។ ការនាំចេញអាលុយមីញ៉ូមវិញ ឈានដល់ ៤៧៩ លាន​ដុល្លារ ​កើនជិត ១០ ភាគរយ ឆ្នាំលើឆ្នាំ។

បច្ចុប្បន្ននេះ ផលិតផលអាលុយមីញ៉ូម និងដែកថែបរបស់វៀតណាម ត្រូវជាប់ពន្ធ ១០ ភាគរយ និង ២៥ ភាគរយ រៀងៗគ្នា នៅក្រោមមាត្រា ២៣២ ដែល​សហរដ្ឋអាមេរិកបានអនុវត្តតាំងពីឆ្នាំ ២០១៨ ដល់ប្រទេសភាគច្រើន។

ផលិតផលអាលុយមីញ៉ូម និងដែកថែបរបស់វៀតណាម ជារឿយៗបាន​រងនូវការស៊ើបអង្កេតលើការពារពាណិជ្ជកម្មរបស់​អាមេរិក​។ សម្រាប់ដែកថែប សហរដ្ឋអាមេរិកបានធ្វើការស៊ើបអង្កេតច្រើនជាង ៣៤ ដែលស្មើនឹងជាង ៥០ ភាគរយ​ នៃករណីការពារពាណិជ្ជកម្មសរុប​ពាក់ព័ន្ធនឹងប្រទេសវៀតណាម។ សម្រាប់អាលុយមីញ៉ូម មានតែ ២ ករណីប៉ុណ្ណោះ​។

លោក Hung បានកត់សម្គាល់ថា ទោះបីជាសហរដ្ឋអាមេរិកដាក់ពន្ធ ២៥ ភាគរយ​ លើការនាំចូលទាំងអស់ក៏ដោយ ក៏ផលិតផលដែករបស់វៀតណាមនៅតែមានឱកាសបន្តការនាំចេញ ដោយសារសហរដ្ឋអាមេរិក​មិនទាន់អាច​បំពេញ​តម្រូវការក្នុងស្រុកដោយខ្លួនឯងបាន​ទេ។ យ៉ាងណាមិញ ប្រាក់ចំណេញ​របស់​ក្រុមហ៊ុនវៀតណាមនឹង​ធ្លាក់ចុះ។​

ភាពលំបាកក្នុងការនាំចេញទៅកាន់សហរដ្ឋអាមេរិក ក៏នឹងប៉ះពាល់ដល់ខ្សែចង្វាក់ផ្គត់ផ្គង់ផងដែរ ដោយសារប្រទេសនានាស្វែងរកទីផ្សារជំនួស រួមទាំងវៀតណាមផងដែរ។ ក្រុមហ៊ុនដែកថែបជាច្រើនកំពុងវិលត្រឡប់មករកទីផ្សារក្នុង​ ដែលធ្វើឱ្យប្រទេសនានាបង្កើនវិធានការការពារ បង្កផលប៉ះពាល់ដល់ក្រុមហ៊ុន​នាំចេញដែកថែប ​រួមទាំងក្រុមហ៊ុនវៀតណាមផងដែរ។

ជុំវិញ​បញ្ហា​នេះ ការិយាល័យពាណិជ្ជកម្មវៀតណាមនៅសហរដ្ឋអាមេរិក បាន​ណែនាំដល់ក្រុមហ៊ុនដែកថែបវៀតណាមឱ្យវាយតម្លៃស្ថានភាព និងបង្កើតយុទ្ធសាស្ត្រសមស្រប ពង្រីកការនាំចេញទៅកាន់ទីផ្សារដែលវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) និងជៀសវាងការពឹងផ្អែកលើទីផ្សារតែមួយ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម៣ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម