Connect with us

ព័ត៌មានជាតិ

ក្រុម​អ្នក​ផលិត​មាតិកា​តាម​បណ្ដាញ​សង្គម ប្រាប់​ក្រុម MMO កុំបំផុសបំផុលព័ត៌មានមួលបង្កាច់ ញុះញង់ និងចោទប្រកាន់គ្មានការពិត

បានផុស

នៅ

ភ្នំពេញ ៖ ក្រុមអ្នកបញ្ចេញមតិក្នុងមាតិកាតាមបណ្ដាញសង្គមនៅកម្ពុជា(Influencers) បានស្នើឱ្យក្រុមអ្នករកលុយតាមរយៈអនឡាញ(MMO) កុំបំផុសបំផុលមាតិកាណាដែលមិនពិត មានលក្ខណៈមួលបង្កាច់ ញុះញង់ និងចោទប្រកាន់នានា ដើម្បី​ជៀសវាងការយល់ច្រឡំដល់សាធារណជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកប្រើប្រាស់បណ្ដាញសង្គមយ៉ាងសកម្មម្នាក់ (Influencer)ដែលជាម្នាស់គណនីហ្វេសប៊ុក (Facebook)ឈ្មោះ «Sreytoch»បានលើកឡើងថា «ប៉ុន្មានថ្ងៃនេះ ខ្ញុំបានសង្កេតឃើញមានក្រុម MMO មួយចំនួនបានបំផុសបំផុលរឿងមិនពិតទាក់ទងនឹង​ស្ថាប័ន ប.ស.ស ដែល​ថា ប.ស.ស កិបកេងលុយ ឬក៏ប្រើ ប.ស.ស មានកំណត់ផ្សេងៗទៀត។ ព័ត៌មានទាំងអស់នេះ មិនមែនជាព័ត៌មានពិតទេ ហើយក៏មិនគួរបំផុសបំផុលបន្ថែមទៀតដែរ»។

Sreytoch បាននិយាយបន្តថា ការចោទប្រកាន់នានា និងការញុះញង់មួយចំនួននោះ គឺក្រសួងការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈបានបកស្រាយពន្យល់ជាបន្តបន្ទាប់រួចរាល់ហើយ ដើម្បី​ជៀសវាងការយល់ច្រឡំ និងកុំឱ្យមានការយល់ខុសមកលើស្ថាប័ន ប.ស.ស ខណៈស្ថាប័ន ប.ស.ស កំពុងខិតខំប្រឹងប្រែងបំពេញការងារ និង​បម្រើសេវាសាធារណៈ​ជូន​ពលរដ្ឋ​ដែល​ជា​សមាជិករបស់ខ្លួនយ៉ាងសកម្ម។

បច្ចុប្បន្ននេះ​ ប្រព័ន្ធបច្ចេកវិទ្យាមានភាពជឿនលឿន Sreytoch បានបន្ថែមថា ការគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុ ត្រូវបានក្រុមអ្នកជំនាញរៀបចំគ្រយ៉ាងម៉ត់ចត់ ដែលមិនអាចបង្កើតឱកាសឱ្យមានអំពើពុករលួយដូចការចោទប្រកាន់នានាពីក្រុមប្រឆាំងនៅក្រៅ​ប្រទេស ឬ​ក៏​ក្រុម MMO មួយចំនួន​ដែល​បាន​ផ្សព្វផ្សាយ​នោះ​ទេ។

អ្នកប្រើប្រាស់បណ្ដាញសង្គមយ៉ាងសកម្មម្នាក់ (Influencer)ដែលជាម្នាស់គណនីតិចតុក (Tik Tok)ឈ្មោះ «Sereypech71»បាន​លើក​ឡើង​ថា «ខ្ញុំ​សូមអំពាវនាវទៅក្រុម MMO មួយ​ចំនួន​កុំ​ផ្សាយ​បំផុសបំផុល​ព័ត៌មាន​មិន​ពិត ព្រោះ​វា​មិនមានផលចំនេញអ្វីដល់សង្គមជាតិយើងនោះទេ ដោយគ្រាន់តែចង់បានអ្នក Like ឬក៏ View តិចតួចនោះ»។

Sereypech71 បានបន្តថា ការផ្សព្វផ្សាយព័ត៌មានមិនពិត ឬគ្មានមូលដ្ឋានច្បាស់លាស់ គឺជាសញ្ញាមួយបង្កការរាំងស្ទះដល់ដំណើរការអភិវឌ្ឍសង្គមជាតិ និងការបន្ទុកបង្អាក់ដល់ការអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាល។ ក្រុមប្រឆាំង ក៏ដូចជាក្រុម MMO មួយចំនួនទៀត គួរតែបញ្ឈប់សកម្មភាពចោទប្រកាន់ ហើយងាកមកជួយអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត។

បើតាម Sereypech ចំពោះស្ថាប័នប.ស.ស គឺពួកគាត់កំពុងខិតខំបំពេញការងារយ៉ាងសកម្ម ដើម្បីបម្រើផលប្រយោជន៍ប្រទេសជាតិ និងពលរដ្ឋគ្រប់និន្នាការនយោបាយទាំងអស់ដោយគ្មានការរើសអើង ហើយគួរតែមានការលើកទឹកចិត្តពួកគាត់ថែមទៀត ដើម្បីពង្រឹងសេវាកម្មប.ស.ស ឱ្យកាន់តែទូលំទូលាយទៅដល់កៀគពលរដ្ឋមូលដ្ឋាន។

ចំណែកអ្នកប្រើប្រាស់បណ្ដាញសង្គមយ៉ាងសកម្មម្នាក់ (Influencer)ដែលជាម្នាស់គណនីតិចតុក (Tik Tok)ឈ្មោះ «Vasarinchi» បានលើកឡើងថា៖«ខ្ញុំបានឃើញក្រុម MMO ដែលអ្នករកលុយតាមអនឡាញចូលចិត្តទាញយកប្រជាប្រិយភាពពីប្រព្រឹត្តិការណ៍នានានៅក្នុងសង្គម ប៉ុន្ដែពួកគេមិនគួរបំផុសបំផុលពីរឿងមិនពិតពាក់ព័ន្ធប.ស.ស ខណៈដែលមានការបកស្រាយពន្យល់ច្បាស់លាស់ពីស្ថាប័នជំនាញរួចអស់ហើយ»។

Vasarinchi បានថ្លែងទាំងមិនអស់ចិត្តថា លោកមិនជឿនូវអ្វីដែលក្រុម MMO បានចោទប្រកាន់ទៅលើស្ថាប័នប.ស.សនោះទេ ព្រោះលោកបានកត់សម្គាល់ឃើញថា ស្ថាប័នមួយនេះបានរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យតាមប្រព័ន្ធបច្ចេកវិទ្យាដ៏ទំនើប ដែលពិបាកក្នុងការរកឱកាសកិបកេងលុយពីផ្នែកណាមួយ។

លោកបានអំពាវនាវឱ្យក្រុម MMO មិនគួរបន្តផ្សព្វផ្សាយនូវព័ត៌មានមិនពិតនោះទេ ដើម្បីចៀសវាងការយល់ច្រឡំពីសាធារណជន និងការបន្ទុកបង្អាក់ការខិតខំប្រឹងប្រែងរបស់ស្ថាប័នប.ស.ស។ ជាពិសេស​ជៀសវាង​ការ​ទទួលខុសត្រូវណាមួយចំពោះមុខច្បាប់ជាធរមានផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥២ វិនាទី មុន

ក្រុម​អ្នក​ផលិត​មាតិកា​តាម​បណ្ដាញ​សង្គម ប្រាប់​ក្រុម MMO កុំបំផុសបំផុលព័ត៌មានមួលបង្កាច់ ញុះញង់ និងចោទប្រកាន់គ្មានការពិត

ជីវិតកម្សាន្ដ១ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង៖ ថៃផ្ដាច់សេវា បង្ក្រាបក្រុមឆបោកតាមអនឡាញតាមព្រំដែន មិនប៉ះពាល់ការប្រើសេវាទូរស័ព្ទនៅប៉ោយប៉ែតឡើយ

ព័ត៌មានជាតិ២ ម៉ោង មុន

សហជីព ថា បទពិសោធន៍ជាក់ស្ដែងពុំមានការកំណត់ចំនួននៃការប្រើប្រាស់សេវា ប.ស.ស នោះទេ

កីឡាប្រដាល់ថៃ
កីឡា២ ម៉ោង មុន

ជើង​ខ្លាំង Rodtang និង Tawanchai ក៏​មកប្រកួត​បាល់ទាត់​មិត្តភាព​នៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម