Connect with us

ព័ត៌មានជាតិ

មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ៖ ភ្លើងឆេះព្រៃនៅថៃ មិនពាក់ព័ន្ធជាមួយកម្ពុជា

បានផុស

នៅ

មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានចេញសេចក្តីបំភ្លឺព័ត៌មាន និងបដិសេដយ៉ាងដាច់អហង្ការលើការអះអាងរបស់សារ​ព័ត៌មានថៃ ដែលបានចុះផ្សាយចោទប្រកាន់ថា ភ្លើងឆេះព្រៃនៅកម្ពុជាបានឆេះឆ្លងចូលទឹកដីថៃ និងបង្កឱ្យមានការផ្ទុះគ្រាប់មីន។

ការច្រានចោលនេះ បន្ទាប់ពីគេហទំព័រសារព័ត៌មាន www.nationthailand.com របស់ប្រទេសថៃ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ បានចុះផ្សាយថា “ភ្លើងឆេះព្រៃនៅកម្ពុជាឆេះឆ្លងទៅព្រៃឈើនៅភ្នំ Banthat ខេត្តត្រាតរបស់ ប្រទេសថៃ និងបណ្តាលឱ្យគ្រាប់មីនផ្ទុះ» ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីបំភ្លឺព័ត៌មានរបស់មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ចុះថ្ងៃទី​១១ ខែកុម្ភៈ បានបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបថា រូបភាពដែលសារព័ត៌មាន www.nationthailand.com របស់ប្រទេសថៃ ចុះផ្សាយនៅលើគេហទំព័រនោះ គឺរូបភាពភ្លើងឆេះព្រៃនៅប្រទេសថៃទេ។ ដោយឡែក នៅភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានករណីភ្លើងឆេះស្មៅ អំបោស និងដើមស្បូវតិចតួចប៉ុណ្ណោះ ដែលទីតាំងនោះពុំមានព្រៃស្រោង ឬដើមឈើធំៗដូចការចុះផ្សាយ របស់សារព័ត៌មានខាងលើនោះឡើយ។

ចំពោះករណីនេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានអន្តរាគមន៍ និងចាត់វិធានការបានទាន់ពេលវេលាក្នុងការទប់ស្កាត់ និងពន្លត់ភ្លើងឆេះនោះមិនឱ្យមានការឆេះរាលដាល និងពុំមានការប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វ និងជីវៈចម្រុះនៅទីនោះទេ»។ សេចក្តីប្រកាសបញ្ជាក់៖«ការឆេះព្រៃនៅភ្នំ Banthat ខេត្តត្រាត ប្រទេសថៃ គឺពុំមានការពាក់ព័ន្ធនឹងប្រទេសកម្ពុជាដូចដែលបានចុះផ្សាយនៅគេហទំព័រខាងលើនោះឡើយ»។

ព្រៃឈើនៅកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋានតែងតែយកចិត្តទុកដាក់ ខ្ពស់ចំពោះករណីភ្លើងឆេះព្រៃ និងមិនបណ្តែតបណ្តោយឱ្យមានករណីនេះរាលដាលរហូតបង្កគ្រោះថ្នាក់ និងប៉ះពាល់ដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជាជាដាច់ខាត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម៦ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កូរ៉េខាងជើងគំរាមសងសឹក ក្រោយនាវាមុជទឹក​នុយក្លេអ៊ែរ​អាមេរិក​ចូលចតនៅ​កំពង់ផែប៊ូសាន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ហេតុការណ៍បំផ្ទុះ​គ្រាប់បែក​អត្តឃាត​​កក្រើក​ឡើង​ជាថ្មី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

Sokha Hotels

ព័ត៌មានពេញនិយម