Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ ថា ACU កំពុងព្យាយាមទាក់ទងបុគ្គល៤រូបទៀតឱ្យមកប្រកាសទ្រព្យសម្បត្តិ

បានផុស

នៅ

អង្គភាពប្រឆាំងអំពើពុករលួយ តាមរយៈអ្នកនាំពាក្យរបស់ខ្លួន បានបញ្ជាក់ថា នៅសល់បុគ្គលជាប់កាតព្វកិច្ចចំនួន ៤រូបទៀតមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប២ឆ្នាំម្ដង សម្រាប់ឆ្នាំ២០២៥នេះ ខណៈក្រុមការងារកំពុងព្យាយាមទាក់ទងទៅកាន់អ្នកទាំង ៤រូបនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់របស់លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ក្រោយក្រុមការងាររបស់អង្គភាព ACU ទាក់ទងទៅបុគ្គលចំនួន ៧រូបមិនទាន់មកបំពេញកាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល គឺមកដល់ពេលនេះ មានបុគ្គលចំនួន ៣រូបហើយ បានដាក់​​ឯសារប្រកាសជាបន្តបន្ទាប់ ដោយឡែក នៅបុគ្គល ៤រូបទៀត មិនអាចទាក់ទងបាននៅឡើយ។

អ្នកដែលដាក់ឯកសារប្រកាសទ្រព្យសម្បត្តិមានភាពយឺតយ៉ាវពីសំណាក់បុគ្គលទាំង ៣រូបខាងលើ គឺដោយសារមានបញ្ហាសុខភាព និងបានទៅសម្រាកព្យាបាលនៅក្រៅប្រទេស ដែលធ្វើឱ្យហួសកាលកំណត់នៃការដាក់ឯកសារប្រកាសមកកាន់អង្គភាពប្រឆាំងអំពើពុករលួយ។ នេះជាការបញ្ជាក់ឱ្យដឹងដោយលោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យ ACU ប្រាប់កម្ពុជាថ្មី កាលពីរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥។

ដោយឡែក អ្នកដែលនៅសល់ ត្រូវបានអ្នកនាំពាក្យ បានបញ្ជាក់ថា ក្រុមការងារកំពុងព្យាយាមទាក់ទងទៅពួកគាត់ និងសង្ឃឹមថា នឹងអាចទាក់ទងបានក្នុងពេលឆាប់ៗ។ ត្រង់ចំណុចនេះ អ្នកនាំពាក្យ បានលើកឡើងពីបទពិសោធន៍កន្លងមក ដែលមានករណីអង្គភាពមិនទាន់បានទទួល គឺអាចដោយសារអ្នកនៅបរទេសខ្លះគាត់បានដាក់ផ្ញើតាមប្រៃសណីយ៍ ប៉ុន្តែឯកសារមិនទាន់មកដល់អង្គភាព។ ដូច្នេះ បើមានឯកសារ ក្រុមការងាររបស់អង្គភាពប្រឆាំងអំពើពុករលួយ នឹងពិនិត្យមើលថ្ងៃខែ ដែលគាត់ផ្ញើមក។  

សូមបញ្ជាក់ថា ការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប០២ឆ្នាំ ឆ្នាំ២០២៥ បានធ្វើរយៈពេលពេញមួយខែ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥។ ប៉ុន្តែបើតាមអ្នកនាំពាក្យ គិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ដែលជាកាលបរិច្ឆេទចុងក្រោយនៃការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល គឺក្រុមការងារ ទទួលបានឯកសារសរុបចំនួន ២២ ៧៦៩រូប ស្មើនឹង ៩៩.៩៦% នៃចំនួនបុគ្គលត្រូវប្រកាសសរុប ២២ ៧៧៦រូប​ ខណៈសល់៧​រូបទៀត​ មិនទាន់ដាក់ឯកសារប្រកាស។

យោងតាមមាត្រា ៣៨ នៃច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ បុគ្គលណាដែលមិនបានប្រកាសទ្រព្យសម្បត្តិ និងបំណុល ឬប្រកាសមិនបានត្រឹមត្រូវតាមច្បាប់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ១ឆ្នាំ និងពិន័យជាទឹកប្រាក់ពី ១សែនរៀល ដល់២លានរៀល និងត្រូវបង្ខំឱ្យប្រកាសទ្រព្យសម្បត្តិជូនអង្គភាពប្រឆាំងអំពើពុករលួយ។ បើក្នុងករណីមិនព្រមប្រកាសទៀត នឹងត្រូវទទួលទោសទ្វេដង៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte ត្រូវ​​បាន​ចាប់​ខ្លួន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កូរ៉េ​ខាង​ជើង​បាញ់​មីស៊ីលចូល​សមុទ្រ​លឿង ខណៈ​អាមេរិក​-កូរ៉េ​ខាង​ត្បូងកំពុង​ធ្វើ​សមយុទ្ធ​

Sokha Hotels

ព័ត៌មានពេញនិយម