ព័ត៌មានជាតិ
សហជីព ថា បទពិសោធន៍ជាក់ស្ដែងពុំមានការកំណត់ចំនួននៃការប្រើប្រាស់សេវា ប.ស.ស នោះទេ
សហជីពនៅកម្ពុជាបានអះអាងថា ពេលកម្មករទៅទទួលសេវាសុខាភិបាល ប.ស.ស គឺពុំមានការកំណត់ចំនួននៃការទៅទទួលសេវានោះទេ។ ពួកគេចាត់ទុកការផ្សាយព័ត៌មានមិនពិតទាក់ទងនឹងការប្រើប្រាស់ប័ណ្ណ ប.ស.ស គឺជាការញុះញង់បង្កឱ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរបស់ក្រសួងការងារ និងបេឡាជាតិរបបសន្ដិសុខសង្គម។
![](https://www.kampucheathmey.com/wp-content/uploads/2025/02/image-1166.png)
ប្រធានសហភាពពលកម្មជាតិកម្ពុជា លោកសំ សឿន បានថ្លែងថាព័ត៌មានដែលថាមានការកំណត់ចំនួននៃការទៅទទួលសេវាសុខាភិបាលដោយប្រើបណ្ណប.ស.ស គឺជាព័ត៌មានមិនពិតក្នុងគោលបំណងធ្វើឱ្យមហាជនយល់ច្រឡំ ខឹងសម្បារ យល់ខុស ដកសេចក្តីទុកចិត្ត លើការប្រើប្រាស់សេវា ប.ស.ស។
![](https://www.kampucheathmey.com/wp-content/uploads/2025/02/image-1165-1024x682.png)
លោកថ្លែងថា «ខ្ញុំសូមអំពាវនាវដល់សមាជិកបសសទាំងអស់កុំជឿតាមការបំភ្លៃការពិតរបស់ក្រុមប្រឆាំងថា សេវាបសសប្រើបាន១ខែតែ២ដង គឺខុសស្រឡះទាំងស្រុង ការពិតសេវាបសសប្រើបានគ្រប់ពេលឱ្យតែសមាជិកបសសឈឺ ហើយទៅមន្ទីរពេទ្យដៃគូ ក៏ដូចជាមន្ទីរពេទ្យស្ថាប័នរដ្ឋផងដែរ»។
ទន្ទឹមនេះប្រធានសហភាពកម្ពុជាពន្លឺកម្មករលោក អ៊ុន ដារ៉ា ដែលជាអ្នកធ្វើការងារផ្ទាល់ជាមួយកម្មករនិយោជិត ពិនិត្យឃើញថា ការប្រើប្រាស់បសសមិនមានការកំណត់ចំនួនដងនៃការទៅមន្ទីរពេទ្យដើម្បីពិនិត្យ ពិគ្រោះ និងព្យាបាលនោះទេ។ លោកដារ៉ាយល់ឃើញថា អ្នកដែលបំភ្លៃព័ត៌មាននេះគឺមិនដែលនៅជិតកម្មករ និងមិនដឹងថា ការប្រើប្រាស់សេវាបសសពិតប្រាកដយ៉ាងណានោះទេ ហើយការផ្សាយព័ត៌មានគ្មានការពិតនេះ ដើម្បីតែបង្ខូចបង្កាច់ក្រសួងការងារ ពិសេសរាជរដ្ឋាភិបាលដែលកំពុងយកចិត្តទុកដាក់លើសុខុមាលភាពប្រជាជន។
![](https://www.kampucheathmey.com/wp-content/uploads/2025/02/image-1164-edited.png)
លោកថ្លែងថា៖ «បងប្អូនមួយចំនួនដែលលើកឡើងដោយគ្មានអំណះអំណាងបើឈប់បានឈប់ទៅ ហើយខ្ញុំសូមអំពាវនាវដល់បងប្អូនកម្មករពុកម៉ៃពូមីងទាំងអស់ ដែលជាសមាជិកបសសកុំជឿតាមពួកញុះញង់មួយក្តាប់តូចនេះឱ្យសោះ ពួកនេះពូកែណាស់អស់មួយរឿងចូល១រឿង រឿងមិនពិតក៏និយាយ រឿងអីក៏និយាយដើម្បីបំផ្លាញអ្វីដែលយើងកំពុងមាន»។
ពាក់ព័ន្ធរឿងនេះបេឡាជាតិសន្តិសុខសង្គមនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីបំភ្លឺ យ៉ាងច្បាស់ថា ការប្រើប្រាស់សេវាបសសក្នុងការពិនិត្យពិគ្រោះព្យាបាល នៅតាមមូលដ្ឋានសុខាភិបាលមិនមានការកំណត់ចំនួនដងទេ បើមានការអនុវត្តខុសការពិតនេះ សូមបងប្អូនទាក់ទងលេខ ១២៨៦ ឬ១២៩៧ ដើម្បីរាយការណ៍ឬប្តឹងតាមបណ្តឹងអនាមិកដើម្បីបសសចាត់ការតាមច្បាប់៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត