ព័ត៌មានជាតិ
អភិបាលរាជធានី ជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ រៀបចំ មន្ទីរពេទ្យ និងទីតាំង ដើម្បីចាក់វ៉ាក់សាំងការពារកូវីដ-១៩ Astra Zeneca ជូនពលរដ្ឋ អាយុចាប់ពី៦០ឆ្នាំឡើង
ភ្នំពេញ ៖ លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនារសៀលថ្ងៃទី១៩ ខែមីនានេះ បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ និង មន្ទីរសុខាភិបាលសហការរៀបចំ មន្ទីរពេទ្យ មន្ទីរពេទ្យបង្អែកនិងទីតាំងចាក់វ៉ាក់សាំងនានានៅទូទាំងរាជធានីភ្នំពេញ ដើម្បីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ Astra Zeneca ដែលនៅសល់ចំនួន១០ម៉ឺនដុសជូនប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ។

បន្ថែមពីនេះ លោកឃួង ស្រេងក៏បានបញ្ជាទៅអភិបាលខណ្ឌទាំង១៤ ត្រូវណែនាំទៅ ចៅសង្កាត់មេភូមិ ធ្វើលិខិតអញ្ជើញ បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីឲ្យពួកគាត់មកទទួលយកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពិសេស បងប្អូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ។

ជាមួយនៅគ្នានោះ ក្នុងនាមអាជ្ញាធរសង្កាត់ ភូមិត្រូវចុះផ្ទាល់ដល់ទីតាំងចាក់វ៉ាក់សាំង ដោយរៀបចំឱ្យបងប្អូនប្រជាពលរដ្ឋដែលយើងបានអញ្ជើញទៅចាក់វ៉ាក់សាំងនោះ រក្សាគម្លាតសុវត្ថិភាព ដើម្បីបង្ការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។

នៅរាជធានីភ្នំពេញ យើងមានមន្ទីរពេទ្យបង្អែក ចំនួន ៨ទីតាំង ដើម្បីទទួលចាក់វ៉ាក់សាំង Sinopharm និង Astra Zeneca ជូនដល់ប្រជាពលរដ្ឋ ដែលរួមមានដូចជា ៖ មន្ទីរពេទ្យបង្អែកសម្តេចឪ, មន្ទីរពេទ្យបង្អែកចតុមុខ, មន្ទីរពេទ្យបង្អែកដង្កោ, មន្ទីរពេទ្យបង្អែករាជធានី, មន្ទីរពេទ្យបង្អែកព្រែកព្នៅ, មន្ទីរពេទ្យបង្អែកពោធិចិនតុង, មន្ទីរពេទ្យបង្អែកសែនសុខ និងមន្ទីរពេទ្យបង្អែកច្បារអំពៅ។
បន្ថែមពីនេះទៀតរដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងបង្កើតឲ្យមានទីតាំងសំរាប់ចាក់វ៉ាក់ សាំងបន្ថែមទៀតផងដែរ ដើម្បីធ្វើយ៉ាងណាជំរុញការចាក់វ៉ាក់សាំងនេះឲ្យបានលឿនទៅតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោហ៊ុន សែន ដែលបានមានប្រសាសន៍ណែនាំអោយអាជ្ញាធររាជធានីនិងក្រសួងសុខាភិបាលកាលពីព្រឹកថ្ងៃទី១៩ មីនានេះ។

លោកបញ្ជាក់ថា ចំពោះវ៉ាក់សាំង astrazeneca vaccine គឺត្រូវចាក់សម្រាប់តែ មនុស្សចាស់ដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ ។ ដោយឡែកចំពោះមនុស្សដែលមានអាយុ៦០ឆ្នាំចុះ ត្រូវចាក់វ៉ាក់សាំង Sinopharm របស់ចិន មិនទទួលការចាក់វ៉ាក់សាំង astrazeneca vaccine នោះទេ លើកលែងតែបងប្អូនប្រជាពលរដ្ឋដែលបានចាក់លើកទី១ហើយ។

គួរបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី១៩មិនានេះ បានស្នើឲ្យគណៈកម្មការចាក់វ៉ាក់សាំងដែលមានលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ជាប្រធាន ដំណើរការចាក់វ៉ាក់សាំងដោយផ្ដល់អាទិភាព ចាក់ជូនប្រជាពលរដ្ឋដែលមានអាយុ៦០ ឆ្នាំឡើង នៅរាជធានីភ្នំពេញ ដែលជាតំបន់រាតត្បាតច្រើន។ មិនតែប៉ុណ្ណោះ សម្តេចបានស្នើឲ្យលោកស្រវេជ្ជបណ្ឌិត ឱ វណ្ណឌីន និងលោក ឃួង ស្រេង ធ្វើយុទ្ធនាការចាក់វ៉ាក់សាំង រយៈពេល១៥ ថ្ងៃ ជូនពលរដ្ឋដែលមានអាយុ៦០ឆ្នាំឡើង នៅរាជធានីភ្នំពេញ ហើយមណ្ឌលចាក់វ៉ាក់សាំង ត្រូវតែធ្វើនៅតាមខណ្ឌ ដែលងាយស្រួលដល់ប្រជាពលរដ្ឋ ដែលត្រូវធ្វើដំណើមកទទួលវ៉ាក់សាំង តែហាមឃាត់មិនឲ្យចាក់ដល់មនុស្ស ដែលអាយុក្រោម៦០ឆ្នាំនោះទេ។

សម្ដេចបានស្នើឲ្យលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជ្រើសរើសកន្លែង ដែលយ៉ាងហោចណាស់ក្នុងមួយខណ្ឌ ត្រូវមានមួយកន្លែង ដើម្បីចៀសវាងការប្រមូលផ្ដុំ ដែលនាំឲ្យមានហានិភ័យ នៃការចម្លងមេរោគ។ សម្ដេចបានប្រាប់ឲ្យអ្នកពាក់ព័ន្ធ ត្រូវខិតខំធ្វើការងារនេះក្នុងរយៈពេល១៥ថ្ងៃ ដោយចាប់ពីពេលដែលរៀបចំរួច ហើយមនុស្ស ដែលត្រូវមកចាក់ គឺត្រូវមានការកោះអញ្ជើញពីសំណាក់អាជ្ញាធរ មិនត្រូវឲ្យមានការអង្គុយរង់ចាំអត់បាយអត់ទឹក ដូចពេលកន្លងទៅនោះទេ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា នៅកម្ពុជា វ៉ាក់សាំងទាំងពីរប្រភេទ ទាំងវាក់សាំងAstraZeneca និងវាក់សាំង Sinopharm មិនបានបង្កហានិភ័យណាមួយ ដូចការលើកឡើងនៅក្នុងបណ្ដាប្រទេសអឺរ៉ុបនោះទេ។ ជាមួយគ្នានោះសម្តេច ក៏បានសុំចិត្តពីប្រជាពលរដ្ឋឲ្យបន្តការចូលរួម ដើម្បីបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនេះឲ្យបានឆាប់៕
ដោយ ៖ ស្រីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ