Connect with us

ព័ត៌មានជាតិ

លោក ហេង សួរ ៖ ប្រទេសជប៉ុន នៅតែជាទិសដៅមួយដែលពលករកម្ពុជា ចង់ទៅធ្វើការ ខណៈប្រាក់អត្ថប្រយោជន៍ខ្ពស់

បានផុស

នៅ

លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លើក​ឡើង​ថា ប្រទេស​ជប៉ុន នៅតែ​ជា​ទិសដៅ​មួយ ដែល​ពលករ​កម្ពុជា​ចង់​ទៅ​ធ្វើការ ខណៈ​ទទួល​បាន​ប្រាក់​អត្ថប្រយោជន៍​ខ្ពស់ ព្រមទាំង​ជំនាញ និង​បច្ចេកទេស​ការងារ​ខ្ពស់​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើក​ឡើង​នេះ ក្នុង​ឱកាស លោក ហេង សួរ ទទួល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ នៃ​ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ នៃ​ប្រទេស​ជប៉ុន (JICA) និង​ការិយាល័យ​ប្រចាំ​តំបន់​អាស៊ី ប៉ាស៊ីហ្វិក នៃ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ROAP, ILO) ដែល​ដឹកនាំ​គណៈប្រតិភូ​ដោយ លោក កេនីឆី ស៊ីស៊ីដូ (Kenichi SHISHIDO) ជំនួយការ​ពិសេស​របស់​ប្រធាន​ទីស្នាក់ការ​កណ្ដាល JICA កាលពី​ថ្ងៃ​ទី ១២ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ម្សិលមិញ។

នា​ឱកាស​នោះ​ដែរ លោក ហេង សួរ បាន​បញ្ជាក់​ការ​គាំទ្រ​លើ​គម្រោង​របស់​ទីស្នាក់ការ​កណ្ដាល JICA និង ការិយាល័យ​ប្រចាំ​តំបន់​អាស៊ី ប៉ាស៊ីហ្វិក នៃ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ROAP, ILO) ក្នុង​ការ​បង្កើត​ឲ្យ​មាន​យន្តការ​គាំពារ និង​ដោះស្រាយ​បញ្ហា និង​ការ​ប្រឈម​របស់​ពលករ​ទេសន្តរ​ប្រវេសន៍ នៅ​ប្រទេស​ជប៉ុន។

លោក ហេង សួរ គូស​បញ្ជាក់​ថា គម្រោង​ក្នុង​ការ​បង្កើត​ឲ្យ​មាន​យន្តការ​គាំពារ និង​ដោះស្រាយ​បញ្ហា និង​ការ​ប្រឈម​របស់​ពលករ​ទេសន្តរប្រវេសន៍​នៅ​ក្នុង​ប្រទេស​ជប៉ុន​នេះ ពិត​ជា​មាន​សារៈសំខាន់ ដើម្បី​ជំរុញ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត នៃ​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​បញ្ជូន​ពលករ និង​ប្រទេស​ទទួល​ពលករ​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន។

លោក ហេង សួរ លើក​ឡើង​ថា «ប្រទេស​ជប៉ុន នៅតែ​ជា​ទិសដៅ​មួយ ដែល​ពលករ​កម្ពុជា​ចង់​ទៅ​ធ្វើការ ខណៈ​ដែល​ទទួល​បាន​ប្រាក់​អត្ថប្រយោជន៍​ខ្ពស់ រួម​នឹង​ទទួល​បាន​ជំនាញ និង​បច្ចេកទេស​ការងារ​ខ្ពស់​ផង​ដែរ»។

លោក​រដ្ឋមន្ត្រី សង្ឃឹម​ថា តាមរយៈ​គម្រោង​ខាង​លើ​នេះ នឹង​ជំរុញ​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ និង​ស្វែងយល់​ពី​គ្នា​កាន់តែ​ប្រសើរ ជាពិសេស​អំពី​ច្បាប់​ការងារ និង​អត្ថប្រយោជន៍​ផ្សេងៗ នៅ​ក្នុង​ប្រទេស​ជប៉ុន សម្រាប់​ភ្នាក់ងារ​ជ្រើសរើស​កម្មសិក្សាការី និង​ពលករ​ជំនាញ​កម្ពុជា និង​ភាគី​ជប៉ុន​ដែល​ត្រូវការ​កម្លាំង​ពលកម្ម។

ជាមួយ​នេះ លោក កេនី​ឆី ស៊ី​ស៊ី​ដូ (Kenichi SHISHIDO) ក៏បាន​បង្ហាញ​ការ​ពេញចិត្ត​ចំពោះ​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៃ​ប្រទេស​កម្ពុជា លើ​គម្រោង​ខាង​លើ​នេះ ដែល​នឹង​ជួយ​ជំរុញ​ការ​គាំពារ​កាន់តែ​ប្រសើរ​សម្រាប់​ពលករ​ទេសន្តរ​ប្រវេសន៍​នៅ​ក្នុង​ប្រទេស​ជប៉ុន ជាពិសេស​ការ​ស្វែងយល់​រវាង​គ្នា​កាន់តែ​ប្រសើរ​រវាង​ប្រទេស​បញ្ជូន​ពលករ និង​ប្រទេស​ទទួល​ពលករ៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

DVB៖ ចំនួន​អ្នក​ស្លាប់​នៅមីយ៉ាន់ម៉ាព្រោះ​គ្រោះ​រញ្ជួយដី មាន​លើស​ពី ៤ ០០០​នាក់​ហើយ

សេដ្ឋកិច្ច២៤ នាទីutes មុន

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ទទួលបានសិទ្ធិផ្ដាច់មុខក្នុងការនាំចូល និងចែកចាយរថយន្ដ RAM នៅកម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ហែម សុវត្ថិ និងភរិយាអញ្ជើញក្រុងពាលីទូកង “ភ្នំស្រុកសេនាធិបតីបារមីតេជោ” នៅវត្តពោធិរិទ្ធិ

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលក្រុងបាវិតជំរុញការចូលរួមរបស់ពលរដ្ឋគាំទ្រហេដ្ឋារចនាសម្ព័ន្ធសាលារៀន

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលខេត្តសៀមរាបចុះសួរសុខទុក្ខកងទ័ពឈរជើងនៅព្រំដែនស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ

Sokha Hotels

ព័ត៌មានពេញនិយម