ព័ត៌មានជាតិ
រថយន្តការងារចល័តរបស់ NEA ដើម្បីផ្តល់ការងារថ្មី ជូនកម្មករនិយោជិត នៅមុខរោងចក្រដែលត្រូវអគ្គិភ័យឆាបឆេះ ក្នុងខណ្ឌដង្កោ
ក្រោយពេលកើតមានឧបទ្ទវហេតុអគ្គិភ័យឆាបឆេះរោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី (FOREMART (CAMBODIA) CO., LTD.) ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០២៥នេះ បានបញ្ជូនក្រុមការងារនៃមជ្ឈមណ្ឌលការងារចល័តរបស់ទីភ្នាក់ងារជាតិ មុខរបរ និងការងារ (NEA) ទៅកាន់មុខរោងចក្រភ្លាមៗ ដើម្បីផ្ដល់ព័ត៌មានការងារថ្មី ជូនដល់កម្មករនិយោជិត។
![](https://www.kampucheathmey.com/wp-content/uploads/2025/02/DSC01174-1024x683.jpg)
លោកស្រី គល់ វណ្ណនីន ជាកម្មការិនីនៃរោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូអិលធីឌី បានសំដែងក្ដីសោកស្ដាយជាខ្លាំងចំពោះហេតុការណ៍ឆាបឆេះមួយនេះ។ ទន្ទឹមនេះដែរ លោកស្រី បានចូលរួមចុះឈ្មោះដាក់ពាក្យស្វែងរកការងារធ្វើនៅកន្លែងថ្មីភ្លាមៗផងដែរ តាមរយៈមជ្ឈមណ្ឌលការងារចល័តរបស់ NEA និងបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងការងារដែលជួយយកចិត្តទុកដាក់ខ្ពស់ពីទុក្ខលំបាករបស់កម្មករនិយោជិត ក្នុងហេតុការណ៍អគ្គិភ័យនេះផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2025/02/DSC01177-1024x683.jpg)
ទន្ទឹមនេះ លោក ជិន ខិ ជាអនុប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ បានលើកឡើងថា ជាការឆ្លើយតបស្ថានភាពចំពោះមុខ និងដើម្បីជួយសម្រួលបញ្ហាប្រឈមភ្លាមៗរបស់កម្មករនិយោជិត ស្របតាមប្រសាសន៍របស់លោករដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅទីតាំងរោងចក្រកើតហេតុផ្ទាល់ មន្រ្ដីនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) គឺរង់ចាំជួយសម្រួលដល់ការចុះឈ្មោះ ស្វែងរកការងារធ្វើភ្លាមៗ ជូនកម្មករនិយោជិត នៅមុខរោងចក្រនេះតែម្តង ពោលគឺចាប់ពីម៉ោង៨ ព្រឹករហូតដល់ ម៉ោង៥ល្ងាច។ បន្ថែមពីនេះទៀត លោកបានអំពាវនាវឱ្យកម្មករនិយោជិតទាំងអស់នៃរោងចក្រដែលត្រូវបានអគ្គិភ័យឆាបឆេះ ប្រញ៉ាប់ចុះឈ្មោះស្វែងរកការងារធ្វើកន្លែងថ្មី តាមរយៈមជ្ឈមណ្ឌល ការងារចល័តនៃទីភ្នាក់ងារជាតិ មុខរបរ និងការងារ (NEA) ដែលមានមន្រ្ដីរង់ចាំ ចុះឈ្មោះស្វែងរកការងារធ្វើភ្លាមៗ ជូនកម្មករនិយោជិត នៅមុខរោងចក្រនេះតែម្តង។
![](https://www.kampucheathmey.com/wp-content/uploads/2025/02/DSC01181-1024x683.jpg)
គួរបញ្ជាក់ថា កាលពីល្ងាច ថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង១៨:៣០នាទីល្ងាច មានករណីអគ្គិភ័យឆាបឆេះ រោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី (FOREMART (CAMBODIA) CO., LTD.) ដែលមានទីតាំងស្ថិតភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានកម្មករនិយោជិតបម្រើការងារសរុប ៤៦៦នាក់ (ស្រី៣១០នាក់)។
![](https://www.kampucheathmey.com/wp-content/uploads/2025/02/DSC01178-1024x683.jpg)
ក្រោយឧបទ្ទវហេតុអគ្គីភ័យឆាបឆេះនេះកើតឡើង នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចុះជួបជាមួយកម្មករនិយោជិត និងពិនិត្យមើលស្ថានភាព នៅរោងចក្រផ្ទាល់ ដោយលោករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់កម្មករនិយោជិត នៃសហគ្រាស ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី ដែលអាចត្រូវការដំណើរការសាងសង់ឡើងវិញ ក្នុងរយៈពេល ៤ខែ ដូចនេះសូមបងប្អូនកម្មករនិយោជិតស្វែងរកការងារថ្មី តាមរយៈ មជ្ឈមណ្ឌលការងារចល័តរបស់ NEA ដោយមានក្រុមកាងាររង់ចាំចុះឈ្មោះជួយស្វែងរកការងារធ្វើភ្លាមៗ ជូនបងប្អូនកម្មករនិយោជិត នៅមុខរោងចក្រនេះតែម្តង។ បន្ទាប់ពីរោងចក្រសាងសង់រួចរាល់ឡើងវិញ បងប្អូនក៏អាចពិចារណាក្នុងការវិលត្រឡប់ចូលមកធ្វើការងារវិញបានផងដែរ៕
![](https://www.kampucheathmey.com/wp-content/uploads/2025/02/DSC01185-1024x683.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2025/02/DSC01184-1024x683.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2025/02/DSC01188-1024x683.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2025/02/photo_2025-02-13_08-46-14-1024x768.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត