ព័ត៌មានជាតិ
មន្ទីរអប់រំរាជធានីភ្នំពេញ ហាមលក់ផ្កានៅក្រៅបរិវេណសាលា ក្នុងទិវា នៃក្តីស្រលាញ់
មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានណែនាំដល់នាយកសាលារដ្ឋ និងឯកជនទាំងអស់ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានមិនអនុញ្ញាតឱ្យមានការលក់ផ្កាដែលជាកាដូសម្រាប់ជូនដល់សង្សារនៅក្រៅបរិវេណសាលារៀនក្នុងទិវា នៃក្តីស្រលាញ់ ថ្ងៃទី ១៤ កុម្ភៈ ឡើយ។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ១២ កុម្ភៈ នេះថា មន្ទីរអប់រំ បានធ្វើការប្រជុំណែនាំដល់គ្រប់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនរួចហើយ ឱ្យពង្រឹង និងទប់ស្កាត់មិនឱ្យមានភាពមិនប្រក្រតីណាមួយកើតឡើងនៅក្នុងសាលាក្នុងទិវា នៃក្តីស្រលាញ់ និងផ្សព្វផ្សាយសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា រួចហើយដែរ ដើម្បីឱ្យសាលាផ្សព្វផ្សាយបន្តទៅដល់សិស្សានុសិស្សបានយល់ជ្រួតជ្រាប និងអនុវត្តឱ្យមានប្រសិទ្ធភាពទាំងអស់គ្នា ពិសេសនៅពេលគោរពទង់ជាតិ ដើម្បីធ្វើយ៉ាងណាបញ្ចៀសកុំឱ្យមានបាតុភាពមិនប្រក្រតីណាមួយកើតឡើង។

លោកប្រធានមន្ទីរ បានបន្ថែមថា ដើម្បីទប់ស្កាត់ភាពមិនប្រក្រតីក្នុងទិវា នៃក្តីស្រលាញ់ មន្ទីរបានណែនាំដល់នាយកសាលាទាំងអស់ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន មិនអនុញ្ញាតឱ្យមានការលក់ផ្កា ដែលជាកាដូសម្រាប់ជូនដល់សង្សារនៅក្រៅបរិវេណសាលារៀន ឬ លក់តាមច្រកចូលសាលានៅក្នុងទិវា នៃក្តីស្រលាញ់ ថ្ងៃទី ១៤ កុម្ភៈឡើយ។

កាលពីថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៥ ក្រសួងអប់រំ យុវជន និងកីឡា បានចេញវិធានការយ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់ភាពមិនប្រក្រតីក្នុងទិវា នៃក្តីស្រលាញ់ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនដូចជា ផ្សព្វផ្សាយឱ្យបានទូលំទូលាយគ្រប់មធ្យោបាយទាំងអស់ អំពីអត្ថន័យទិវា នៃសេចក្តីស្រឡាញ់ ដល់សិស្សានុសិស្ស ចៀសវាងមានការយល់ច្រឡំ ប្រព្រឹត្តខុសនូវសីលធម៌ វប្បធម៌ប្រពៃណីខ្មែរ , ត្រូវពង្រឹងវិន័យឱ្យបានម៉ឺងម៉ាត់ និងតាមដានវត្តមានសិស្សជាប់ជាប្រចាំ , ត្រូវបញ្ជ្រាបការអប់រំសីលធម៌តាមមុខវិជ្ជានីមួយៗ , ត្រូវជំរុញដំណើរការក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារប្រចាំសាលា ដោយអនុវត្តសកម្មភាព មិត្តអប់រំមិត្ត , ត្រូវមានទំនាក់ទំនងល្អជាមួយអាណាព្យាបាលសិស្ស សហគមន៍ ដើម្បីងាយស្រួលក្នុងការផ្តល់ដំណឹង នៅពេលមានបញ្ហាមិនប្រក្រតីកើតឡើង , ត្រូវរួមគ្នាសហការ ទប់ស្កាត់ អប់រំ ណែនាំ និងកែលម្អឱ្យបានទាន់ពេលវេលា និងគ្រប់មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត គណៈគ្រប់គ្រងសាលារៀន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្តពង្រឹងបទបញ្ជាផ្ទៃក្នុង សម្រាប់គ្រឹះស្ថានបឋមសិក្សា និងបទបញ្ជាផ្ទៃក្នុងសម្រាប់គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ