ព័ត៌មានជាតិ
ក្រសួង៖ ថៃផ្ដាច់សេវា បង្ក្រាបក្រុមឆបោកតាមអនឡាញតាមព្រំដែន មិនប៉ះពាល់ការប្រើសេវាទូរស័ព្ទនៅប៉ោយប៉ែតឡើយ
ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ អះអាងថា ការដែលថៃកាត់ផ្ដាច់សេវាក្នុងខេត្តស្រះកែវ ដែលសង្ស័យថា ត្រូវបានប្រើប្រាស់ដោយក្រុមឆបោកអនឡាញនៅតាមតំបន់ព្រំដែន គឺមិនប៉ះពាល់ដល់ការប្រើប្រាស់សេវាទូរសព្ទរបស់ប្រជាពលរដ្ឋកម្ពុជានៅក្នុងក្រុងប៉ោយប៉ែតឡើយ។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អះអាងដូច្នេះ បន្ទាប់ពី គណៈកម្មការជាតិសោតទស្សន៍និងទូរគមនាគមន៍ (NBTC) នៃប្រទេសថៃ និង អាជ្ញាធរមូលដ្ឋានថៃ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ បានចាត់វិធានការកាត់ផ្តាច់បណ្តាញខ្សែកាបអុបទិក និងរុះរើបង្គោលអង់តែនរបស់ប្រតិបត្តិករ ទូរគមនាគមន៍ថៃក្នុងខេត្តស្រះកែវ នៃប្រទេសថៃ ដែលសង្ស័យថា ត្រូវបានប្រើប្រាស់ដោយក្រុមឆបោកអនឡាញនៅ តាមតំបន់ព្រំដែន។

ជុំវិញការកាត់ផ្ដាច់សេវារបស់ថៃ នៅខេត្តជាប់ព្រំដែនកម្ពុជា ក្រសួងប្រៃសណីយ៍ សរសេរក្នុងសេចក្ដីប្រកាសព័ត៌មានដូច្នេះ៖« ករណីនេះ ក.ប.ទ. សូមបញ្ជាក់ជូនថា ការកាត់ផ្តាច់សេវាទូរគមនាគមន៍ពីខាងប្រទេសថៃមិន ពាក់ព័ន្ធនឹងកម្ពុជា ហើយក៏មិនបានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតទេ ពីព្រោះប្រជាពលរដ្ឋនៅ ទីនោះប្រើប្រាស់សេវាអ៊ីនធឺណិតនិងសេវាទូរសព្ទរបស់ប្រតិបត្តិករក្នុងស្រុក ដែលមានអាជ្ញាបណ្ណស្របច្បាប់»។
ក្រសួងប្រៃសណីយ៍ ថា កន្លងមកខ្លួននិងនិយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) ក៏ធ្លាប់បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការច្បាប់ចំពោះការលួចដំឡើងបណ្តាញទូរគមនាគមន៍ខុសច្បាប់នៅតាមខេត្តក្រុង និងតំបន់ជាប់ព្រំដែនផងដែរ ជាអាទិ៍ ការស្ថាបនាបណ្តាញខ្សែកាបអុបទិកក្នុងប្រទេសនិងឆ្លងដែនដោយគ្មានអាជ្ញាបណ្ណ ការលួចបំពាក់ឧបករណ៍ ចាប់យកសេវាទូរគមនាគមន៍ខុសច្បាប់ ស្ថានីយអង់តែន Fake BTS និងការលួចប្រើប្រាស់សេវាអ៊ីនធឺណិតតាម ផ្កាយរណបជាដើម ដែលបម្រើឱ្យសកម្មភាពរបស់កាស៊ីណូ ល្បែងអនឡាញ និងការឆបោកអនឡាញខុសច្បាប់ផងដែរ។
ឆ្លៀតក្នុងឱកាសនេះ ក.ប.ទ. គូសបញ្ជាក់ជូនថា ដើម្បីធានាបាននូវសេវាទូរគមនាគមន៍ដែលមាន គុណភាពខ្ពស់ និងការប្រើប្រាស់ប្រកបដោយសុវត្ថិភាព ក.ប.ទ. បានចាត់ឱ្យ ន.ទ.ក. សហការជាមួយប្រតិបត្តិករ ទូរគមនាគមន៍ ធ្វើការស្ថាបនានិងបំពាក់ស្ថានីយអង់តែនទូរសព្ទជាង ៥០០០ បន្ថែមនៅទូទាំងប្រទេសចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៧៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ៤ ម៉ោង ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
ព័ត៌មានជាតិ១៤ ម៉ោង ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ