Connect with us

ព័ត៌មានជាតិ

មន្ទីរពេទ្យខេត្តស្វាយរៀង នឹងរៀបចំកម្មវិធីបរិច្ចាគឈាម ដើម្បីអបអរសាទរទិវានៃសេចក្តីស្រលាញ់

បានផុស

នៅ

មន្ទីរពេទ្យខេត្តស្វាយរៀង បានសហការជាមួយ សាកលវិទ្យាល័យស្វាយរៀង នឹងរៀបចំកម្មវិធីបរិច្ចាគឈាមក្រោមប្រធានបទ “ផ្ដល់ឈាម ផ្ដល់ក្ដីស្រលាញ់ ផ្ដល់ក្ដីសង្ឃឹម” ដើម្បីអបអរសាទរទិវានៃសេចក្តីស្រលាញ់ ១៤-កុម្ភៈ-២០២៥ ខាងមុខ។ នេះបើតាមការបង្ហោះលើទំព័រហ្វេសសប៊ុករប​ស់រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ទីរពេទ្យខេត្តស្វាយរៀង បានជូនដំណឹងដល់ប្រជាពលរដ្ឋ និស្សិត យុវជន យុវនារី ព្រះសង្ឃ ពិសេសនិស្សិតសាកលវិទ្យាស្វាយរៀង មេត្តាអញ្ជើញចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីអបអរសាទរទិវានៃសេចក្តីស្រលាញ់ ១៤-កុម្ភៈ-២០២៥ ខាងមុខ។ កម្មវិធីនេះនឹងធ្វើឡើងនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំធំ នៃសាកលវិទ្យាល័យស្វាយរៀង ចាប់ពីវេលាម៉ោង ៧៖៣០ នាទីព្រឹកតទៅ។

ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តស្វាយរៀង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និស្សិត យុវជន យុវនារី ព្រះតេជគុណគ្រប់ព្រះអង្គ មេត្តាចូលរួមបរិច្ចាគឱ្យបានច្រើនកុះករ ដើម្បីជួយសង្គ្រោះអ្នកជំងឺដែលកំពុងត្រូវការឈាមជារៀងរាល់ថ្ងៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ នាទីutes មុន

ក្រសួងព័ត៌មានរកឃើញព័ត៌មានក្លែងក្លាយកើន១៤%ក្នុងឆ្នាំ២០២៤

ព័ត៌មានជាតិ៩ នាទីutes មុន

ប្រមុខការពារជាតិកម្ពុជា បង្ហាញសុទិដ្ឋិនិយមលើកិច្ចសហប្រតិបត្តិការជាមួយអាមេរិក ថា នឹងត្រូវបានពង្រឹងឡើងវិញ

ជីវិតកម្សាន្ដ១៣ នាទីutes មុន

ក្រោយរឿងអាស្រូវហាក់ស្ងប់ Thùy Tiên លេចមុខធ្វើសកម្មភាពសប្បុរសធម៌ជាថ្មី

ព័ត៌មានជាតិ១៧ នាទីutes មុន

សិស្សានុសិស្ស ២៧៨នាក់ បានចូលរួមប្រកួតសំណេរ នៅវិទ្យាល័យព្រែកលៀប អបអរសង្ក្រាន្តឆ្នាំថ្មី

ព័ត៌មានជាតិ១៧ នាទីutes មុន

សម្ដេចធិបតី ឱ្យបណ្តុះមនសិការ«ខ្មែរស្រឡាញ់ខ្មែរ ខ្មែរប្រើប្រាស់ផលិតផលខ្មែរ ជាមោទនភាពជាតិខ្មែរ»

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

ព័ត៌មានជាតិ១៨ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ទូកទេសចរណ៍ផ្ទុកមនុស្ស ៣៦នាក់ ផ្ទុះឆេះនៅ ថៃ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

ព័ត៌មានជាតិ២០ ម៉ោង មុន

ពលរដ្ឋភូមិឃ្មួញ ខណ្ឌសែនសុខ កំពុងរៀបចំតុបតែងភូមិស្វាគមន៍សង្ក្រាន្តឆ្នាំថ្មី

Sokha Hotels

ព័ត៌មានពេញនិយម