ព័ត៌មានជាតិ
ច្រកចេញចូលតែមួយរកចំណូលបានជាង៣៥លានដុល្លារនៅទូទាំងប្រទេសសម្រាប់ឆ្នាំ២០២៤
ក្នុងឆ្នាំ២០២៤ យន្តការច្រកចេញចូលតែមួយទូទាំងប្រទេស ផ្ដល់សេវាជាង ៥លានសេវា និងទទួលបានចំណូលជាង ៣៥លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ ដែលរាយការណ៍ដោយឧត្តមសេនីយ៍ឯក ផាត សុផានិត អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យការងារប្រចាំឆ្នាំ របស់ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥។

របាយការណ៍របស់លោកឧត្តមសេនីយ៍ឯក ផាត សុផានិត គឺបានបង្ហាញថា ក្នុងឆ្នាំ២០២៤កន្លងទៅ យន្តការច្រកចេញចូលតែមួយទូទាំងប្រទេស បានផ្តល់សេវារដ្ឋបាលសរុបចំនួន ៥ ២០៦ ៣៤៨សេវា និងទទួលបានចំណូលសរុបចំនួន ១៤១ពាន់លានរៀល សមមូលនឹង ៣៥,៣ដុល្លារអាមេរិក ដោយក្នុងនោះនៅថ្នាក់រាជធានី-ខេត្ត ចំនួន ៨៨៥ ១១៧សេវា ទទួលបានចំណូល ១៣០ពាន់លានរៀល ស្មើ ៣២,៥លានដុល្លា និងថ្នាក់ក្រុង-ស្រុក-ខណ្ឌ មានចំនួន ៤ ៤២១ ២៣១សេវា ទទួលបានចំណូល ១១ពាន់លានរៀល ស្មើ ២,៨លានដុល្លា។

លោកឧត្តមសេនីយ៍ឯក ក៏បានឱ្យដឹងទៀតថា ការងារផ្តល់សេវារដ្ឋបាលដែលបានរៀបចំដាក់ឱ្យអនុវត្តជាផ្លូវការនូវប្រព័ន្ធទូទាត់វិក្កយបត្រ (Payment Hub) នៅគ្រប់អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត និងបានពង្រីកការអនុវត្តសាកល្បងកម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅរដ្ឋបាលរាធានី ខេត្តចំនួន១២។ ទន្ទឹមគ្នានេះ ក៏បានរៀបចំដាក់ឱ្យអនុវត្តសាកល្បងការស្នើសុំសេវារដ្ឋបាលតាមប្រព័ន្ធអនឡាញលើប្រភេទសេវាចំនួន៩ នៅការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក គោលដៅចំនួន៩ ផងដែរ។

បើតាមឧត្តមសេនីយ៍ឯក ផាត សុផានិត តាមរយៈយន្តការច្រកចេញចូលតែមួយ គឺរដ្ឋបាលថ្នាក់ក្រោមជាតិបានខិតខំផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋយ៉ាងឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ស្របតាម គោលការណ៍ នីតិវិធី និងស្តង់ដាសេវាដែលបានកំណត់៕


-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់