Connect with us

ព័ត៌មានជាតិ

លោកបណ្ឌិត ឈត​ ប៊ុនថង ប្រាប់យុវវ័យកុំឱ្យជ្រួលច្របល់ក្នុងថ្ងៃ១៤កុម្ភៈ ព្រោះមិនមែនជាបុណ្យរបស់ខ្មែរឡើយ

បានផុស

នៅ

បុណ្យនៃសេចក្តីស្រលាញ់ ជាពិធីបុណ្យមួយ របស់ជនជាតិនៅប៉ែកអឺរ៉ុប ប៉ុន្តែបច្ចុប្បន្នប្រជាជនស្ទើរតែទូទាំងពិភពលោក ក៏តែងប្រារព្ធដូចគ្នា។ យ៉ាងណាមិញ នៅក្នុងប្រទេសកម្ពុជា ពលរដ្ឋខ្មែរមួយចំនួន ជាពិសេសយុវវ័យ បានយល់ច្រឡំថាថ្ងៃ១៤ ខែកុម្ភៈ ជាថ្ងៃដែលពិសេសហើយហ៊ានលះបង់ខ្លួនប្រាណ ជូនដល់មនុស្សដែលខ្លួនស្រលាញ់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈកិច្ចសម្ភាសជាមួយ «កម្ពុជាថ្មី» លោកបណ្ឌិត ឈត​ ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងកិច្ចការសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់កុំឱ្យយុវវ័យមានការជ្រួលច្របល់នៅក្នុងថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ នាថ្ងៃទី១៤​ ខែកុម្ភៈ ខាងមុខនេះ ព្រោះមិនមែនជាបុណ្យរបស់ខ្មែរឡើយ។ លោកបានលើកឡើងថា សូមកុំមានការយល់ច្រឡំ ចំពោះថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ថា ជាបុណ្យប្រពៃណីរបស់ខ្មែរ ជាពិសេសយុវវ័យមួយចំនួនច្រើនតែមានការយល់ច្រឡំ ហើយនាំគ្នាទិញអំណោយជូនគ្នា ដើម្បីបញ្ជាក់ពីក្តីស្រលាញ់ និងមានការដោះដូរផ្សេងៗ ដូចជាការលះបង់ខ្លួនប្រាណជាដើម។

លោកបណ្ឌិតបានបន្តថា ការប្រារព្ធទិវានេះ ប្រៀបបាននឹងការជួយផ្សព្វផ្សាយ និងជួយលើកស្ទួយនូវវប្បធម៌របស់គេ ទាំងដែលខ្មែរក៏មានពិធីបុណ្យជាច្រើន ដែលត្រូវប្រារព្ធ និងអាចបង្ហាញនូវក្តីស្រលាញ់ចំពោះមនុស្សគ្រប់គ្នាបានគ្រប់ពេលវេលា ឬអាចធ្វើឡើងនៅថ្ងៃបុណ្យជាតិណាមួយក៏បាន។ លោកបានសង្កត់ធ្ងន់ថា «បុណ្យជាតិរបស់គេ ប្រជាជនរបស់គេមានកាតព្វកិច្ចក្នុងការប្រារព្ធ និងផ្សព្វផ្សាយ ប៉ុន្តែយើងដូចជាមិនមានភាពចាំបាច់ក្នុងការប្រារព្ធ និងផ្សព្វផ្សាយឱ្យគេនោះទេ ប្រសិនបើយើងប្រារព្ធមានន័យថា យើងបានចូលរួមចំណែកលើកកម្ពស់ពិធីបុណ្យបរទេស និងវប្បធម៌បរទេសដោយមិនដឹងខ្លួន»។

ជាមួយគ្នានេះ លោកបណ្ឌិតបានបញ្ជាក់ថា នៅលើពិភពលោកមានបុណ្យ ៤ប្រភេទ ទី១.​បុណ្យផ្ទាល់ខ្លួន ឬបុណ្យឯកជន (ខួបអាពាហ៍ពិពាហ៍ ខួបកំណើត ឬបុណ្យផ្សេងៗដែលទាក់ទងនឹងខ្លួនឯង និងសមាជិកគ្រួសារ)។ ទី២.បុណ្យប្រពៃណី មានន័យថាបុណ្យរបស់ប្រជាជាតិណា ប្រជាតិនោះជាអ្នកធ្វើ (បុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ បុណ្យអុំទូក ជាដើម)។ ទី៣.បុណ្យជាតិ (ទិវាឯករាជជាតិ ថ្ងៃ៧មករា ទិវាវប្បធម៌ ទិវាគ្រូបង្រៀន។ល។ ជាបុណ្យផ្លូវការរបស់រដ្ឋ ដែលបុណ្យនីមួយៗគេប្រារព្ធឡើងជារៀងរាល់ឆ្នាំ និងត្រូវបានបញ្ចូលទៅក្នុងថ្ងៃឈប់សម្រាកប្រចាំឆ្នាំជាដើម។

ចំណែកទី៤ គឺបុណ្យអន្តរជាតិ ឬបុណ្យសកល មានន័យថាប្រជាជាតិទាំងអស់នៅលើពិភពលោក ប្រារព្ធធ្វើឡើងទាំងអស់គ្នា ដូចជា ទិវាសន្ធិមនុស្សអន្តរជាតិ ទិវានារីអន្តរជាតិ ទិវាពលកម្មអន្តរជាតិ ទិវាកុមារអន្តរជាតិ។ល។ ដោយបុណ្យទាំងអស់នេះ ជាបុណ្យដែលរដ្ឋនៃប្រទេសនានានៅលើពិភពលោក បានឈប់ម្រាកជាសកលទាំងអស់គ្នា ហើយត្រូវបានបញ្ចូលទៅក្នុងប្រតិទិននៃការឈប់សម្រាកប្រចាំឆ្នាំនៃប្រទេសនីមួយៗ។

តាមរយៈបុណ្យទាំង៤ ខាងលើ លោកបណ្ឌិត ឈត​ ប៊ុនថង ស្នើឱ្យប្រជាពលរដ្ឋយល់ដឹងឱ្យបានច្បាស់ចំពោះអត្ថន័យនៃបុណ្យនីមួយៗ ដើម្បីងាយស្រួលក្នុងការបែបចែកថា បុណ្យណាដែលគួរធ្វើ ហើយបុណ្យណាមិនគួរធ្វើ ចៀសវាងការទាញយកបុណ្យបរទេសមកថាជាបុណ្យរបស់ខ្លួន៕

អត្ថបទ៖ គេន ម៉ាលិះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ៧ ម៉ោង មុន

លោក ប៉ែន បូណា ហៅ​ទណ្ឌិត​សម រង្ស៊ី ថា ជា​អ្នកនយោបាយ​អង្ករ​កំប៉ុង​វិល​ក្បុង​ដោយសារ​រត់​តោង​កន្ទុយក្បិន​គេ

អត្ថាធិប្បាយ៧ ម៉ោង មុន

លោក  ប៉ែន បូណា៖«សម រង្ស៊ី ជាអ្នកនយោបាយអង្ករកំប៉ុងវិលក្បុងដោយសាររត់តោងកន្ទុយក្បិនគេ»

ព័ត៌មានជាតិ៨ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌមានជ័យ​ដាក់​គ្រឿង​ចក្រ ចុះ​ប្រមូល​សំរាម​នៅ​ប្រឡាយស្ទឹងមានជ័យ

នយោបាយ៩ ម៉ោង មុន

អ្នកវិភាគ និងឃ្លាំមើល ៖ ភាព​ស្ងៀមស្ងាត់​ជុំវិញ​បញ្ហាព្រំដែន មិនមែន​ជា​ការ​បណ្ដោយ​ឱ្យ​ថៃ​រំលោភ​បំពាន​តាម​អំពើ​ចិត្ត​ទេ

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីយុត្តិធម៌ ចង់ឃើញចៅក្រម​ ព្រះរាជអាជ្ញាធ្វើការងារដោយមិនវៀចវេរ ជាជាងឃើញអ្នកទាំងនោះអស់តំណែង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មេដឹកនាំ​អាស៊ី ៤​រូប ដែល​ ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

នយោបាយ១៤ ម៉ោង មុន

អ្នកនាំពាក្យ៖ លោក សម រង្ស៊ី គ្មានចេះធ្វើអ្វីជាប្រយោជន៍ជាតិទេ ចេះតែមួលបង្កាច់ បំភ្លៃ និងកេញចំណេញពីព្រឹត្តិការណ៍ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

រុស្ស៊ី បោះពាក្យថា លក្ខខណ្ឌបទឈប់បាញ់គឺខ្លួនជាអ្នកកំណត់ មិនមែនសម្រេចដោយអាមេរិកទេ

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

នាដការី ឈឹម ចាន់ស្រីណុច ជួបទុក្ខធំបាត់បង់ម្តាយ ខណៈកំពុងបន្តបេសកកម្មសម្ដែងជូនជាតិនៅបារាំង

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ឆេះមន្ទីរពេទ្យនៅបាងកក បង្កការផ្អើលឆោឡោនិងជម្លៀសអ្នកជំងឺ យ៉ាងតក់ក្រហល់

Sokha Hotels

ព័ត៌មានពេញនិយម